ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​បើក​សវនា​ការ​សំណុំ​រឿង​និស្សិត​ស្រី បើក​រថ​យន្ត​បុក​រះ​ស្លា.ប់​ និង​របួស​មុខ​ក្រសួង​មហា​ផ្ទៃ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សំណុំ​រឿង​និស្សិត​ស្រី​វ័យ​ក្មេង​ម្នាក់ ដែល​បើក​រថយន្ត​​​បុក​​ក្មេង​៣នាក់​​​​​ស្លា.ប់​ និង​មនុស្ស​ចាស់​៦នាក់​ទៀត​រង​របួស​​​ធ្ងន់​ នៅ​ចំណុច​​មុខ​ក្រសួង​មហាផ្ទៃ ​ក្នុង​ខណ្ឌ​​ចំការមន​ កាលពី​​​ដើម​ខែ​មីនា ​២០១៣ ​ត្រូវ​បាន​សាលា​​ដំបូង​​​រាជ​ធានី​​​​​លើក​​​យក​មក​​ជំនុំ​​ជម្រះ​​​ជា​សា​ធារ​​ណៈ​​​​នៅ​ថ្ងៃ​​​ទី​៦ មិថុនា ​បន្ទាប់ពី​​ចៅ​ក្រម​ស៊ើប​​សួរ​​​​​បិទ​ការ​សើុប​អង្កេត​ ។ ​អង្គ​សវនាការ​​នឹង​បាន​​​ធ្វើ​​ឡើង​​ចំពោះ​​​មុខ​​ជន​ត្រូវ​​​ចោទ ​និងមេធាវី​​​​ការ​ពារ​ក្តី​ ។​​​

រាជធានីភ្នំពេញ ៖ សំណុំ​រឿង​និស្សិត​ស្រី​វ័យ​ក្មេង​ម្នាក់ ដែល​បើក​រថយន្ត​​​បុក​​ក្មេង​៣នាក់​​​​​ស្លាប់​ និង​មនុស្ស​ចាស់​៦នាក់​ទៀត​រង​របួស​​​ធ្ងន់​ នៅ​ចំណុច​​មុខ​ក្រសួង​មហាផ្ទៃ ​ក្នុង​ខណ្ឌ​​ចំការមន​ កាលពី​​​ដើម​ខែ​មីនា ​២០១៣ ​ត្រូវ​បាន​សាលា​​ដំបូង​​​រាជ​ធានី​​​​​លើក​​​យក​មក​​ជំនុំ​​ជម្រះ​​​ជា​សា​ធារ​​ណៈ​​​​នៅ​ថ្ងៃ​​​ទី​៦ មិថុនា ​បន្ទាប់ពី​​ចៅ​ក្រម​ស៊ើប​​សួរ​​​​​បិទ​ការ​សើុប​អង្កេត​ ។ ​អង្គ​សវនាការ​​នឹង​បាន​​​ធ្វើ​​ឡើង​​ចំពោះ​​​មុខ​​ជន​ត្រូវ​​​ចោទ ​និងមេធាវី​​​​ការ​ពារ​ក្តី​ ។​​​

ជន​​ត្រូវ​ចោទ​ឈ្មោះ គាម ​ពិសិដ្ឋ​​ណារីតា អាយុ​២៣​ឆ្នាំ​ ​និស្សិត​​​ឆ្នាំ​ទី​៦ ​នៃ​សាកល​វិទ្យា​ល័យ​​​វេជ្ជ​សាស្ត្រ​ និង​សុ​ខាភិ​បាល​​ មា​ន​អា​សយដ្ឋាន​​​នៅ​ក្រុង​​តាខ្មៅ​ ខេត្ត​កណ្តាល​ ។​​ ជន​​​​​ត្រូវ​ចោទ​ឈ្មោះ ​គាម ពិសិដ្ឋ​ណារីតា ​ត្រូវ​បាន​​​​តំណាង​​អយ្យ​ការ​​សាលា​ដំបូង​​​រាជធានី​ភ្នំពេញ​ ​ចោទ​ប្រកាន់​​​ពី​បទ​​បើក​​​​បរ​បង្ក​​ឱ្យ​​មាន​គ្រោះ​ថ្នាក់​ស្លាប់​​​​ និង​របួស​​ដល់​អ្នក​ដទៃ​ ដោយ​​​អចេតនា​​​​ប្រព្រឹត្ត​​នៅ​លើ​​​ដង​មហាវិថី​​​ព្រះ​នរោត្តម​​​​មុខ​​ក្រសួង​​​មហា​ផ្ទៃ ស្ថិត​នៅ​​​ក្នុង​​សង្កាត់​ទន្លេ​បាសាក់​ ​ខណ្ឌ​ចំការ​មន​ កាល​ពី​​​វេលា​ល្ងាច​ថ្ងៃទី​១  មីនា ​​។​​

