នេះពិតជាបច្ចេកវិទ្យាមួយថ្មីទៀតហើយរបស់ Sony ដែលមិនធ្លាប់មានស្មាតហ្វូនណាមានពីមុន ។ ឥឡូវនេះទូរស័ព្ទស្មាតហ្វូន Sony Experia ZR អាចថតវីដេអូនៅក្នុងទឹកជម្រៅ៥ហ្វ៊ីតបាន ។កម្រិតនៃការមិនជ្រាបទឹករបស់ស្មាតហ្វូននេះគឺ IP55 និង IP58 ពោលគឺវាល្អជាង Sony XperiaZ បន្តិចដែលមានកម្រិតមិនជ្រាបទឹក IP55 និង IP57 មានន័យថា វាអាចនៅក្នុងទឹកជម្រៅ៣,៣ហ្វ៊ីត ។
សម្រាប់ស្មាតហ្វូនទាំងពីរប្រភេទនេះគឺប្រើប្រាស់ល្អបំផុតនៅក្នុងទឹកសាប មានន័យថាអ្នកមិនគួរយកវាទៅប្រើក្នុងទឹកសមុទ្រទេ។ស្មាតហ្វូន Xperia ZR នេះគឺមានលក្ខណៈពិសេសដូចជា ៖
-មានអេក្រង់៤,៦អុីង ។
-មាន Processorl.5GHz quad-core Qualcomm Snapdragon ។
-កាមេរ៉ា 13-megapixel មាន RAM 2GB។
កាមេរ៉ារបស់ស្មាតហ្វូននេះអាចឱ្យលោកអ្នកថតវីដេអូ Full HD ហើយអាចថតរូបភាព HDR បានយ៉ាងច្បាស់ ។
Sony Xperia ZR នឹងដាក់លក់នៅលើទីផ្សារពិភពលោកនៅក្នុងត្រីមាសទី២ឆ្នាំនេះ តែគេនៅមិនទាន់ដឹងពីតម្លៃនៅឡើយទេ ៕
ចែករំលែកព័តមាននេះ