ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមា ៖ នាវា​មួយ​របស់​​ពួក​រ៉ូ​ហ៊ីញ​យ៉ា​​លិច​ពេល​ព្យុះ​មួយ​ជិត​មក​ដល់​​

12 ឆ្នាំ មុន

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ អ.​ស.ប គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា​ថា ​​​នាវា​១​គ្រឿង​​ដឹក​ពួក​អ៊ិស្លាម​​រ៉ូ​ហ៊ីញ​យ៉ា​​រវាង​ពី​១០០​​ទៅ​១៥០​នាក់​​​​បាន​លិច​​ក្នុង​ឈូង​សមុទ្រ​​បឹង​ហ្គាល់​ ក្នុង​ដែន​ទឹក​​ភូមា​ខណៈ​ខ្យល់​ព្យុះ​​មួយ​ឈ្មោះ​មហា​សេន​​ MAHASEN ជិត​បោក​បក់​មក​ដល់​​ឆ្នេរ​សមុទ្រ​​ ។ អ្នក​​នាំ​ពាក្យ​រូប​នេះ​ពុំ​បាន​បញ្ជាក់​​​ពី​ចំនួន​​ជន​រង​គ្រោះ​​ឡើយ ។

​​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ អ.​ស.ប គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា​ថា ​​​នាវា​១​គ្រឿង​​ដឹក​ពួក​អ៊ិស្លាម​​រ៉ូ​ហ៊ីញ​យ៉ា​​រវាង​ពី​១០០​​ទៅ​១៥០​នាក់​​​​បាន​លិច​​ក្នុង​ឈូង​សមុទ្រ​​បឹង​ហ្គាល់​ ក្នុង​ដែន​ទឹក​​ភូមា​ខណៈ​ខ្យល់​ព្យុះ​​មួយ​ឈ្មោះ​មហា​សេន​​ MAHASEN ជិត​បោក​បក់​មក​ដល់​​ឆ្នេរ​សមុទ្រ​​ ។ អ្នក​​នាំ​ពាក្យ​រូប​នេះ​ពុំ​បាន​បញ្ជាក់​​​ពី​ចំនួន​​ជន​រង​គ្រោះ​​ឡើយ ។

នាវា​នោះ​​បាន​លិច​​កា​ល​ពី​យប់​ថ្ងៃ​ទី​១៣ ឧសភា ក្រោយ​​ចាក​ចេញ​ពី​ទីក្រុង​​​PAUKTAW។ ​លោក​ស្រី​ KISTEN MILDREN នៃ​ការិ​យា​ល័យ​សម្រប​សម្រួល​កិច្ច​ការ​​មនុស្ស​ធម៌​​របស់​អ.​ស​.ប និយាយ​ថា ​ពួក​អ្នក​​ដំណើរ​​ដែល​រួម​​​មាន​បណ្តា​មនុស្សភៀស​ខ្លួន​​កាល​ពី​ឆ្នាំ​​​២០១២ ដោយ​សារ​អំពើ​ហិង្សា​​សាសនា​ប៉ុន​ប៉ុង​ទៅ​កាន់​ជំរំ​​មួយ​ទៀត​មុន​ការ​មក​ដល់​នៃ​ព្យុះ​​​នោះ​ ។ លោក​ស្រី​អះ​អាង​ពី​មនុស្ស​​បាត់​ខ្លួន​​ជាច្រើន​នាក់ ។

ជន​ភៀស​ខ្លួន​​អ៊ិស្លាម​​ម្នាក់​នៃ​​ជំរំ​​ម៉ាន​ស៊ី​ ជិត​ក្រុង​​ SITTWE រដ្ឋ​ធានី​ រដ្ឋ​រ៉ា​ឃីន​ និយាយ​ថា មនុស្ស​​ប្រមាណ​ជា​២០០នាក់​ប៉ុន​ប៉ង​គេច​​ចេញ​​ពី​ព្យុះ​​ត្រូ​ពី​កាល់​នោះ ។ យើង​ឮ​គេ​និយាយ​ថា មនុស្ស​​​តែ​៨​នាក់​ប៉ុណ្ណោះ​នៅ​រស់​រាន​មានជីវិត​ ហើយ​អ្នក​​​ឯ​ទៀត​ៗ​អាច​ស្លាប់​ក្នុង​​សមុទ្រ​ ។យោង​តាម​មន្ទីរ​​ឧតុ​និយម​​ភូមា​​ថា ព្យុះ​មហា​សេន​កាល​ពី​ពាក់​កណ្តាល​ថ្ងៃ​ទី​១៤ ឧសភា ស្ថិត​នៅ​​ចម្ងាយ​១.១៨០​គីឡូ​មែ៉ត្រ​​ពី​ក្រុង​​SITTWE​។មនុស្ស​ប្រមាណ​ជា​១៤០.០០០​នាក់​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​​​ទាំង​ឡាយ​ក្នុង​រដ្ឋ​រ៉ា​ឃីន ជា​កន្លែង​​​ដែល​​កាល​ពីឆ្នាំ​ទៅ​​មិញ​មាន​​ការ​ប៉ះ​​​ទង្គិច​គ្នា​រវាង​ពួក​អ្នក​​កាន់​​ពុទ្ធ​សាសនា​ ន​ិង​ពួក​រ៉ូ​ហ៊ីញ​យ៉ា​ (​កាន់​សាសនា​អ៊ិស្លាម​) ​បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​​ប្រមាណ​ជា​២០០​នាក់ ៕