ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ចិន​ម្នាក់​ជួល​គេ​ឱ្យ​សម្លាប់​ឪពុក​និង​បង​ស្រី​ព្រោះ​បង្ខំ​ឱ្យ​ប្រឹង​រៀន​

12 ឆ្នាំ មុន

សិស្ស​សាលា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​ចិន​ពីបទ​ជួល​ឃាតករ​ទៅ​សម្លាប់​ឪពុក​ និង​បង​ស្រី​បង្កើត​របស់​ខ្លួន​ ពីព្រោះ​តែបង្ខំ​រូប​គេ​ឱ្យ​ប្រឹង​រៀន​សូត្រ​ ។ នេះ​បើ​យោងតាម​របាយ​ការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី ថ្ងៃ​ទី​១៣​ ឧសភា​ ឆ្នាំ​២០១៣ ។​ក្មេង​ប្រុស​ម្នាក់​នោះ​ត្រូវបាន​ចាប់​ខ្លួន​នៅ​ភាគ​កណ្តាល​ខេត្ត​ហឺុណាន​ បន្ទាប់​ពី​មរណភាព​របស់​ឪពុក​ឈ្មោះ កៅ​ ធៀន​ហ្វេង​ ជា​មន្ត្រី​តុលាការ​ជាន់​ខ្ពស់​

សិស្ស​សាលា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​ចិន​ពីបទ​ជួល​ឃាតករ​ទៅ​សម្លាប់​ឪពុក​ និង​បង​ស្រី​បង្កើត​របស់​ខ្លួន​ ពីព្រោះ​តែបង្ខំ​រូប​គេ​ឱ្យ​ប្រឹង​រៀន​សូត្រ​ ។ នេះ​បើ​យោងតាម​របាយ​ការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី ថ្ងៃ​ទី​១៣​ ឧសភា​ ឆ្នាំ​២០១៣ ។​ក្មេង​ប្រុស​ម្នាក់​នោះ​ត្រូវបាន​ចាប់​ខ្លួន​នៅ​ភាគ​កណ្តាល​ខេត្ត​ហឺុណាន​ បន្ទាប់​ពី​មរណភាព​របស់​ឪពុក​ឈ្មោះ កៅ​ ធៀន​ហ្វេង​ ជា​មន្ត្រី​តុលាការ​ជាន់​ខ្ពស់​ និង​បង​ស្រី​អាយុ​២០​ឆ្នាំ​ ។ នេះ​បើ​យោង​តាមសេចក្តី​រាយ​ការណ៍​របស់​ប៉ូលិស​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួ ។​

យោង​តាម​ការ​សួរ​ចម្លើយ​របស់​ប៉ូលិស​ឱ្យ​ដឹង​ថា​ កូន​សិស្ស​សាលា​ម្នាក់​នោះ​បាន​ជួល​បុរស​២​នាក់​ដែល​គេ​ស្គាល់​តាម​អុីន​ធើរ​ណេត​ឱ្យ​សម្លាប់​ឪពុក និង​បង​ស្រី​របស់​គេ ពីព្រោះ​អ្នក​ទាំងពីរបាន​ដាក់​សម្ពាធ​គេ​ឱ្យ​ខំ​រៀន​សូត្រ​ ។​របាយ​ការណ៍​ឱ្យ​ដឹង​ទៀត​ថា​ យោង​តាម​រូប​ភាព​កាមេរ៉ា​សុវត្ថិ​ភាព​បង្ហាញ​ថា ឃាតករ​ទាំង​ពីរ​នាក់​នោះ​បាន​ឡើង​តាម​ជញ្ជាំង​ ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ​នៅ​ស្រុក​ Zhoukou ដើម្បី​សម្លាប់​លោក​កៅ​ ធៀន​ហ្វេង​ និង​កូន​ស្រី​នៅព្រឹក​ថ្ងៃ​ទី​១២​ ឧសភា។​

ប្រទេស​ចិន​ត្រូវ​បាន​គេ​ដឹងថា​ ជាប្រទេស​ដែល​មាន​ការ​ដាក់​វិន័យ​ខ្លាំង​ចំពោះ​ការ​សិក្សា​ ហើយ​វិធីសាស្ត្រ​របស់​ឪពុក​ម្តាយ​ដើម្បី​ដាក់​សម្ពាធ​លើ​កូន​ខំ​រៀន​សូត្រ​ដើម្បី​ប្រឡង​ជាប់​នោះ​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង ៕​