ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​យន្ត​បុក​ជាមួយ​ម៉ូតូ​ស្លា.ប់​ឪពុក​ក្មេករបួស​ធ្ងន់​កូន​ប្រសា

11 ឆ្នាំ មុន

ខេត្តកំពង់​ឆ្នាំង ​៖ ​បុរស​ចំណាស់​ម្នាក់​បាន​ស្លា.ប់​ ខណៈ​​ដឹក​ទៅសង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​ និង​បុរស​​ជាកូន​ប្រសាបានរងរបួស​ធ្ងន​់​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​​ចរាចរណ៍​មួយ ​ដែល​​​កើត​ឡើង​ កាលព​ីវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៦ មិថុនា ​នៅ​ចំណុច​ផ្លូវ​​ក្រួស​ក្រហម​បែក​ជា​៣​ ស្ថិ​ត​ក្នុង​ភូមិ​សាលា​ឃុំ ​ឃុំ​ពពេល ស្រុក​បរិ​បូរណ៍ ។

ខេត្តកំពង់​ឆ្នាំង ​៖ ​បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​ ខណៈ​​ដឹក​ទៅសង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​ និង​បុរស​​ជាកូន​ប្រសាបានរងរបួស​ធ្ងន​់​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​​ចរាចរណ៍​មួយ ​ដែល​​​កើត​ឡើង​ កាលព​ីវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៦ មិថុនា ​នៅ​ចំណុច​ផ្លូវ​​ក្រួស​ក្រហម​បែក​ជា​៣​ ស្ថិ​ត​ក្នុង​ភូមិ​សាលា​ឃុំ ​ឃុំ​ពពេល ស្រុក​បរិ​បូរណ៍ ។

សាក្សី​និយាយ​ថា ​បុរស​រង​គ្រោះ​ជា​ឪពុក​ក្មេក​​ឈ្មោះ​​យិន ​ហន ​អាយុ​៧៣​ឆ្នាំ ​ចំណែក​កូន​ប្រសាឈ្មោះ​ប៉េង ​ជា ​អាយុ​៣៩​ឆ្នាំ ​ពួក​គេ​​​​​មាន​​លំនៅ​ភូមិ​ក្រាំង​ខ្មែរ ​ឃុំ​សាលា​ឃុំ ។ ប្រភព​ដដែល​​​បាន​បន្ត​ថា ​​មុន​​ពេល​កើត​ហេតុ​បុរសជា​ឪពុក​ក្មេក​ និងកូន​ប្រសាបាន​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​​​​​​​​ពី​ត្បូង​ទៅ​ជើង ​លុះ​មក​ដល់​ចំណុច​កើត​​ហេតុជា​ផ្លូវ​បំបែក​ជា​៣ ស្រាប់តែ​មានគោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ បើក​យ៉ា​ង​លឿន​ក្នុង​ទិ​ស​ដៅ​បញ្ច្រាស​​គ្នា​​​​​​​​​​​​​​​​​​​​ ​​ជ្រុល​បុក​ជាមួយ​ម៉ូតូ​​យ៉ាង​ពេញ​ទំហឹង​​ ​បណ្តាល​ឱ្យ​បុរស​ទាំ​ងពីរ​នាក់​​រង​របួស​ជា​ទម្ងន់ ត្រូវ​​​ដឹក​ទៅ​មណ្ឌល​​សុខ​ភាព​ស្រុក​បរិ​បូរណ៍​ ប៉ុន្តែ​ដោយ​សារ​បុរស​​ជា​ឪពុក​ក្មេក​​របួស​ធ្ងន់​ធ្ងរ​ពេក ក៏​​​ដឹក​បន្ត​ទៅ​​មន្ទីរ​ពេទ្យ​​ខេត្ត ប៉ុន្តែ​បាន​ស្លាប់​នៅ​តាម​ផ្លូវ ចំណែក​កូន​ប្រសា​​រ​​ង​របួស​ក្បាល​ដេរ​៩​ថ្នេរ។

អ្នក​បើក​បរ​គោ​យន្ត​កន្ត្រៃ​ឈ្មោះ​ហៀង ​ស៊ុន​ហេង អាយុ​១៧​ឆ្នាំ ​​មាន​​លំនៅ​ភូមិ​ស្ទឹង​ថ្មី​​​ ឃុំ​​អញ្ចាញ​​រូង ​ស្រុក​បរិ​បូរណ៍​ ត្រូវ​​​​សមត្ថកិច្ច​​នាំ​​ទៅ​កាន់​​អធិ​ការ​ដ្ឋា​​​ន​​​ រួម​​ជាមួយ​គោ​យន្តក​ន្ត្រៃ​ និង​ម៉ូតូ​​ ដើម្បី​​​ដោះ​ស្រាយ​តាម​នីតិវិធី ៕