ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ប្រុស​ស្រី ​២​នាក់ ​រង​​ការ​ចោទ​ប្រកាន់​នាំ​ក្មេង​ស្រី​អាយុ ១​៣​ឆ្នាំ​ ឡើង​ផ្ទះ​សំណាក់​

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ​៖ ប៉ូលិស​ប្រុស​ស្រី ​២​នាក់ ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​មនុស្ស​ ដោយ​នាំ​ក្មេង​ស្រី​អាយុ ១​៣​ឆ្នាំ​ ម្នាក់​មក​ឡើង​ផ្ទះ​សំណាក់​យីហោ​៩៩៩ ​ត្រូវ​ឪពុក​ម្តាយ​ក្មេង​ស្រី​ប្តឹង​ឱ្យ​ចាប់​ខ្លួន​ បាន​តែ ​២ថ្ងៃ​ សមត្ថ​កិច្ច​ដោះ​លែង​ទៅ​វិញ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ខក​ចិត្ត​យ៉ាង​ខ្លាំង ។

ខេត្ត​ស្វាយ​រៀង ​៖ ប៉ូលិស​ប្រុស​ស្រី ​២​នាក់ ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​មនុស្ស​ ដោយ​នាំ​ក្មេង​ស្រី​អាយុ ១​៣​ឆ្នាំ​ ម្នាក់​មក​ឡើង​ផ្ទះ​សំណាក់​យីហោ​៩៩៩ ​ត្រូវ​ឪពុក​ម្តាយ​ក្មេង​ស្រី​ប្តឹង​ឱ្យ​ចាប់​ខ្លួន​ បាន​តែ ​២ថ្ងៃ​ សមត្ថ​កិច្ច​ដោះ​លែង​ទៅ​វិញ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ខក​ចិត្ត​យ៉ាង​ខ្លាំង ។

តាម​សមត្ថ​កិច្ច​ម្នាក់បាន​ទម្លាយ​ឱ្យ​ដឹង​ថា កា​ល​ពី​ថ្ងៃទី​១៨ ក​ក្កដា ​២០១៣ ​វេលា​ម៉ោង ​៤ ​និង ​៣០នាទី​ រសៀល ​ឳពុក​កុមារី​រង​គ្រោះ​ឈ្មោះ ​ខាន់ ​សុខន់ ​អាយុ ​៤៩​ឆ្នាំ ​ជា​ជន​ពិកា​រភ្នែក ​រស់​នៅ​ភូមិ​គោកល្វៀង ​សង្កាត់​ព្រៃ​អង្គុញ ​ក្រុង​បាវិត ​បាន​បាត់​កូន​ស្រី​ឈ្មោះ ​ខាន់ ​ចរិយា ​អាយុ ​១៣​ឆ្នាំ ​ពី​ផ្ទះ​ ក្រោយ​មក​ក៏តា​ម​រក​ឃើញ​នៅ​ផ្ទះ​សំណាក់​៩៩៩ ​បន្ទប់​លេខ​១០៧ ​ស្ថិត​ក្នុង​ភូមិបា​ក់រ​នាស់ ​សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង ​ក៏​ប្តឹង​សមត្ថ​កិច្ច​ ហើយ​រដ្ឋ​បាល​សង្កាត់​សង្ឃ័រ ​និង​អធិ​ការ​ដ្ឋាន​នគរ​បាល​ក្រុង​ស្វាយ​រៀង ​បាន​ព័ទ្ធ​ចាប់​បាន​នៅ​ក្នុង​ផ្ទះ​សំណាក់​នៅ​វេលា​ម៉ោង ​១០​យប់ ​រហូតដ​ល់​ម៉ោង ​១ ​រំលង​អាធ្រាត្រ​ ទើប​ជន​សង្ស័យ​ព្រម​បើក​ទ្វារ​ឱ្យ​សមត្ថ​កិច្ច​ចូល​ចាប់​ខ្លួន ​។

ប៉ុន្តែ​ ក្រោយ​ចាប់​ខ្លួន ​២​យប់ ​២ថ្ងៃ ​ស្រាប់​តែ​នៅកាល​ពី​​វេលា​ម៉ោង ​២​រសៀល ថ្ងៃទី​២០ ​កក្កដា ​២០១៣ ​នេះ ​សមត្ថ​កិច្ច​ក៏​បាន​ដោះ​លែង​ជន​សង្ស័យ​ទៅ​វិញ ធ្វើ​ឱ្យ​ក្រុម​គ្រួ​សារ​កុមារី​រង​គ្រោះ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ ក៏​បាន​ប្តឹង​ទៅ​តុលា​ការ​សា​លាដំ​បូង​ខេត្ត​ស្វាយ​រៀង ​និង​សុំ​ឱ្យ​សារ​ព័ត៌​មាន​ជួយ​ចុះ​ផ្សាយ ​ដើម្បី​ជួយ​រក​យុត្តិ​ធម៌​ឱ្យ​ ។

គួរ​បញ្ជាក់​ថា​ មន្រ្តីនគរ​បាល​ដែល​រង​ការ​ចោទ​ប្រកាន់​ ១.​ ឈ្មោះ ជួ​ន ​សុវណ្ណ​មុន្នី​ ភេទ​ស្រី ​អាយុ ២​៣​ឆ្នាំ ​មុខ​របរ​ជា​មន្រ្តី​ប៉ូលិស​រដ្ឋ​បាល​សង្កាត់​ច្រក​ម្ទេស ក្រុង​បាវិត​ ២. ឈ្មោះ ​សារុំ ​វិចិត្រ​ ភេទ​ប្រុស ​អាយុ​ ២៦​ឆ្នាំ​ មុខ​របរ​ជា​មន្រ្តី​ប៉ូលិស​រដ្ឋ​បាល​ឃុំ​ព្រៃ​គគីរ ​ស្រុក​ចន្រ្ទា​ ។

ទាក់​ទិន​នឹង​ករណី​ខាង​លើ​នេះ​ លោក​ឧត្តម​សេនីយ៍​ត្រី ​កឹង​ ឃន ​ស្នង​ការ​នគរ​បាល​ខេត្ត​ស្វាយ​រៀង ​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ឱ្យ​ដឹង​ថា ​លោក​ពុំ​មាន​សិទ្ធិ​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង ​២​នាក់ ​នោះ​ទេ ​លោក​បាន​ឱ្យ​ទៅ​ជំនាញ​ចាត់​ការ​ហើយ ​សូម​សួរ​ទៅ​មន្រ្តី​ជំនាញ​ចុះ ​ខណៈ​ដែល​មន្រ្តី​ជំនាញ​មិន​អាច​ទំនាក់​ទំនង​បាន​ឡើយ ​៕