ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​ធ្វើ​ជា​​ម្ចាស់​​ផ្ទះ​​​ព្រឹត្តិ​ការណ៍​​ប្រកួត​​កីឡា​​វ៉ូ​វី​ណា​ម​​​ជ្រើស​​រើស​​ជើង​​ឯក​​អាស៊ី​​អាគ្នេយ៍​​លើក​​ទី២

10 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វ៉ូ​វីណាម ​ជ្រើស​រើស​​​ជើង​ឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​២​​នៅខេត្ត​សៀម​រាប​ដែល​ចាប់​ផ្តើមធ្វើ​នៅ​ថ្ងៃទី​២៨ ឧសភា ​និង​គ្រោង​​បញ្ចប់​នៅថ្ងៃ​ទី​៣០ ឧសភា ​ឆ្នាំ​២០១៣ ដោយ​មាន​ប្រទេស​នៅ​ក្នុងតំបន់​អាស៊ាន​ចំនួន​៥​សន្យា​​ថា ​នឹងមក​ចូល​រួម​ប្រកួត​​តែ​សម្រាប់​ពេល​នេះ​ទើប​តែ​​មានប្រទេស​ចំនួន​៣​ប៉ុណ្ណោះ​ដែល​បាន​ចុះ​ឈ្មោះ​​ចូលរួម​ជា​ផ្លូវការ​ ឯ​ពីរ​ទៀត​មិន​ទាន់​ចុះ​ឈ្មោះ​ទេ ។

​លោក​ទេព ​ជីវ​សុខុម ​អគ្គ​លេខាធិការ​សហ​ព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា ​និងជា​គ្រូ​ជម្រើស​ជាតិ​ផង​នោះ ​បាន​មាន​ប្រសាសន៍​ឱ្យដឹងថា ​មក​ដល់​ពេល​នេះ​មាន​ប្រទេស​ចំនួន​៣​ហើយ​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ជា​​ផ្លូវការ​ក្នុងនោះ​មាន​កម្ពុជា​ជាម្ចាស់​ផ្ទះ​ វៀត​ណាម ​និងឡាវ ​ខណៈ​ប្រទេស​២​ផ្សេង​ទៀត​គឺមីយ៉ាន់​ម៉ា​ និង​ឥណ្ឌូ​ណេស៊ី​​មិន​ទាន់ចុះ​ឈ្មោះ​នៅ​ឡើយ​ទេ ។ លោក​បន្តថា ​ពួកគេ​នឹង​រូតរះ​​ចុះ​ឈ្មោះ​នា​សប្តាហ៍​​ក្រោយ​ពោល​គឺ​ពេល​នេះ​ទៅ​ដល់​ថ្ងៃ​ប្រកួត​មាន​រយៈ​ពេល​មិន​យូរ​​ប៉ុន្មាន​ទេ មានន័យ​ថា គណៈ​កម្ម​កា​រ​រៀបចំ​ការ​ប្រកួត​បាន​ទុក​ពេ​ល​រហូត​ដល់​ថ្ងៃទី​២៥ ឧសភា ​​ដោយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ​ជាអ្នក​រៀប​ចំ​ការ​ប្រកួត​នោះ​​ឯសហ​ព័ន្ធ​ជា​អ្នក​សហការ​លើ​ការងារ​បច្ចេក​ទេស​ប៉ុណ្ណោះ ​​។ ព្រឹត្តិការណ៍​នេះ​ ​គ្រោង​ចំណាយ​ប្រាក់​​​​៧​ម៉ឺន​ដុល្លារ ​ព្រម​ទាំង​មានកីឡា​ករ​ កីឡា​ការិនី​ចូល​រួម​ចំនួន​​ជាង​២០០​នាក់ ។

សូម​រំលឹក​ថា ការ​ប្រកួត​វីឡា​វ៉ូ​វីណាម​ជ្រើស​រើស​ជើង​ឯក​អាស៊ី​អាគ្នេយ៍​កាលពី​លើក​ទី​១​កម្ពុជា​ធ្លាប់​ធ្វើ​ជាម្ចាស់​ផ្ទះរួចម​្តង​មក​ហើយ​​ដោយ​មាន​ប្រទេស​៤ចូលរួម​​ប្រកួត​គឺកម្ពុជា វៀត​ណាម ​ឡាវ ​និង​ឥណ្ឌូណេស៊ី​ ដោយ​ពេល​នោះ​ប្រទេស​វៀត​ណាម​ទទួល​បាន​មេដាយ​ច្រើន​ជាងគេ​ គឺ​មាស​៩​ និង​ប្រាក់​១០​ បន្ទាប់​មក​ប្រទេស​ឥណ្ឌូ​ណេស៊ី​ទទួល​បាន​មេដាយ​មាស​ ៥​ប្រាក់​៥ និង​​សំរឹទ្ធ​៧ ។ ​​ចំណែក​ប្រទេស​កម្ពុជា​​ទទួល​បាន​មេដាយ​មាស​៣ ប្រាក់​៥ និងសំរឹទ្ធ​១០ និង​​ប្រទេស​​ឡាវ ​ទទួល​បាន​មេដាយ​មាស​៣ ប្រាក់​១ និងសំរឹទ្ធ​៨ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ប្រភេទ​កីឡា​វ៉ូ​វីណាម​ ក៏​នឹងមាន​វត្តមាន​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៧ នៅ​ប្រទេស​មីយ៉ាន់​ម៉ា​នា​ចុង​ឆ្នាំ​នេះ​ដែរ ​ដោយ​មាន​មេដាយ​​សរុប​ចំនួន​៧២​ ក្នុង​​នោះ​មាស​១៨​ ប្រាក់​១៨​ និងសំរឹទ្ធ​៣៦ ​​ទុក​ឱ្យ​កីឡា​ករ​-កីឡាការិនី​ទាំងអស់​ដណ្តើម​គ្នា ​​លើ​វិញ្ញាសា​សរុប​១៨​ (បុរស​៨ ស្ត្រី​៧ និង​ចម្រុះ​៣) ​៕