ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុគ ​យក្ស​​ផ្លែ ស៊ូ​​បំផុត​​លើ​​រេញ​​បា​កាស ក្រោយ​របួស​​ធ្ងន់​​4​កន្លែង

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ ការប្រកួត​​ប្រដាល់​ជ្រើសរើស​​​ជើង​ឯក​ភេសជ្ជៈ​បាកា​សប្រចាំ​ខែ​ទី​៣ ​ ដែល​​រៀបចំឡើង​ដោយ​​ស្ថានីយ​ទូរ​ទស្សន៍​​កង​យោធ​ពល​ខេមរ​ភូមិន្ទប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី៤ កក្កដា បានធ្វើ​ឲ្យ​កក្រើក​សង្វៀន​​Beeline Arena​ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ។ ក្នុង​នោះ ​កីឡាក​​រយុគ យក្ស​ផ្លែ ​ដែល​ឈាន​ដល់​វគ្គ​ចុង​ក្រោយ​បាន​ក្លាយ​​ជា​កីឡាករ​ជើងខ្លាំ​ងជាប់លេខ​តែ​ម្នាក់​គត់ ដែល​បាន​ទទួល​ការ​សរសើរ​ថា​ស៊ូ​ផុត​លេខ​ បើ​ទោះ​ជា​គេមាន​របួសក្នុង​កម្រិតធ្ងន់​ធ្ងរ​រហូត​ដល់​ទៅ​៤​កន្លែង​ផ្សេ​ងគ្នា​ក្តី​​ ។

រាជ​ធានីភ្នំពេញ ​៖ ការប្រកួត​​ប្រដាល់​ជ្រើសរើស​​​ជើង​ឯក​ភេសជ្ជៈ​បាកា​សប្រចាំ​ខែ​ទី​៣ ​ ដែល​​រៀបចំឡើង​ដោយ​​ស្ថានីយ​ទូរ​ទស្សន៍​​កង​យោធ​ពល​ខេមរ​ភូមិន្ទប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី៤ កក្កដា បានធ្វើ​ឲ្យ​កក្រើក​សង្វៀន​​Beeline Arena​ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ។ ក្នុង​នោះ ​កីឡាក​​រយុគ យក្ស​ផ្លែ ​ដែល​ឈាន​ដល់​វគ្គ​ចុង​ក្រោយ​បាន​ក្លាយ​​ជា​កីឡាករ​ជើងខ្លាំ​ងជាប់លេខ​តែ​ម្នាក់​គត់ ដែល​បាន​ទទួល​ការ​សរសើរ​ថា​ស៊ូ​ផុត​លេខ​ បើ​ទោះ​ជា​គេមាន​របួសក្នុង​កម្រិតធ្ងន់​ធ្ងរ​រហូត​ដល់​ទៅ​៤​កន្លែង​ផ្សេ​ងគ្នា​ក្តី​​ ។

មិនខុស​ពីការព្យាករ​មែន​កីឡា​ករ យុគ យក្ស​​ផ្លែ មកពីក្លិប​អប់​រំកាយ ខេត្តបាត់​ដំបង  ​ពិត​​​ជា​បានឈាន​ដល់គូ​ចុងក្រោយក្នុងការ​ដណ្ដើម​ជើងឯក​ភេសជ្ជៈ​បាកាស​សម្រាប់​ខែ​ទី​៣ ។ ប៉ុន្តែគួរ​ឲ្យស្ដាយ គេមិន​បានក្លាយ​ជាជើង​ឯក​ដូច​កា​រគ្រោង​ទុក​ឡើយ ដោយសារ​តែមុន​ឈាន​មក​ដល់​វគ្គ​ផ្ដាច​់ព្រ័ត្រ​គេបាន​ប្រទះ​នឹង​ជើង​ខ្លាំង រហូត​មានរបួស​​ឡើង​​ទ្រម​ខ្លួ​នរួច​ទៅ​ហើយ​។ ​ទោះ​បី​យ៉ា​ង​ណា យុគ ​យក្ស​ផ្លែ ត្រូវបាន​មហា​ជន​លាន់​មាត់​សរសើរ​​ពេញ​​​សង្វៀន​​​ទាំង​មូល​ បន្ទាប់ពីគេបង្ហាញ​ឲ្យឃើញ​នូវការ​តស៊ូក្នុងការ​ប្រកួត​កាល​ពី​​ល្ងាច​នោះ ។

