ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គូពី​បោះ​ពួយ​ឆ្លង​ផ្លូវ​បុក​វ៉េវ​ពេញ​ទំហឹង​របួស​ធ្ងន់​ម្នាក់​

10 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ​៖ បុរស​ម្នាក់​បានរង​របួស​ធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​៧១១នៃ​មន្ទីរពេទ្យ​កង​ពល​តូច​លេខ​៧០ដឹកយក​ទៅ​​សង្គ្រោះ​បន្ទាន់ ​បន្ទាប់​ពី​ជួ​ប​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ខណៈកំពុង​ជិះម៉ូតូ​មួយ​គ្រឿង​តាម​បណ្ដោយ​ផ្លូវ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀ​ត​បើក​ឆ្លង​ផ្លូវ​ជ្រុល​ទៅ​បុក​ពេញ​ទំហឹង​។

ឧបទ្ទ​វហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​នៅវេលាម៉ោង​៧និង​៤០នាទី​ព្រឹក​ថ្ងៃទី​២ មិថុនា​ ២០១៣ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ត្រង់ចំ​ណុច​ភូមិ​ទូល​កី​ សង្កាត់​ភ្លើង​ឆេះ​រទេះ​​ ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ​។

 បុរស​រង​គ្រោះ​ឈ្មោះ​មុំ​ និមល​ អាយុ​៣៤ឆ្នាំ​ ជាអ្នក​រត់​ម៉ូតូ​ឌុប​ មានទី​លំនៅ​ភូមិ​ឪស្រែ​ញរ សង្កាត់​ពង​ទឹក ខណ្ឌ​ដង្កោ​​ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​​ ពណ៌ស្លែ ។ ចំណែក​ជន​បង្ក​ឈ្មោះ​សុទ្ធ​ សុផាណា ភេទ​ប្រុស​ អាយុ​២២ឆ្នាំ​ ជា​កម្មករ​​រោង​ចក្រកាត់​ដេរ មានទី​លំនៅ​​ភូមិ​អង្គ​ត្រគៀត​ សង្កាត់​កន្ទោក​ ខណ្ឌពោធិ៍​សែនជ័យ​ ជិះ​ម៉ូតូ​ម៉ាក​ស្គូពី​ ពណ៌​ឈាម​ជ្រូក​៕