ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បុក​ម៉ូតូ​របួស​ធ្ងន់​ ២នាក់​ ក្នុង​នោះ​ មាន​ស្រ្តី​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់​ខែម្នាក់​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ម៉ូតូ​បុក​ម៉ូតូ កាល​ពី​វេលា​ម៉ោង​ ២៤ និង​ ១០​នាទី ថ្ងៃទី​៣១​ ឧសភា​ រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០១ មិថុនា​ ២០១៣​ នៅ​ចំណុច​ផ្លូវ​លេខ​២០០៤​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់​ និង​ស្រ្តី​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់​ខែ​ម្នាក់​ផង​ដែរ​ ។

តាម​ប្រភព​នៅ​កន្លែង​កើត​ហេតុ​ បាន​ឱ្យ​ដឹង​ថា​​ គេបាន​ឃើញ​ម៉ូតូ​វីវ៉ា​ ពណ៌​ក្រហម​ ១​គ្រឿង​ ពាក់​ស្លាក​លេខ​ ប-6549 បើក​បរ​ដោយ​បុរស​ម្នាក់​ទំនង​ជា​ស្រវឹង​ ​ពី​លិច​ទៅ​កើត​ទៅ​បុក​ម៉ូតូសាន់​យ៉ាន់​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ប-5706 ​បើក​បញ្រ្ចាស់ទិស​គ្នា​ បើក​បរ​ដោយ​បុរស​ជាប្តី​ និង​ប្រពន្ធ​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់​ខែ​ ។ ក្រោយ​ហេតុ​ការណ៍​ជន​រង​គ្រោះ​ទាំង​ ៣នាក់​ ត្រូវ​បាន​បញ្ជូន​ទៅសង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ៕