ក្នុង​​ជំនួប​ទី​១ កីឡាក​រ​យុគ យក្ស​ផ្លែ បានយក​ឈ្នះ​កីឡា​ករ​ ងឿន វិចិត្រ មកពី​​សមា​គមកីឡា​ប្រដាល់​ក្រសួង​មហា​ផ្ទៃ ដែលខ្លួន​មិនធ្លាប់​ឈ្នះទាល់​តែ​សោះ​កាល​ពី​មុន ដោយលំបាក​បំផុត ។ យុគ យក្ស​ផ្លែ មិន​ត្រឹម​​តែបែក​គុម្ពត្រចៀក​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​រយះចិញ្ចើម​ខាង​ឆ្វេង​​ក្នុងកម្រិត​ធ្ងន់ធ្ងរយ៉ាង​គួរ​ឲ្យ​អាណិត ​និង​ចាត​់​ទុក​ថា​​សំណាង​ផង​ ដែល​ក្នុង​ជំនួប​លើក​ទី២ គេអាច​ផ្ដួល​កីឡា​ករ​វីវ៉ា បា​ចា ​មក​ពីក្លិប​មហិទ្ធិឫ​​ទ្ធិតា​ដំបង​ដែក​​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ ដោយមិនស​ូវប្រើ​កម្លាំ​ងច្រើន​ ។ ឈាន​ដល់​វគ្គ​ចុង​ក្រោយ​យុគ យក្សផ្លែ ដែលមា​ន​សមត្ថ​ភាព​បាន​ឡើងរេញ​បា​កាស​ក្នុង​ជុំផ្ដាច់​ព្រ័ត្រ ជា​មួយ​កីឡា​ករជើង​ថ្មី ឌុន ប៊ុនធឿន​ មកពី​ក្លិបអេ​ភូថង​កីឡា ​​បែរ​ជា​មិន​ទទួលសំណាង​បន្ទាប់ពី​គេ​ភ្លាត់ឲ្យ​ត្រូវកែង​របស់​គូ​ប្រកួតបណ្ដាល​ឲ្យ​បាក់​ខ្ទង់​ច្រមុះ និងរយះ​កណ្ដាល​ក្បាល​ស្ទើរ​តែ​ធ្វើឲ្យ​គេ​សន្លប់​មុនចប់​ទឹក​ ។

គេត្រូវ​អាជ្ញា​កណ្ដាល​រាប់​២​​ដង​នៅ​ទឹក​ទី២ និង​ទឹក​ទី​៤ ក្នុងពេល​បាក់​ខ្ទង់​ច្រមុះ​ និង​បែក​កណ្ដាល​ក្បាល​ហូរ​​ឈា​ម​ដូច​​ទឹក​​ធ្លាក់ ។ យុគ ​យក្សផ្លែ ដែលលើ​ផ្ទៃមុខ​​មាន​​ហូរ​ឈាម​ក្រហម​ច្រាល​ដោយ​សារ​រង​​​របួសបួន​កន្លែង​ផ្សេ​ងគ្នា គឺ​ចិញ្ចើមឆ្វេង​​ ត្រចៀក​ កណ្ដាល​ក្បាល និងបាក់​ខ្ទង់​ច្រមុះ​បានបង្ហាញ​ការតស៊ូ​ហួស​ពី​​ការ​ស្មាន​​ បើក្រៅពី​គេប្រហែល​សុំ​ឈប់​កណ្ដាល​ទី​បាត់​ទៅ​ហើយ ដើម្បី​ថែរ​ក្សា​សុវត្ថិ​ភាព និង​ការ​ពារ​អាយុ​ជីវិត ។

