ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជា​ប្តី​ចិត្ត​កំណាច​ឃោរ​ឃៅ ​ប្រពន្ធ​ទី1​សន្លប់ ​និង​ទី2​វាយ​ធ្លាក់​ដី ប្រពន្ធ​ទី3​កា.ប់​5​កាំបិត​ប័ុង​តោ

10 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ប្តី​​ចិត្ត​អប្រិយ​ម្នាក់​បាន​កា.ប់​ប្រហារ​នឹង​កាំបិត​បុ័ង​តោ​មក​លើ​ប្រពន្ធ​យ៉ាង​សាហា.វ​ឃោរ​ឃៅ​ បណ្តាល​ឱ្យ​នាង​រង​របួស​ជា​ទម្ងន់​ ហើយ​ត្រូវ​បាន​សាច់​ញាតិ​បញ្ជូន​ស្ត្រី​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យា​បាល​ ។ ចំណែក​ឯ​បុរស​ជាប្តីច​ិត្ត​ឃោរ​ឃៅ​កាច​សាហា.វ​ព្រៃ​ផ្សៃ​នោះ​ ក្រោយ​ពី​កា.ប់​ប្រហារ​មក​លើ​ប្រពន្ធ​ហើយ ក៏​រត់​គេច​ខ្លួន​បាត់ ។

ខេត្ត​កំពង់​ចាម​ ៖ ប្តី​​ចិត្ត​អប្រិយ​ម្នាក់​បាន​កាប់​ប្រហារ​នឹង​កាំបិត​បុ័ង​តោ​មក​លើ​ប្រពន្ធ​យ៉ាង​សាហាវ​ឃោរ​ឃៅ​ បណ្តាល​ឱ្យ​នាង​រង​របួស​ជា​ទម្ងន់​ ហើយ​ត្រូវ​បាន​សាច់​ញាតិ​បញ្ជូន​ស្ត្រី​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យា​បាល​ ។ ចំណែក​ឯ​បុរស​ជាប្តីច​ិត្ត​ឃោរ​ឃៅ​កាច​សាហាវ​ព្រៃ​ផ្សៃ​នោះ​ ក្រោយ​ពី​កាប់​ប្រហារ​មក​លើ​ប្រពន្ធ​ហើយ ក៏​រត់​គេច​ខ្លួន​បាត់ ។ ហេតុ​ការណ៍​អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​១៣ កក្កដា​ ស្ថិត​នៅ​ភូមិ​អូរ​ប្រាំ​ទី២​ ឃុំ​ព្រែក​កក់​ ស្រុក​ស្ទឹង​ត្រង់​ ។

​បើ​តាម​ប្រភព​ពី​អ្នក​ជិតខាង​បាន​ឱ្យ​ដឹង​ថា​ ស្ត្រីរូប​នេះ​គឺ​ជាប្រពន្ធ​ទី៣​ រី​ឯ​ប្រពន្ធទី១​ ក៏​ធ្លាប់​ត្រូវ​បុរស​នេះ​វាយ​ដល់​សន្លប់​ ចំណែក​ឯ​ប្រពន្ធទី​២​ ក៏​ធ្លាប់​ត្រូវ​ប្តីវាយ​ទម្លាក់​ពី​លើ​ផ្ទះ​​ផង​ដែរ​ ។​ បុរស​ចិត្ត​អប្រិយ​រូប​នេះ​ឈ្មោះ អុ៊ក​ យឿន​ អាយុ​៤២​ឆ្នាំ​ ជាជន​ចូល​ចិត្ត​ប្រើ​ហិង្សា​វាយ​តប់ និង​ប្រើ​កាំបិត​បុ័ងតោ​កាប់​មក​លើ​ប្រពន្ធ ។​ ស្ត្រី​រង​គ្រោះ​ជា​ប្រពន្ធ​ទី​៣ ឈ្មោះ​ ហួត​ សុភា អាយុ​៣៣ឆ្នាំ​ បាន​ឱ្យដឹង​ថា​ នៅ​ពេល​មុន​កើត​ហេតុ​ប្តី​ឈ្មោះ​ យឿន​ បាន​មកសុំ​លុយ​ទិញ​កាតទូរ​ស័ព្ទ​០៩៧​ ចំនួន​១​ដុល្លារ​ ប៉ុន្តែ​គាត់​បានឱ្យ​លុយ​រហូត​ដល់​ទៅ​៥.០០០​រៀល​ ។

