ការប្រកួតបាល់ទាត់យូហ្វាខាប់វគ្គផ្ដាច់ព្រ័ត្រនៅហូឡង់សម្រាប់រាត្រីថ្ងៃពុធនេះ មាន 1 ប្រកួត ។ តើ Chelsea អាចរក្សាប្រវត្តិមិនចាញ់ បានឬអត់ ពេលជួបជាមួយ Benfica លើកទី 3នេះ ។
Benfica V Chelsea
Benfica មិនធ្លាប់ជាប់ជើងឯកយូហ្វាខាប់ទេ ។ 29 ប្រកួតក្នុងលីកគឺ 23-5-1 ស៊ុតបាល់បាន 74 គ្រាប់ និងរបូតវិញ 19 គ្រាប់ ។ ក្នុងវគ្គ 1/8 Benfica បានទម្លាក់ក្រុម Bordeaux ដោយលទ្ធផល 4-2 គ្រាប់បាល់សរុប និងបន្តទម្លាក់ក្រុម Newcastle ដោយលទ្ធផល 4-2 គ្រាប់បាល់សរុបក្នុងវគ្គ 1/4 ។ ចំណែកឯក្នុងវគ្គ 1/2 Benfica បានបន្តទម្លាក់ក្រុម Fenerbahce ដោយលទ្ធផល 3-2 ។ លទ្ធផល5ប្រកួតចុងក្រោយគឺ 2-1-2 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Fenerbahce 3-1 ស្មើ Estoril 1-1 ក្នុងផ្ទះ បន្ទាប់មកលេងចាញ់ Porto 2-1 ក្រៅផ្ទះ ។
Chelsea មិនធ្លាប់ជាប់ជើងឯកយូហ្វាខាប់ទេ ។ 37 ប្រកួតក្នុងលីកគឺ 21-9-7 ស៊ុតបាល់បាន 73 គ្រាប់ និងរបូតវិញ 38 គ្រាប់ ។ ក្នុងវគ្គ 1/8 Chelsea បានទម្លាក់ក្រុម Steaua ដោយលទ្ធផល 3-2 គ្រាប់បាល់សរុប និងទម្លាក់ក្រុម Rubin Kazan ដោយលទ្ធផល 5-4 គ្រាប់សរុបក្នុងវគ្គ 1/4 ។ រីឯក្នុងវគ្គ 1/2 Chelsea បានបន្តយកឈ្នះក្រុម Basel ដោយលទ្ធផល 5-2 គ្រាប់បាល់សរុប ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 4-1-0 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Man Utd 1-0 ក្រៅផ្ទះ ស្មើ Tottenham 2-2 ក្នុងផ្ទះ បន្ទាប់មកលេងឈ្នះ Aston Villa 2-1 ក្រៅផ្ទះ។
ប្រវត្តិជួបគ្នា 2ប្រកួតគឺ៖
03-12 Benfica 0-1 Chelsea
04-12 Chelsea 2-1 Benfica
ទស្សនៈ WDW: Chelsea ឈ្នះ 1-0
ទស្សនៈ PD: (គ្មាន)
Asianbookie យកៈ Benfica
ចែករំលែកព័តមាននេះ