យោង​តាម​ការ​ប្រកួត​ឌុន ​ប៊ុន​ធឿន មិនមាន​សមត្ថ​ភាព​ធ្វើ​ឲ្យ​​យុគ យក្សផ្លែ ​ចាញ់​នោះ​ទេ បើ​ទោះ​ជា​គេ​ភ្លាត់​ឲ្យ​​បែក​កណ្ដាល​ក្បាល និង​បាក់​ខ្ទង់​ច្រមុះ ​ពោល​​គឺដោយ​សារ​តែ​យុគ យក្ស​ផ្លែ​ ទ្រម​ខ្លួន និង​​មាន​របួស​ស្រាប់​ក្នុងពេ​ល​ប៉ះ​ជា​មួយ​ងឿន វិចិត្រ ​នោះ​តែ​ប៉ុណ្ណោះ​​ ។ អ្នកទស្ស​នា​គ្រប់​គ្នា​លាន់មាត់​​សរសើរ​​យុគ យក្ស​ផ្លែ ​ដែល​​មាន​​របួស​៤កន្លែ​ង​​ព្រម​គ្នា​ហើយ​នៅ​​តែអាច​វាយសម្រុក​លើ​ឌុន ប៊ុន​​ធឿន ​ស្ទើរ​សុស​​សាច់​ធ្វើឲ្យ​អ្នក​ទស្ស​នា​ស្រែក​​ហ៊ោ​​កញ្ជ្រៀវ​ពេញ​សង្វៀន​​ ។

ប្រសិន​បើ​យុគ យក្សផ្លែ មិន​ត្រូវ​រាប​់ពីរ​ដងឌុន​ ប៊ុន​ធឿន មិន​អាច​​ក្លាយ​​ជា​អ្នក​​គ្រង​តំណែង​ជើង​ឯក​ប្រចាំ​ខែ​​ទី​៣​របស់​ភេសជ្ជៈ​បាកាស​​បាន​នោះ​ឡើយ ​​បើ​យោង​​​តាម​តែគេ​វាយ​​ទៅ​​លើយ​ុគ យក្ស​ផ្លែ ​ត្រូវ​​បាន​តិច​តួច​បែប​​ហ្នឹង​នោះ​ ។ ជ័យ​ជម្នះ​របស់​ឌុន ប៊ុន​ធឿន បាន​ទទួលរង​ការ​រិះ​គន់​គួរ​សមថា​ក្រុម​អ្នក​កាត់​ក្ដីផ​្ដល់​ពិន្ទុ​លម្អៀង ព្រោះ​តែឌុន ប៊ុន​ធឿន ជា​កូន​សិស្ស​របស់អេភូថង ​ដែល​ជា​មន្ត្រី ​កីឡា​​​ស្និទ្ធ​នឹង​ក្រុម​អ្នករៀប​ចំ​​កម្ម​​វិធី​ប្រដាល់​នៅ​ប៉ុស្ដិ៍​លេខ៥ ។ ប៉ុន្តែ​ក៏​មាន​ការ​យល់​ថា នោះ​បណ្ដាល​មក​ពី​យុគ យក្ស​ផ្លែ ភ្លាត់ឲ្យ​រាប​់២ដង និង​​​មក​​ពី​គេ​ភ្លាត់​ឲ្យ​រយះ​កណ្ដាល​ក្បាល និងបាក់​ខ្ទង់ច្រមុះ​ក្រោម​ដៃរ​បស់​ឌុន ប៊ុនធឿន ផង​ដែរ ។

យុគ យក្សផ្លែ និង​ក្រុម​​អ្នក​គាំ​ទ្រខក​ចិត្ត​ហួស​ប្រមាណ​ ដែល​គេ​ភ្លាត់​ឲ្យ​ចាញ់​ឌុន ប៊ុន​ធឿន ​ជា​កីឡា​ករ​ជើង​ថ្មី និង​របូត​ទឹក​ប្រាក់​១​លាន​៨​សែន​ ​រៀល​​ដែ​ល​ឧបត្ថម្ភដោយ​ក្រុមហ៊ុន​ភេស​ជ្ជៈ​បាកាស ​ចំពោះ​អ្ន​កឈរ​ជើង​ឯក​ប្រចាំខែ​នីមួយ​ៗ​នោះ ។ តំណាង​ក្រុម​ហ៊ុ​នបាកាស​បញ្ជាក់​ថា​ ម្ចាស់​​ខ្សែ​​ក្រវាត់​បាកាស​នៅ​វគ្គ​បញ្ចប់​មិនមែន​ទទួល​​ប្រាក់​១​ពាន់​ដុល្លារ​នោះ​ទេ ​គឺបា​នរហូត​ដល់​១០​លា​នរៀល​ ស្មើនឹង​២.​៥០០​ដុល្លារ អម​ដោយ​ម៉ូតូ​​ហុង​ដា​​ឌ្រីម​មួយ​គ្រឿង​ដើម្បី​លើ​កទឹក​ចិត្ត​ដល់​អ្នក​ឈ្នះ​ពី​ការ​ប្រកួត​ដ៏​ធំនេះ ៕