ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​នៅ​តែ​គគ្រឹក​គគ្រេង ​មន្ត្រី​​ខិល​​ខូច​មួយ​ចំនួន​សប្បាយ​យក​លុយ​ពី​ពួក​​ឈ្មួញ

11 ឆ្នាំ មុន

ខេត្ត​រតន​​គិរី​ ៖ រថ​យន្ត​តូច​ធំ​បាន​សម្រុក​​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ចេញ​ពី​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​រតន​គិរី​ឆ្ពោះ​ទៅ​ប្រទេស​វៀត​ណាម​តាម​ច្រក​ទ្វារ​អន្ត​រ​ជាតិ​អូរ​យ៉ា​ដាវ​ និង​ច្រក​របៀង​មួយ​ចំនួន​​ទៀត​ដូច​ជា​ច្រក​ភ្នំ​ក្រហម​ ឃុំ​ប៉ក​ញ៉ៃ​ ច្រក​ផ្លូវ​ទឹក​ភូមិ​ភិះ​ និង​ច្រក​របៀង​ ​នៅ​ខាង​ក្រោយ​កា​ស៊ីណូ​ មាន​ចម្ងាយ​ប្រហែល​​៣០​០​ម៉ែត្រ​ ពី​ច្រក​ទ្វារ​អន្តរ​ជាតិ​អូរ​យ៉ា​ដាវ​យ៉ាង​គគ្រឹក​គគ្រេង​ ។

ខេត្ត​រតន​​គិរី​ ៖ រថ​យន្ត​តូច​ធំ​បាន​សម្រុក​​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ចេញ​ពី​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​រតន​គិរី​ឆ្ពោះ​ទៅ​ប្រទេស​វៀត​ណាម​តាម​ច្រក​ទ្វារ​អន្ត​រ​ជាតិ​អូរ​យ៉ា​ដាវ​ និង​ច្រក​របៀង​មួយ​ចំនួន​​ទៀត​ដូច​ជា​ច្រក​ភ្នំ​ក្រហម​ ឃុំ​ប៉ក​ញ៉ៃ​ ច្រក​ផ្លូវ​ទឹក​ភូមិ​ភិះ​ និង​ច្រក​របៀង​ ​នៅ​ខាង​ក្រោយ​កា​ស៊ីណូ​ មាន​ចម្ងាយ​ប្រហែល​​៣០​០​ម៉ែត្រ​ ពី​ច្រក​ទ្វារ​អន្តរ​ជាតិ​អូរ​យ៉ា​ដាវ​យ៉ាង​គគ្រឹក​គគ្រេង​ ។ ច្រក​ទាំង​នោះ​មាន​ប៉ូលិស​អន្តោ​ប្រវេសន៍​ និង​គយ​ប្រចាំ​ការ​​ដែរ​  ប៉ុន្តែ​បទ​ល្មើស​នាំ​ឈើ​ចេញ​នៅ​តែ​ដំណើរ​ការ​ ។

តាម​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា​ ចំពោះ​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​នោះ​ ​ធ្វើ​ឡើង​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៧៨A ដោយ​បាន​ឆ្លង​កាត់​ប៉ុស្តិ៍​នគរ​បាល​ជា​ច្រើន​កន្លែង​ ដែល​តាម​សេច​ក្តី​រាយ​ការណ៍​​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ រថ​យន្ត​ដែល​ដឹក​ជញ្ជូន​ឈើ​ប្រណីត​លើ​ផ្លូវ​ជាតិ​លេខ​​៧៨​A​នេះ​ មាន​ច្រើន​ប្រភេទ​ដូច​ជា​រថ​យន្ត​កាម​រី​ ឡង់​គ្រីស្ស័រ​ និង​រថ​យន្ត​តូ​យ៉ូតា​មួយ​បាំង​កន្លះ​ជា​ដើម​ ។ បើ​តាម​ផ្លូវ​ទឹក​នៅ​ក្នុង​ដង​ទន្លេ​សេ​សាន​ ចេញ​ពី​កោះ​ពាក់​ ភូមិ​បាដល​ មាន​ទូក​ធំ​ៗ​ដែល​នៅ​ពេល​យប់​ក្រុម​ទូក​ទាំង​នោះ​ចូល​តាម​ច្រក​របៀង​ភូមិ​ភិះ​ ។ ទោះ​ជា​បែប​ណា​ពុំ​មាន​រថ​យន្ត​ ឬ​ទូក​ណា​មួយ​គេច​ផុត​ពី​សមត្ថ​កិច្ច​​បាន​ឡើយ​ បើ​ហា៊ន​តែ​​បើក​រត់​​ប្រាកដ​ជា​ត្រូវ​រង​ការ​ប្រដេញ​​តាម​​ក្របួច​យក​ស្នា​ដៃ​មិន​ខាន​ ។

ជាក់​ស្តែង​ដូច​​នៅ​ល្ងាច​ថ្ងៃ​ទី​៥​ មិ​ថុនា​ មាន​រថ​យន្ត​ឡង់​គ្រី​ស្ស័រ​មួយ​គ្រឿង​របស់​ឈ្មួញ​ម្នាក់​​បាន​ដឹក​ឈើ​ប្រណីត​ពេញ​ ដែល​ធ្លាប់​បង់​លុយ​ ប៉ុន្តែ​ពេល​នេះ​ភ្លេច​សែន​ឱ្យ​ ក៏​ត្រូវ​រថ​យន្ត​កាមរី​គូទ​ស្វិត​ ពណ៌​ត្រេ​អីុ​ ពាក់​ស្លាក​លេខ​ខេម​រ​ភូមិន្ទ​២​-៦១០២​ របស់​យោ​ធា​វរ​ៈ​ការ​ពារ​ព្រំ​ដែន​ ដេញ​តាម​ស្ទាក់​រហូត​ដល់​ច្រ​ក​ទ្វារ​អន្ត​រ​ជាតិ​អូ​រ​យា៉​ដាវ​ ហើយ​បាន​ឈប់​និយាយ​គ្នា​មួយ​សន្ទុះ​​ទំនង​ជា​ត្រូវ​ដង​ត្រូវ​ផ្លែ​ ទើប​អនុ​ញ្ញាត​ឱ្យ​បន្ត​ដំណើរ​ ៕