​ហេតុ​ការណ៍​​​​បុករះ​​​គួរ​ឱ្យ​រន្ធត់​​នោះ​បាន​បង្ក​​​​ឱ្យ​​ការ​ភ្ញាក់​​​​ផ្អើល​​យ៉ាង​​​ខ្លាំង​​សម្រាប់​​សាធារណ​​ជន​​ទូទៅ​​​ ពិសេស​​​ការ​ស្លាប​់​​របស់​កុមារ​ប្រុស​​-ស្រី​៣​នាក់ និង​របួស​៦​នាក់​ផ្សេង​​ទៀត ។ ​​ការ​​​បុក​​រះ​នោះ គឺ​​​​បណ្តាល​​មក​​ពី​ការ​ស្លន់​ស្លោ​របស់​​និស្សិត​​ស្រី​​វ័យ​ក្មេង​​​​ដែលបើក​​រថយន្ត​​​នោះ​​ក៏​បណ្តាល​​​ឱ្យ​បុក​រះ​​​នៅ​តាម​​​ដង​ផ្លូវ​​ដែល​មាន​​ចរាចរណ៍​យា៉ង​មមាញឹក​ ។​​ ជន​ត្រូវ​ចោទ​ឈ្មោះ ​គាម ពិសិដ្ឋ​ណារីតា ​អាយុ​​​២៣​ឆ្នាំ​ ជា​កូន​​ស្រី​របស់​លោក គាម ពិសិដ្ឋ អនុ​ប្រធាន​មន្ទីរ​​​សុខា​ភិ​បាល​​​ខេត្ត​កណ្តាល​ ។ នៅ​ថ្ងៃ​កើតហេតុ​​ខាង​លើ ​​នាង​បាន​បើក​បរ​រថយន្ត​​ម៉ាក​​​កាមរី​បាឡែន​​​​ ពណ៌​​ស្ករ​ មួយ​គ្រឿង​ ​​ដឹក​ប្អូន​ប្រុស​​២នាក់​ ចេញពី​​​សាលា​ក្នុង​​គោល​បំណង​​ទៅ​ផ្ទះ​​នៅ​ក្រុង​តាខ្មៅ ។ ​

លុះបើក​មក​​ដល់​ភ្លើង​​ស្តុប​​​ក្បែរ​​ក្រសួង​មហា​ផ្ទៃ​បាន​​បើក​រេ​ចង្កូត​​ទៅ​​​​ប៉ះ​ម៉ូតូ​​អ្នក​ដំណើរ​​​​២គ្រឿង បណ្តាល​​ឱ្យ​ដួល​​​និង​ម្ចាស់​ក៏​ត្រូវ​មាន​​រង​របួស​​​ស្នាម ។ បើ​ទោះ​ជា​មាន​​ហេតុ​ការណ៍​យ៉ាង​នេះ​ក្តី​ ក៏​នាង​នៅ​តែ​មិន​​ព្រម​ឈប់​​រថយន្តចុះ​មើល​​គេ​ទេ​ ​ហើយ​​ថែមទាំង​​​បន្ថែម​ល្បឿន​​​​​ទៅ​មុខ​​ទៀត ​ក្នុង​គោល​បំណង​​គេចខ្លួន​ ​រហូតបើក​​​ដល់​មុខ​​ខ្លោង​ទ្វារ​​​ក្រសួង​មហាផ្ទៃ​​ក៏​បាន​​ទៅ​បុក​​ក្មេង​​​៣នាក់​​​​​​បណ្តាល​​ឱ្យ​ស្លាប់​​ភ្លាម​ៗ​នៅនឹង​​​​​កន្លែង​កើត​ហេតុ​​ ​​​គួរ​ឱ្យ​អាណោច​អាធ័ម​​បំផុត និង​​មនុស្ស​​៦នាក់​​​​​​ទៀត​​​រង​របួស​​​បន្តបន្ទាប់​​​​​ជា​ទម្ងន់​ ហើយ​រថយន្ត​​បាន​ជ្រុល​ចង្កូត​​ទៅបុក​​របង​​ក្រសួង​មហា​ផ្ទៃ ទើប​ទៅ​មុខ​​លែង​រួច​ ​។

​ពេលនោះ​​នាង​​​ ​និង​បងប្អូន​ប្រុស​​ទាំង​ពីរនាក់​​មិន​​បាន​ចុះ​ពី​ក្នុង​រថយន្ត​ឡើយ ខណៈ​​អ្នក​ដំណើរ​បានទៅចោម​រោម​​​ជុំ​ជិត ​ដោយ​ភ្លើង​កំហឹង​ ។ ដោយ​​​ខ្លាច​កើត​មាន​អំពើ​ហិង្សា​​​​​ បន្តិច​ក្រោយ​មក​​ត្រូវ​​បាន​សមត្ថ​កិច្ច​​នាំ​នាង​​ចូល​ទៅ​ក្នុង​​ក្រសួង​​​​មហាផ្ទៃ​ ដើម្បី​ការពារ​​​សនិ្ត​សុខ​​ដល់​នាង​ ។​​ នាង​ គាម ​ពិសិដ្ឋ​​ណា​រីតា​​​ ស្ថិត​​ក្នុង​សភាព​​​ស្លេក​ស្លាំង​​ និង​បន្ទាប់មក​ត្រូវ​បាន​សមត្ថកិច្ច​​នា​ំ​​​​ខ្លួន​និង​រថយន្ត​​ទៅ​កាន់​​ការិយាល័យ​​​ចរាចរ​​ណ៍ជើង​គោក​​​រាជ​ធានីភ្នំពេញ​​​​ដើម្បី​​កសាង​សំណុំ​រឿង​បញ្ជូន​​​​ទៅ​កាន់​សាលា​ដំបូង​រាជធានី​​​​​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។ នាង​ គាម ពិសិដ្ឋ​ណារីតា ​​ត្រូវ​បាន​​តុលា​ការ​សម្រេច​​​ឃុំ​ខ្លួន​​​​ដាក់ពន្ធ​នាគារ​​​​ប៉េហ្ស៊ី​​ជា​បណ្តោះ​អាសន្ន​​​ចាប់​​តាំង​ពី​ពេលនោះ​មក ដោ​យ​រង់​ចាំ​សវនា​ការ​​ផ្ត​ន្ទា​ទោស​​​​តាម​​ច្បាប់​​​កំណត់​​ ៕