ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ញៀន​ថ្នាំ​ជោកជាំ​បង្ខំ​ប្រពន្ធ និង​កូន​ឱ្យ​រក​លុយ​ទិញ​​ថ្នាំ​​បាន​តិច​តួ​ច​ទាញ​ដាវ​ប្រុង​​កា.ប់​សម្លា.ប់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​

10 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ​៖ ជន​ចោល​​ម្សៀល​មា្ន​ក់​មិន​គិត​​ធ្វើការងារ​រក​ស៊ី​ចិញ្ចឹម​គ្រួសារ​ គិត​តែ​ពី​សេពគ្រឿង​ញៀន​យ៉ា​ង​ងប់​ង​ល់​ រហូ​ត​លែង​មាន​លុយ​ទិញ​ថ្នាំ​​ញៀន​ ក៏បង្ខំ​ប្រពន្ធ​និង​កូន​ប្រុស​ទើប​តែ​អាយុ១០ឆ្នាំ​​ឱ្យ​រក​លុយ​ទិញ​ថ្នាំ​មក​ឱ្យ​ខ្លួន​ជក់​។ ដោយ​ពុំ​មាន​លទ្ធ​ភាព​ប្រពន្ធ​បានយក​ទូរស័ព្ទ​ទៅ​បញ្ចាំ​ដើម្បី​យក​លុយ​ទៅ​ទិញ​ថ្នាំ​ញៀន​ឱ្យ​ប្ដី​

រាជធានីភ្នំ​ពេញ​៖ ជន​ចោល​​ម្សៀល​មា្ន​ក់​មិន​គិត​​ធ្វើការងារ​រក​ស៊ី​ចិញ្ចឹម​គ្រួសារ​ គិត​តែ​ពី​សេពគ្រឿង​ញៀន​យ៉ា​ង​ងប់​ង​ល់​ រហូ​ត​លែង​មាន​លុយ​ទិញ​ថ្នាំ​​ញៀន​ ក៏បង្ខំ​ប្រពន្ធ​និង​កូន​ប្រុស​ទើប​តែ​អាយុ១០ឆ្នាំ​​ឱ្យ​រក​លុយ​ទិញ​ថ្នាំ​មក​ឱ្យ​ខ្លួន​ជក់​។ ដោយ​ពុំ​មាន​លទ្ធ​ភាព​ប្រពន្ធ​បានយក​ទូរស័ព្ទ​ទៅ​បញ្ចាំ​ដើម្បី​យក​លុយ​ទៅ​ទិញ​ថ្នាំ​ញៀន​ឱ្យ​ប្ដី​ តែ​គេ​ជក់​មិនគ្រប់​គ្រាន់​ក៏​បាន​​ដេញ​ឱ្យ​ទៅ​រក​បន្ថែម​ទៀត​ ពេល​រក​មិនបាន​ក៏ទាញ​ដាវ​គំរាម​ប្រុង​​កាប់​សម្លាប់​​ ហេតុតែ​មានការ​ភិត​ភ័យ​ពេក​នាង​ជាប្រពន្ធ​ក៏​បាន​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែ​ម្ដង។

 ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​​ ៧និង​១៥នាទី​ព្រឹក​ថ្ងៃទី​២៥ មិថុនា​​ ២០១៣ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែ​ង​ស្ថិ​ត​ក្នុង​ភូមិ​ប៉ប្រក​ខាង​ជើង​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍សែនជ័យ​។

 បុរស​ញៀន​ថ្នាំ​​យ​ក​ដាវ​ប្រុង​កាប់​សម្លាប់ប្រពន្ធ​និង​កូន​ឈ្មោះ​សឺង​​ សុភ័ក្រ្ត​ អាយុ​៣០ឆ្នាំ មាន​ស្រុក​កំណើ​ត​នៅ​ខេត្ត​កំពង់ធំ​ ស្នាក់​នៅ​ផ្ទះ​​ជួល​កន្លែ​ង​កើត​ហេតុ​ខាងលើ​៕