ម៉ាស៊ីនឃោសនាក្នុងស្រុករាយការណ៍ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី PARK GEUN-HYE កាលពីថ្ងៃទី១៣ ឧសភា បានធ្វើការសុំទោសចំពោះរឿងអាស្រូវចាប់រំលោភរួមភេទរបស់អតីតអ្នកនាំពាក្យលោកស្រី លោក YOON CHANG JUNG ។
ក្នុងឱកាសនៃកិច្ចប្រជុំមួយជាមួយមនុស្សសំខាន់ៗរបស់លោកស្រី ប្រធានាធិបតីរូបនេះថ្លែងថា ខ្ញុំមានការស្រងាកចិត្តខ្លាំងដែលបណ្តោយឱ្យប្រជាជនខ្ញុំមានការខកចិត្តចំពោះឧប្បត្តិហេតុគួរឱ្យអៀនខ្មាសនោះដែលមន្ត្រីសាធារណៈមួយរូបពុំត្រូវប្រព្រឹត្ត ហើយវាកើតមានពេលជិតចប់ទស្សនកិច្ចផ្លូវការរបស់ខ្ញុំនៅសហរដ្ឋអាមេរិក ។
លោក YOON CHANG JUNG អតីតអ្នកកាសែតអាយុ៥៧ឆ្នាំម្នាក់ត្រូវដកតំណែងកាលពីសប្តាហ៍មុនពីបទ ជាប់សង្ស័យចាប់រំលោភរួមភេទលើនារីអ្នកហាត់ការម្នាក់នៃស្ថានទូតកូរ៉េប្រចាំក្រុងវ៉ាស៊ីនតោន ពេលលោកអមដំណើរលោកស្រី PARK ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ។លោកស្រី PARK ក៏សុំទោសដែរចំពោះនារីរងគ្រោះ និងគ្រួសារនាង ព្រមទាំងចំពោះសហគមន៍កូរ៉េខាងត្បូងនៅសហរដ្ឋអាមេរិក ។សំណើរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងដល់សហរដ្ឋអាមេរិក ឱ្យបើកការស៊ើបអង្កេតយ៉ាងឆាប់រហ័សមួយលើរឿងចាប់រំលោភនេះត្រូវបានបញ្ជូនឱ្យប៉ូលិសក្រុងវ៉ាស៊ីនតោន ហើយកាលពីថ្ងៃទី១៣ ឧសភា ៕
ចែករំលែកព័តមាននេះ