ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជាជនពិភពលោកនឹង​ឡើង​​ដល់​​10,9​ពាន់​លាន​នាក់​​ក្នុងឆ្នាំ​2100​

11 ឆ្នាំ មុន

ចំនួនប្រជាជននៅលើពិភពលោកនឹង​​​​ឡើង​ដល់​៧,២​ពាន់​លាន​នាក់​នៅខែក្រោយ​ ហើយ​នឹង​​ឡើង​ដល់​១០,៩​ពាន់​លាននាក់​​​ក្នុង​ឆ្នាំ​២១០០​ ​។ កំណើន​ភាគ​ច្រើន​កើត​ចេញពី​អត្រា​កំណើត​ខ្ពស់​នៅ​ក្នុង​ប្រទេស​​កំពុងអភិវឌ្ឍន៍​ ។ ​នេះបើ​យោង​តាម​អង្គ​ការ​សហ​ប្រជាជាតិ​​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រ​ហស្បតិ៍​​ទី​១៣ មិថុនា ២០១៣ ។​

ចំនួនប្រជាជននៅលើពិភពលោកនឹង​​​​ឡើង​ដល់​៧,២​ពាន់​លាន​នាក់​នៅខែក្រោយ​ ហើយ​នឹង​​ឡើង​ដល់​១០,៩​ពាន់​លាននាក់​​​ក្នុង​ឆ្នាំ​២១០០​ ​។ កំណើន​ភាគ​ច្រើន​កើត​ចេញពី​អត្រា​កំណើត​ខ្ពស់​នៅ​ក្នុង​ប្រទេស​​កំពុងអភិវឌ្ឍន៍​ ។ ​នេះបើ​យោង​តាម​អង្គ​ការ​សហ​ប្រជាជាតិ​​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រ​ហស្បតិ៍​​ទី​១៣ មិថុនា ២០១៣ ។​

យោងតាមរបាយការណ៍​ថ្មីបំផុតរបស់​អង្គ​ការ​សហ​ប្រជា​ជាតិ​មាន​ចំណង​ជើងថា​ «​ទស្សនៈ​​វិស័យ​ចំនួន​ប្រជាជន​ពិភព​លោក​​​​» បង្ហាញថា​ ចំនួន​ប្រជា​ជន​ដែល​​តាំងទីលំនៅ​នៅលើ​ផែន​ដី​​នៅ​ដើម​សត​វត្ស​​ក្រោយ​អាច​ឡើង​ដល់​១៦,៦​ពាន់​លាន​នាក់ ។​
UN និយាយ​ថា នៅ​ក្នុង​ករណី​ទាំង​ពីរ​​ ចំនួន​ប្រជា​ជន​នៅ​ក្នុង​តំបន់​ក្រីក្របំផុត​លើ​ពិភព​លោក​ត្រូវ​បាន​គេប្រមើលមើលថា​ នឹង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ។​

ចំណែកចំនួន​ប្រជាជនដែល​តាំង​ទី​លំនៅ​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​តិចតួចបំផុត​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ទ្វេ​ដង​ ពី​៨៩៨​​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​នេះ​ទៅ​១,៨​ពាន់​លាន​នាក់​​នៅ​​ក្នុងឆ្នាំ​២០៥០​ ។ ​ចំនួន​នេះ​​នឹង​កើន​​ឡើង​ដល់​​២,៩​​ពាន់លាននាក់​ក្នុង​ឆ្នាំ​២១០០ ។​
លោក Wu Hongbo អគ្គ​លេខា​ធិការ​រង​អង្គ​ការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សេដ្ឋកិច្ច​ និង​សង្គម​កិច្ច​​​និយាយនៅក្នុង​របាយការណ៍​ថា បើ​ទោះ​បី​ជា​កំណើន​ប្រជាជន​​បាន​ធ្លាក់ចុះ​​​សម្រាប់​ពិភព​លោក​ទាំង​មូល​​ក៏ដោយ​ ក៏​របាយ​ការណ៍​នេះ​បាន​រំលឹក​យើង​ថា ​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយ​ចំនួន ជា​ពិសេស​នៅ​អាហ្វ្រិក​គឺនៅតែ​កើន​ឡើង​យ៉ាង​លឿន​​។​

