ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ហ៊ុនសាំស៊ុង​ជោគ​ជ័យ​​​លើការសាក​ល្បង​បច្ចេក​វិទ្យាឥតខ្សែ

12 ឆ្នាំ មុន

កាល​ពី​ថ្ងៃ​​ទី​​១៣ ឧសភា ក្រុម​ហ៊ុនSamsung Electronic ​បាន​សាក​​ល្បង​ប្រកប​ដោយ​​​​ជោគ​ជ័យ​​​​លើ​បច្ចេក​វិទ្យា​ឥត​ខ្សែ​​​​ជំនាន់​ទី​​៥​​កំពូល​លឿន​​​(5G) ដែល​អ្នក​ប្រើ​ប្រាស់​​​អាច​ដោន​ឡូ​តខ្សែ​ភាព​យន្ត​​​ទាំងមូល​បាន​​​ដោយ​ងាយ​ក្នុង​​រយៈ​ពេល​តែ​១វិនាទី ។ ក្រុម​ហ៊ុន​​បច្ចេក​វិទ្យា​​យក្ស​កូរ៉េ​​ខាង​ត្បូង​​មួយ​នេះ​​ប្រកាស​ថា ការសាក​ល្បង​​​នេះ​បា​ន​ឃើញ​​​ការ​បញ្ជូន​ទិន្ន​ន័យ​​​ជាង​មួយ​​ជីកាបៃ​(gigabyst )​

កាល​ពី​ថ្ងៃ​​ទី​​១៣ ឧសភា ក្រុម​ហ៊ុនSamsung Electronic ​បាន​សាក​​ល្បង​ប្រកប​ដោយ​​​​ជោគ​ជ័យ​​​​លើ​បច្ចេក​វិទ្យា​ឥត​ខ្សែ​​​​ជំនាន់​ទី​​៥​​កំពូល​លឿន​​​(5G) ដែល​អ្នក​ប្រើ​ប្រាស់​​​អាច​ដោន​ឡូ​តខ្សែ​ភាព​យន្ត​​​ទាំងមូល​បាន​​​ដោយ​ងាយ​ក្នុង​​រយៈ​ពេល​តែ​១វិនាទី ។ ក្រុម​ហ៊ុន​​បច្ចេក​វិទ្យា​​យក្ស​កូរ៉េ​​ខាង​ត្បូង​​មួយ​នេះ​​ប្រកាស​ថា ការសាក​ល្បង​​​នេះ​បា​ន​ឃើញ​​​ការ​បញ្ជូន​ទិន្ន​ន័យ​​​ជាង​មួយ​​ជីកាបៃ​(gigabyst )​ក្នុងមួយ​វិនាទី​​​ក្នុង​រយៈ​ច​ម្ងាយ​​​២គីឡូម៉ែត្រ​​ ។ ​

​​ក្រុម​ហ៊ុន​នេះ​និយាយក្នុង​របាយការណ៍​បច្ចេក​វិទ្យា​ថ្មី​​ ដែល​នឹង​មិន​ទាន់​រៀប​ចំ​រួច​រាល់​​​សម្រាប់​ទី​ផ្សារ​​ពា​ណិជ្ជ​កម្ម​​មុន​​ឆ្នាំ​២០២០​​ និង​ផ្ដល់​​ល្បឿន​បញ្ជូន​​​​ទិន្ន​ន័យ​​លឿន​​​ជា​ប្រព័ន្ធ​​​ 4G ដល់​ទៅ​រាប់​រយ​​​ដង​ឯ​ណោះ​​ ។ ហេតុ​ដូច្នេះ​​​ហើយ​​​​អ្នក​​ប្រើ​ប្រាស់​​អាច​​បញ្ជូន​ទិន្ន​ន័យ​​​ទំហំ​​ធំ​ៗ​​ដូច​ជា​​ ខ្សែ​ភាព​យន្ត​​ឌីជីថ​ល​ដែល​មានគុណ​ភាព​​​ខ្ពស់​​ដោយ​គ្មាន​ការ​​រអាក់​រអួល​​ ។ ​ក្រុ​ម​ហ៊ុន​​បន្ថែម​ទៀត​ថា​​  អ្នកជាវ​​ទាំង​អស់​នឹង​​អាច​រីក​ចម្រើន​​ជាមួយ​​ភាព​យន្ត​​3D និងហ្គេម​​អេក្រង់​​ប្រភេទ​ UHD ​ជា​ដើម ៕