ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ុន សោភ័ណ្ឌ​ ប្រាប់​មូល​ហេតុ​វាយ​ យ៉ាម រ៉េត​ មិន​សន្លប់​ក្នុង​ជំនួប​កាល​ពីថ្ងៃ​អាទិត្យ​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​រវាង​កីឡាករ​ហ៊ុន​ សោភ័ណ្ឌ​ មក​ពី​ក្លិប​យុវ​កីឡា​ខេត្ត​កណ្តាល​ និង​កីឡាករ​យ៉ាម​ រ៉េត​ មក​ពីក្លិប​រស្មី​កុមារ​កំព្រា​នៅ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១២​ ឧសភា​ បាន​ធ្វើ​ឱ្យ​មហា​ជន​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​កីឡាករ​យ៉ាម​ រ៉េត​ ត្រូវ​គេ​ឃើញ​អន់​សាច់​តាំង​ពី​ចុង​ទឹក​ទី​២​ ទៅ​ហើយ​ បែរ​ជា ហ៊ុន សោភ័ណ្ឌ​ មិន​អាច​វាយ​ឱ្យ​សន្លប់​ ហើយ​ស្ទើរ​តែ​ចាញ់​ខ្លួន​ឯង​ទៅ​វិញ ។​ ដើម្បី​ការពារ​ខ្លួន​ពី​ការ​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​រវាង​កីឡាករ​ហ៊ុន​ សោភ័ណ្ឌ​ មក​ពី​ក្លិប​យុវ​កីឡា​ខេត្ត​កណ្តាល​ និង​កីឡាករ​យ៉ាម​ រ៉េត​ មក​ពីក្លិប​រស្មី​កុមារ​កំព្រា​នៅ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១២​ ឧសភា​ បាន​ធ្វើ​ឱ្យ​មហា​ជន​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​កីឡាករ​យ៉ាម​ រ៉េត​ ត្រូវ​គេ​ឃើញ​អន់​សាច់​តាំង​ពី​ចុង​ទឹក​ទី​២​ ទៅ​ហើយ​ បែរ​ជា ហ៊ុន សោភ័ណ្ឌ​ មិន​អាច​វាយ​ឱ្យ​សន្លប់​ ហើយ​ស្ទើរ​តែ​ចាញ់​ខ្លួន​ឯង​ទៅ​វិញ ។​ ដើម្បី​ការពារ​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ថា​ គេ​ជាប់​ពាក់​ព័ន្ធ​លក់​ខ្លួន​ កីឡាករ​ហ៊ុន សោភ័ណ្ឌ​ បាន​ចេញ​មុខ​បក​ស្រាយ ។​

ជើង​ខ្លាំង​ ហ៊ុន សោភ័ណ្ឌ​ និយាយ​ថា​ ក្នុង​ពេល​វាយ​សម្រុក​ទៅ​កាន់​កីឡាករ​យ៉ាម​ រ៉េត​ ពី​ដំបូង​ខ្លួន​បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ដោយ​បាន​ទាំង​ធ្វើ​ឱ្យ​ យ៉ាម​ រ៉េត​ ខូចជើង​ស្តាំ​ស្ទើរ​ទប់​ជំហរ​លែង​នឹង​តាំងពី​ដើម​ទឹក​ទី​២ទៀត​ផង ។​ អញ្ចឹង​ហើយ​ទើប​លោក​ប្រឹង​សម្រុក​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឱ្យ​គូ​ប្រកួត​របស់​ខ្លួន​សន្លប់ ។​ ប៉ុន្តែ​សុខៗ​ស្រាប់​តែ​របួស​ជើង​ស្តាំ​របស់​លោក​ធ្វើ​ទុក្ខ​កណ្តាល​ទី​ ទើប​បណ្តាល​ឱ្យ​លោក​មិន​អាច​បន្ត​ការ​សម្រុក​ដូចការ​គ្រោង​ទុក​ ។​ លោក​អះ​អាង​ថា​ អ្នក​ទស្សនា​មិន​តិច​នោះ​ទេ​ដែល​យល់​ច្រឡំ​ថា​ លោក​ទទួល​សំណូក​ក្នុង​ពេល​គេ​ឱ្យ​ទឹក​ ទើប​ប្រកួត​ខ្លាំង​សុខៗ​ស្រាប់​តែ​ថម​ថយ​ថាម​ពល​ ​ដោយ​ធ្វើ​ជា​របួស​ជើង​ស្តាំ ។​ ប៉ុន្តែ​ការពិត​ជើង​ស្តាំ​របស់​លោក​មាន​សភាព​របួស​ធ្ងន់​គួរ​សម​ក្នុង​ឆ្អឹង​ តាំង​ពី​ពេល​លោក​ឡើង​រេញ​ប្រកួត​ជា​មួយ​ដៃ​គូ​ផ្សេង​មុន​នេះ​ម៉្លេះ ។​ បើ​កុំ​តែ​សភាព​ជើង​ស្តាំ​របស់​លោក​ស្រាប់​តែ​ឈឺ​កណ្តាល​ទី​ កុំ​អី​លោក​បន្ថែម​ការ​វាយ​លុក​ឱ្យបាន​ល្អ​ដូច​ក្នុង​ទឹក​ទី​១​ និង​ទី​២​ ដើម្បី​ឱ្យ​កីឡាករ​យ៉ាម រ៉េត​ សន្លប់​បាត់​ទៅ​ហើយ ។​ លោកសោក​ស្តាយ​យ៉ាង​ខ្លាំង​ដែល​មិន​អាច​សម្រេច​ផែនការ​នេះ​បាន​ ហើយ​បែរ​ជា​ធ្វើ​ឱ្យ​លោក​ប៊ិះ​តែ​មិន​ឈ្នះ​ពិន្ទុ​នៅ​វគ្គ​ចុង​ក្រោយ​ ។​

ពេល​ការ​ប្រកួត​ឈាន​ចូល​ដល់​ទឹក​ទី៣​ កីឡាករ​ហ៊ុន សោភ័ណ្ឌ​ ស្រាប់​តែ​មាន​អាការ​របួស​ដោយ​មិន​ឃើញ​កីឡាករ​យ៉ាម រ៉េត​ ទាត់​ត្រូវ​ទាល់​តែ​សោះ ។​ អ្នក​ខ្លះ​សង្ស័យ​ថា​លោក​ត​ដៃ​ឱ្យ​គេ​ហើយ​ធ្វើ​ពុតជា​ឈឺ​ជើង ។​ អញ្ចឹង​ហើយ​ទើប​គ្រាន់​តែ​បញ្ចប់​ការ​ប្រកួត​ភ្លាម​ លោក​ត្រូវ​ក្រុម​គណៈ​កម្មការ​ចោទសួរ​ភ្លាម​ ដើម្បី​ស្វែង​រក​មូល​​ហេតុ​ពាក់​ព័ន្ធនឹង​សភាព​ឈឺ​ជើង​របស់​លោក​ដោយ​គ្មាន​មូល​ហេតុ និង​ស្វែង​រក​ហេតុ​ផល​ដែល​ធ្វើ​ឱ្យ​លោកបន្ថយ​ការ​វាយ​សម្រុក​ទៅ​លើ​កីឡា​ករ​យ៉ាម រ៉េត​ ដែល​តាម​ពិត​គឺត្រូវ​សន្លប់​តាំង​ពី​ទឹក​ទី​៣​ ព្រោះតែ​អស់​ស៊ុហ្វ​ទៅ​ហើយ​នោះ។ ក្រោយ​ការ​បក​ស្រាយ​ម្នាក់ៗ​និយាយ​ថា​ បើ​កុំ​តែ​ យ៉ាម រ៉េត​ មិន​ច្បាស់​ពី​ស្នៀត​ដែល​ត្រូវ​​វាយ​លុក​ក្នុង​ទឹក​ទី​៤​ និង​ទី​៥​ កុំ​អី​សូម្បី​តែ​លទ្ធ​ផល​ឈ្នះ​ពិន្ទុ​ ក៏ ហ៊ុន សោភ័ណ្ឌ​ ប្រហែល​មិន​ទទួល​បាន​នោះ​ដែរ​នា​ពេល​នោះ ។​ គូ​ប្រកួត​ទាំង​ពីរ​នេះ​ត្រូវគេ​អះ​អាង​ថា​ នឹង​ជួបគ្នា​ម្តង​ទៀត​ក្នុង​ពេល​ឆាប់ៗ​ដើម្បី​ឱ្យ​ប្រាកដ​ថា​ តើ​នរណា​ជា​អ្នក​ឈ្នះ​សម្រាប់​ការ​ប្រកួត​លើក​ក្រោយ ៕​