ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ទួរីស​ដឹក​អ្នក​ដំណើរ​រអិល​ធ្លាក់​ទឹក​ទន្លេ​សំណាង​ល្អ​គ្មាន​អ្នក​រង​គ្រោះ​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ រថយន្ត​ម៉ាក​ទួរីស​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ បាន​រអិល​ធ្លាក់​ចូល​ទឹក​ទន្លេ​មេគង្គ​នៅ​ត្រង់​ចំណុច​កំពង់​ដ​ទ្រា​-ស្ទឹង​ត្រង់​ ស្ថិត​នៅ​ភូមិ​ទី​៣​ ឃុំ​ទ្រា​ ស្រុក​ក្រូច​ឆ្មារ​ ។​ ហេតុ​ការណ៍​ព្រលឹង​ចុង​សក់​នេះ​បាន​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​ជាង​៨​ព្រឹក​ ថ្ងៃ​ទី​២៥​ កក្កដា​ ។​ ចាត់​ទុក​ថា​ជា​សំណាង​ល្អ​ ដែល​មិន​មាន​នរណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ ។​

លោក​ អ៊ុក​ ពៅ​ អធិ​ការ​រង​នគរ​បាល​ព្រហ្ម​ទណ្ឌ​ស្រុក​ក្រូច​ឆ្មារ​ឱ្យ​ដឹង​ថា​ អ្នក​បើក​បរ​រថយន្ត​ទួរីស​មួយ​គ្រឿង​នោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​អ្នក​បើក​បរ​ឡើយ​ គ្រាន់​តែ​ដឹង​ថា​ បើក​ទៅ​មក​ពី​ស្រុក​ក្រូច​ឆ្មារ​-រាជ​ធានី​ភ្នំពេញ​ មាន​ដឹក​អ្នក​ដំណើរ​ចំនួន​៤​នាក់​ រួម​ទាំង​អ្នក​បើក​បរ​បាន​បើក​ថយ​ក្រោយ​ដើម្បី​ចុះ​ចូល​កាណូត​នៅ​ចំណុច​កំពង់ដ​ខាង​លើ​ ប៉ុន្តែ​ចៃ​ដន្យ​បាន​រលត់​ម៉ាស៊ីន​ ជា​ហេតុ​បណ្តាល​ឱ្យ​រថយន្ត​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​មេគង្គ​លិច​ដល់​ដំបូល​តែ​ម្តង​ ។​ ប្រភព​បន្ត​ទៀត​ថា​ ក្នុង​ពេល​នោះ​អ្នក​ដំណើរ​បាន​លោត​ចុះ​ទាន់​មិន​មាន​រង​របួស​ទេ​ ។​ ចំណែក​អ្នក​ដំណើរ​ផ្សេង​ទៀត​មាន​ការ​រន្ធត់​ស្លុត​ចិត្ត​គ្រប់ៗ​គ្នា​ ។

ពេល​នោះ​មាន​មនុស្ស​ជា​ច្រើន​នាក់​នៅ​លើ​ច្រាំង​ទន្លេ​ បាន​សស្រាក់​សស្រាំ​ជួយ​យក​ខ្សែ​ទៅ​ចង​រថយន្ត​ ដើម្បី​ការ​ពារ​កុំ​ឱ្យ​ធ្លាក់​ចូល​ទៅ​ទឹក​ជ្រៅ​។​​ បន្ទាប់​មក​បាន​ហៅ​រថយន្ត​ផ្សេង​ទៀត​ ទៅ​អូស​ឡើង​គោក​យក​ទៅ​ជួស​ជុល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ ព្រោះ​ទឹក​ចូល​ក្នុង​ម៉ាស៊ីន​រថយន្ត​ ។​
សាក្សី​​នៅ​កន្លែង​កើត​ហេតុ​និយាយ​ថា​ រថយន្ត​ទួរីស​ដឹក​អ្នក​ដំណើរ​ខាង​លើ​ មាន​ដឹក​គ្រែ​ឈើ​ប្រណីត​ចង​នៅ​ផ្នែក​ខាង​ក្រោយ​ ។ ហេតុ​ការណ៍​រថយន្ត​រអិល​ធ្លាក់​ចូល​ទឹក​ទន្លេ​ប្រហែល​ជា​កន្លះ​ម៉ោង​ ទើប​អូស​ឡើង​​គោក​វិញ​បាន​ ៕​