ក្រោយ​ពី​ប្តី​មក​ពី​ទិញ​កាតទូរ​ស័ព្ទ​វិញ​ ស្រប​ពេល​ដែល​គាត់​ (ប្រពន្ធ)​ កំពុង​តែ​បី​កូន​តូច​របស់​អ្នក​ភូមិ​ម្នាក់​ អាយុ​ជាង​១ខួប​ដែល​មាន​ផ្ទះ​នៅទល់​មុខ​គ្នា​ ហើយ​ត្រូវ​ម្តាយ​ស្លាប់​ចោល​ គ្រាន់​តែ​ដាក់​កូន​តូច​នោះ​ចេញ​ពីដៃបាន​តែបន្តិច​ បម្រុង​ទៅ​ដង​ទឹក​អណ្តូង​នៅ​ខាង​ក្រោយ​ផ្ទះ​ ក៏​ត្រូវ​បាន​ប្តី​ដើរ​មក​ដល់​រករឿង​ស្តី​បន្ទោស​គំហក​ដាក់​ឱ្យ​នាង​ជា​ប្រពន្ធ​ទាំង​សម្តី​ធំ​ថា ស្អែក​ទៅ​ណា ?​ រំពេច​នោះ​គាត់​ក៏​បាន​ឆ្លើយ​តប​វិញ​ថា​ ទៅ​លក់​ពោត​ដែល​កាច់​មក​ពី
​ចម្ការ ។

​ ស្ត្រី​រងគ្រោះ​បន្ត​ទៀត​ថា​ ខណៈ​នោះ​ប្តី​របស់​គាត់​ក៏​បាន​ចោទ​ថា​ ស្រឡាញ់​ក្មេង​នោះ​ជាង​ខ្លួន​ជា​ប្តី​ បន្ទាប់​មក​ប្តី​បាន​មក​ចាប់​គាត់​ក្រៀក​ជាប់​ ហើយ​ក៏​យក​កាំបិត​បុ័ងតោ​មក​កាប់​គាត់​ជា​ប្រពន្ធ​ត្រូវ​ចំនួន​៥​កន្លែង​ ក្នុង​នោះ​ក្បាល​៣​កាំបិត​ ស្មា​ស្តាំ​១​កាំបិត​ និង​ក.​១​កាំបិត​ បណ្តាល​ឱ្យ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​ប្រាណ ។​ ក្រោយ​ពេល​កើត​ហេតុ​ ប្តី​ចិត្ត​អប្រិយ​នេះ​ក៏​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល។​ ចំណែក​ឯ​រូបគាត់​ត្រូវ​បាន​សាច់​ញាតិ​ដឹក​តាម​រថយន្ត​មក​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ។​

ទង្វើ​របស់​ប្តី​នេះ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​និយាយ​ថា​ មិន​អាច​អត់​ឱន​ឱ្យ​បាន​នោះ​ទេ​ និង​សូម​ឱ្យ​អាជ្ញាធរមានសមត្ថ​​កិច្ច​ចាត់​វិធានការ​ទៅ​តាម​ច្បាប់​ ហើយ​នៅ​ពេល​ស្នាមរបួស​ជា​សះ​ស្បើយ​ គាត់​ក៏​មិន​អាច​យក​បុរស​នោះ​មក​ធ្វើ​ជាប្តី​បន្តទៀត​ឡើយ ។​ ស្ត្រី​រង​គ្រោះ​បាន​បញ្ជាក់​ទៀត​ថា​ គាត់​បាន​យក​បុរស​នោះជាប្តី​ទើប​តែ​បាន​៦​ខែ​ប៉ុណ្ណោះ​  ហើយ​ក្នុង​ពេល​រស់​ជាមួយគ្នា​នៅភូមិ​អូរ​ប្រាំ​ទី២ ឃុំ​ព្រែក​កក់​ ស្រុកស្ទឹងត្រង់​ ក៏​ត្រូវបាន​អ្នក​ភូមិ​គេ​លួច​ប្រាប់​គាត់​ថា​ ប្តី​ឈ្មោះ​ អុ៊ក យឿន​ នេះ​ធ្លាប់​ប្រើ​អំពើ​ហិង្សាវាយ​ប្រពន្ធទី១​ ខណៈ​ពេល​មាន​ផ្ទៃ​ពោះ​៦​ខែ​រហូត​ដល់​សន្លប់​ ឯ​ប្រពន្ធ​ទី២​ ពេល​ឆ្លង​ទន្លេ​បាន​៣​ខែ​ត្រូវ​បាន​ប្តី​វាយ​ទម្លាក់​ពី​លើ​ផ្ទះ ហើយ​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​លែងគ្នា​ជា​បន្ត​បន្ទាប់​ ៕​