ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោយន្ត​ច្នៃ​បើកបុក​​គោយន្ត​ច្នៃ​មួយ​គ្រឿង​ទៀត​ពី​ក្រោយ​របួស​​ធ្ងន់​ស្រាល​៣នាក់​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​៖ គោយន្ត​ច្នៃ​មួយ​គ្រឿង​បាន​បោះ​ពួយ​យ៉ា​ង​លឿន​ជ្រុល​ទៅ​បុក​ពី​ក្រោយ​គោយន្ត​ច្នៃ​មួយ​គ្រឿង​ទៀត​ដែល​កំពុង​ឈប់​ចតដាក់​កម្មករ​ចុះ​ ខណៈ​គោ​យន្ត​បង្ក​ប្រុង​បើក​វ៉ា​​ចៀស​គោយន្ត​ដែល​ឈប់​នោះ​ក៏​វ៉ាក់​ជាមួយ​នឹង​រថយន្ត​កាមរី​ បើក​បញ្ច្រាស​ទិស​គ្នា​។

​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះកើតឡើ​ងនៅ​វេលាម៉ោង​១ និង​៤៥នាទី​ ​រសៀល​ថ្ងៃទី​៤ កក្ក​ដា ២០១៣ នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៥៧​ ស្ថិត​ក្នុង​ភូមិ​ដី​ក្រហម​ សង្កាត់​អូរ​តាវ៉ៅ ក្រុង​ប៉ៃ​លិន។

អ្នក​បើកគោយន្ត​បង្កឈ្មោះ​ស៊ុន គ្រឿន ភេទ​ប្រុស​ អា​យុ១៨ឆ្នាំ មានទី​លំនៅ​ភូមិ​ទួល​ស្រឡៅ​ សង្កាត់​ទួល​ល្វា ក្រុង​​ប៉ៃ​លិន បើក​បរ​គោយន្ត​ច្នៃ​ ពណ៌​ក្រហម ចំណុះ​៧តោន​ ក្នុងបំណង​ទៅ​ដឹក​ដំឡូង​ឱ្យ​មី​ង។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​ឱ្យ​​កម្មករ​ប្រុស​ម្នាក់​រង​របួស​ធ្ងន់​ និង​កម្មករ​ស្រី​២នាក់​របួស​ស្រាល​ ​ត្រូវ​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅមន្ទី​រ​ពេទ្យ​បង្អែក​ខេត្ត​ ដែលកម្មករ​ទាំង​៣នាក់នេះ​ជាកម្មករ​ដក​ដំឡូង​៕