ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ តម្លៃ​កំណត់​ត្រា​ជាង៤​ពាន់​លាន​ដុល្លារ​ទៅ​កាន់​ចិន

8 ម៉ោង មុន

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម​បាន​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ តម្លៃ​ជា​កំណត់​ត្រា ៤,០៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​រយៈពេល ៩ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ដែល​ជា​ការ​កើនឡើង ១៩%…

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម​បាន​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ តម្លៃ​ជា​កំណត់​ត្រា ៤,០៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​រយៈពេល ៩ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ដែល​ជា​ការ​កើនឡើង ១៩% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ជំរុញ​ជា​ពិសេស​ដោយសារ​នាំ​ចេញ​ផ្លែ​ទុរេន និង​ចេក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥​។

យោង​តាម​ទិន្នន័យ​គយ​ចិន​បាន​បង្ហាញ​ថា ផ្លែ​ទុរេន​មាន​ចំណែក ២០% នៃ​ការ​នាំ​ចូល​បន្លែ និង​ផ្លែ​ឈើ​សរុប​របស់​ប្រទេស​ចិន កើនឡើង​ពី ១៧,៩% បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ផ្លែ​ទុរេន​នៅ​តែ​ជា​ទំនិញ​នាំ​ចេញ​ដ៏​សំខាន់​របស់​វៀតណាម ដោយ​ការ​នាំ​ចេញ​មាន​តម្លៃ ២,៣​ពាន់​លាន​ដុល្លារ​។ តម្លៃ​នាំ​ចេញ​ជា​មធ្យម​គឺ ៣ ៦៩៦​ដុល្លារ​ក្នុង​១​តោន ទាប​ជាង​តម្លៃ​ផ្លែ​ទុរេន​ថៃ ១៤% ទៅ ១៥%​។ ដ្បិត​វៀតណាម គឺជា​ប្រទេស​នាំ​ចេញ​ផ្លែ​ឈើ​ធំ​ជាងគេ​ទី​ពីរ​ទៅ​កាន់​ប្រទេស​ចិន បន្ទាប់​ពី​ប្រទេស​ថៃ​។

ក្រៅពី​ទុរេន ចេក ក៏​ជា​ការ​នាំ​ចេញ​ដ៏​សំខាន់​មួយទៀត​របស់​វៀតណាម​ផង​ដែរ ដោយ​មាន​ចំនួន ២៣២​លាន​ដុល្លារ កើនឡើង ១៦% បើ​ធៀប​នឹង​ឆ្នាំ​មុន​។ តម្លៃ​នាំ​ចេញ​ជា​មធ្យម​គឺ ៤០៩​ដុល្លារ​ក្នុង​១​តោន តម្លៃ​ទាប​ជាង​ចេក​ពី​ប្រទេស​ហ្វី​លី​ពី​ន និង​អេ​ក្វា​ឌ័​រ ដែល​មាន​តម្លៃ ៥៨៩ ដុល្លារ និង ៧៥៧ ដុល្លារ​។ ដោយសារ​តម្លៃ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ចេក​វៀតណាម​មាន​ប្រជាប្រិយភាព​ជាមួយ​អ្នក​នាំ​ចូល​ចិន ជា​ពិសេស​នៅ​ខេត្ត​ជិត​ព្រំដែន​ដូច​ជា ខេត្ត​ក្វា​ង​ស៊ី និង​ក្វា​ង​ទុង ជា​ខេត្ត​ដែល​អ្នក​ទទួលទាន​ចូល​ចិត្ត​ផលិតផល​ស្រស់​ៗ តម្លៃ​សមរម្យ និង​គុណភាព​ល្អ​។

ការ​នាំ​ចូល​បន្លែ និង​ផ្លែ​ឈើ​របស់​ប្រទេស​ចិន​មាន​តម្លៃ​ជិត ២០,៣​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល ៩ ខែ​ដំបូង ឆ្នាំ​នេះ​។ ថៃ គឺជា​អ្នក​ផ្គត់ផ្គង់​ធំ​ជាងគេ ដោយ​មាន​តម្លៃ ៦,៧​ពាន់​លាន​ដុល្លារ ពោល​កើនឡើង ១០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន និង​មាន​ចំណែក​ទីផ្សារ ៣៣%​។

នៅ​ឆ្នាំ​នេះ អាជីវកម្ម​វៀតណាម​ជា​ច្រើន​បាន​ធ្វើការ​កែប្រែ​ឱ្យ​ប្រសើរ​ឡើង​នូវ​ចម្ការ​ផ្លែ​ឈើ ការ​វេច​ខ្ចប់ និង​ទីតាំង​រក្សា​ទុក​ក្រោម​សីតុណ្ហភាព​ខាងក្រៅ ដើម្បី​បំពេញ​តាម​ស្តង់ដារ និង​តម្រូវការ​នាំ​ចូល​ដ៏​តឹងរ៉ឹង​របស់​ចិន​។ ផ្លែ​ទុរេន​មាន​ចំនួន​ជាង​ពាក់កណ្តាល​នៃ​ការ​នាំ​ចេញ​ផ្លែ​ឈើ និង​បន្លែ​របស់​វៀតណាម​ទៅ​កាន់​ចិន ប៉ុន្តែ​ទោះ​យ៉ាងណា​អ្នកជំនាញ​បាន​ព្រមាន​គួរ​កុំ​ពឹងផ្អែក​ខ្លាំង​ពេក​លើ​ផលិតផល​តែ​១​មុខ ដើម្បី​បង្កើន​ចំណែក​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ចិន វៀតណាម​ត្រូវធ្វើ​ពិពិធ​កម្ម​ផលិតផល​របស់​ខ្លួន កែ​លម្អ​បច្ចេកវិទ្យា​រក្សា​ទុក ព្រមទាំង​រក្សា​ស្តង់ដារ​គុណភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