ផ្ទុយទៅវិញ​ ចំនួនប្រជាជននៅ​​​ក្នុង​ប្រទេស​អភិ​វឌ្ឍន៍​ត្រូវ​បាន​គេរំពឹងថា​ នឹងនៅ​តែ​មិន​មាន​ការ​ប្រែ​ប្រួល​​ជា​ដុំកំភួន​ដដែល​ ពោល​​គឺ​កើន​ពី​​១,២៥​ពាន់​លាន​នាក់​​ក្នុង​ឆ្នាំនេះ​​ ទៅ​​១,២៨​ពាន់​លាន​នាក់​​ក្នុង​ឆ្នាំ​​២១០០​ ។​របាយការណ៍ដដែល​បានឲ្យដឹង​ថា ចំនួន​ប្រជា​ជន​​ដែល​រស់​នៅ​ក្នុង​​ប្រទេស​អភិ​វឌ្ឍន៍​នឹង​ធ្លាក់​ចុះ​ ប្រសិន​បើ​មិនមាន​ជន​​អន្តោ​ប្រវេសន៍​ពី​ប្រទេស​អ្នក​ក្រ ដែល​ត្រូវ​បាន​គេ​ព្យា​ករ​ថា នឹង​មាន​ប្រជា​ជន​ជា​មធ្យម​​២,៤​លាននាក់​ក្នុង​មួយ​ឆ្នាំ​ ចាប់​ពី​ឆ្នាំ​២០១៣​ ទៅ​ឆ្នាំ​២០៥០​ ។​

កំណើនប្រជាជនភាគច្រើននៅលើ​ពិ​ភព​លោក​ចន្លោះ​ឆ្នាំ​២០១៣ និង​ឆ្នាំ​​២០៥០​ ដែល​​គេ​រំពឹង​ថា នឹង​កើន​ឡើង​ដល់​៩,៦​ពាន់លាននាក់​ នឹង​កើត​មាន​ឡើង​នៅ​ទ្វីបអាហ្វ្រិក​ ។​របាយការណ៍និយាយថា​ ពាក់កណ្តាល​នៃ​កំណើន​ប្រជាជន​ចន្លោះឆ្នាំ​២០១៣ និង​​ឆ្នាំ​២១០០ ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ប្រមូលផ្តុំនៅ​ក្នុង​ប្រទេស​តែ​៨​​ប៉ុណ្ណោះ ដូចជា​ ប្រទេស​នីហ្សេរីយ៉ា ឥណ្ឌា តង់​សានី សាធារណ​​រដ្ឋ​ប្រជាធិបតេយ្យ​​​កុង​ហ្គោ នី​ហ្សេ អ៊ូហ្គង់ដា​ អេត្យូពី និង​អាមេរិក​ ។​

នៅក្នុងផ្នែកជាច្រើនដែលមានការ​អភិវឌ្ឍ​លើ​ពិភព​លោក ប្រជាជន​២៣​%​មានអាយុ​៦០​ឆ្នាំ ឬ​លើស​ពី​នេះ ។ ភាគ​រយនៃ​ប្រជាជន​​ទាំង​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា ​កើន​ឡើង​ដល់​៣២​%​​​ក្នុង​ឆ្នាំ​២០៥០​ ហើយ៣៤%​​​ក្នុង​ឆ្នាំ​២១០០ ។​ចំនួនប្រជាជន​ដែលមាន​អាយុ​យ៉ាង​ហោច​៨០​ឆ្នាំ ត្រូវបានគេប៉ាន់ស្មានថា​ នឹង​កើន​ឡើង​៧​ដង​ដល់​៨៣០​លាននាក​់​នៅ​ដើមសត​វត្ស​ក្រោយ​ ហើយ​​​ក្នុង​ឆ្នាំ​២០៥០​កើន​​ឡើង​ដល់​៣៩២​លាន​នាក់។​

យោងតាមរបាយការណ៍​ដដែល​​​ឲ្យ​ដឹង​ថា ប្រទេស​ដែល​មានអត្រាសាយកូន​ទាប​​ធំ​បំផុត​គឺ ប្រទេស​ចិន អាមេរិក ប្រស៊ីល រុស្ស៊ី​ ជប៉ុន និង​វៀត​ណាម ។ ដោយឡែកនៅក្នុង​ការ​រក​ឃើញ​មួយ​ទៀត​​បង្ហាញ​ថា ​ ប្រទេស​ឥណ្ឌា​នឹង​វា៉​ដាច់​ប្រទេស​ចិន​ជា​ប្រទេស​​ដែល​​មាន​ប្រជាជន​ច្រើន​បំផុត​លើ​ពិភព​លោក​​ក្នុង​រង្វង់ឆ្នាំ​២០២៨ គ្រា​ដែល​ប្រទេស​ទាំង​ពី​រ​​មាន​ប្រជាជន​សរុប​ជិត​១,៤៥​ពាន់លាន​នាក់​ ៕