ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​ត្រៀម​​បញ្ជូន​​អត្ត​​ពលិក​​ហែល​​ទឹក​​3​​រូប​​ទៅ​​ប្រកួត​​នៅ​​ប្រទេស​​អេ​ស្ប៉ាញ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កម្ពុជា​ត្រៀម​បញ្ជូន​អត្ត​ពលិក​ហែលទឹក​៣​រូប​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​ ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ Fina World Swimming Championship នាចុង​ខែ​ក្រោយ​នេះ ។​ អត្ត​ពលិក​ហែលទឹក​ទាំង​៣​រូប​ដែល​មាន​ឱកាសបាន​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ខាង​លើ​រួម​មាន​ កីឡាករ​ ហែម​ ថុន​ពន្លឺ,​ កីឡាការិនី​ ហែម​ ថុន​វិទីនី និង​កីឡាករ​ ទូ​ សុវិជ្ជា​ ដែល​ជា​កូន​ខ្មែរ​កំពុង​រស់​នៅ និង​ហ្វឹត​ហាត់​នៅ​សហរដ្ឋ​អាមេរិក។

រាជ​ធានី​ភ្នំពេញ ៖ កម្ពុជា​ត្រៀម​បញ្ជូន​អត្ត​ពលិក​ហែលទឹក​៣​រូប​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​ ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ Fina World Swimming Championship នាចុង​ខែ​ក្រោយ​នេះ ។​ អត្ត​ពលិក​ហែលទឹក​ទាំង​៣​រូប​ដែល​មាន​ឱកាសបាន​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ខាង​លើ​រួម​មាន​  កីឡាករ​ ហែម​ ថុន​ពន្លឺ,​ កីឡាការិនី​ ហែម​ ថុន​វិទីនី និង​កីឡាករ​ ទូ​ សុវិជ្ជា​ ដែល​ជា​កូន​ខ្មែរ​កំពុង​រស់​នៅ និង​ហ្វឹត​ហាត់​នៅ​សហរដ្ឋ​អាមេរិក។​ កីឡាករ​ ហែម​ ថុន​ពន្លឺ​ និង​កីឡាការិនី​ ហែម​ ថុន​វិទីនី​ តែង​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក​ជា​និច្ច ដោយ​សារ​មិន​ទាន់​មាន​កីឡាករ​ក្នុង​ស្រុក​ណា​ម្នាក់​មានសមត្ថ​ភាព​លើស​ពួក​គេ​នៅ​ឡើយ ។​

ពេល​នេះ​ពួក​គេ​ទាំង​៣​នាក់​កំពុង​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ទាំង​ព្រឹក​ទាំង​ល្ងាច​ ដើម្បី​បង្កើន​សមត្ថ​ភាព​របស់​ខ្លួន​ ខណៈ​កីឡាករ​វ័យ​ក្មេង​ ទូ សុវិជ្ជា​ ​កំពុង​ហ្វឹក​ហាត់​នៅ​អាមេរិក​ ។​ លោក ហែម​ ថុន អគ្គ​លេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ស្ម័គ្រ​ចិត្ត​មាន​ប្រសាសន៍​ថា​ ទូ សុវិជ្ជា ជា​កីឡាករ​ហែល​ទឹក​ដ៏​មាន​ទេព​កោ​សល្យ​របស់​កម្ពុជា​នាពេល​អនាគត ។​ សហ​ព័ន្ធ​ទាក់​ទង​គេ​ឱ្យ​មក​ចូល​រួម​ជាម​ួយ​ឆ្ពោះទៅ​កាន់​ការ​ប្រកួត​អន្តរ​ជាតិ​នានា​ ដោយសារ​កូន​ខ្មែរ​នៅ​បរទេស​រូប​នេះ​កំពុង​ហ្វឹក​ហាត់​យ៉ាង​ល្អ​នៅ​អាមេរិក និង​មានសមត្ថ​ភាព​ហែល​លើស​កីឡាករ​ផ្សេងៗ​នៅ​ភ្នំពេញ ។​

លោក​អគ្គលេខា​ធិការ​រូប​នេះ​បាន​ពន្យល់​ថា​ ការ​ចូល​រួម​ប្រកួត​នៅ​អេស្ប៉ាញ​ចុង​ខែ​ក្រោយ​នេះ​ចាំបាច់​ណាស់​ ព្រោះ​បើ​យើង​មិន​បាន​ចូល​រួម​ប្រកួតទេ​ ក៏​មិន​អាច​ទទួល​បាន​ការ​អនុគ្រោះ​ទៅ​ប្រកួត​អូឡាំពិក​ដែរ​ ។ ម្យ៉ាង​វាជា​ឱកាស​សម្រាប់​ពួក​យើង​ពិនិត្យ​មើល​សមត្ថ​ភាព​ពិត​របស់​យើង​ថានៅ​ត្រឹម​ណា?​​ និង​ជា​ឱកាស​មួយ​បង្ហាញ​ថា​ កម្ពុជា​ក៏​មាន​កីឡាករ​-​កីឡាការិនី​ឆ្នើម​មាន​សមត្ថ​ភាព​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ញឹក​ញាប់​ផង​ដែរ ៕​