ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Commonwealth Games 2014 ប្រកាស​​តម្លៃសំបុត្រ​ជា​ផ្លូវ​ការ​​

12 ឆ្នាំ មុន

គណៈ​កម្មាធិការ​រៀបចំ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​​​ Commonwealth Games ឆ្នាំ​​២០១៤ ​​នៅ​ក្រុង​ Glasgow ប្រទេស​ស្កុត​ឡែន ​បាន​​ប្រកាស​ឱ្យដឹង​ជា​ផ្លូវ​ការ​​នូវ​តម្លៃ​សំបុត្រ​របស់​ខ្លួន​ ​​កាល​ពី​ថ្ងៃ​​ចន្ទ​សប្តាហ៍​នេះ ដោយ​ក្នុងនោះ​២/៣​នៃសំបុត្រ​ទាំងអស់​នឹងលក់​ក្នុងតម្លៃ​៣៨,២៩​ដុល្លារ​អាមេរិក​ ឬ​ក្រោម​នេះ​បន្តិច ។

ចំណែក​តម្លៃ​សំបុត្រ​សម្រាប់​ការ​ចូល​រួម​បើក​ពិធី​នៅ​ Celtic Park គឺ​៦១,២៦​ដុល្លារ ​ខណៈ​សំបុត្រ​​បិទ​​​​​ពិធី​​មាន​តម្លៃ​៤៥,៩៥​ដុល្លារ ​។ ឯ​សំបុត្រ​ចូលរួម​ព្រឹត្តិការណ៍​រត់​ប្រណាំង​ចម្ងាយ​១០០​ម៉ែត្រ​វគ្គ​ផ្តាច់​ព្រ័ត្រ​ផ្នែក​បុរស​មាន​តម្លៃ​​ពី​២២,៩៧​ដុល្លារ ​ដល់​១៣៧,៨៤ដុល្លារ ។ ការ​លក់​​​សំបុត្រ​បែងចែក​ជា​ច្រើន​ដំណាក់​កាល​ដោយ​ដំណាក់​កាល​ដំបូង​ចាប់​ផ្តើម​លក់​នៅ​​ថ្ងៃទី១៩​ សីហា ​ដល​់​ថ្ងៃ​ទី​១៦ កញ្ញា។

សូម​បញ្ជាក់ថា ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ Commonwealth Games  ឆ្នាំ​២០១៤ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​២៣ កក្កដា ​ដល់​ថ្ងៃ​ទី​៣ សីហា ដោយ​មាន​​​​អត្ត​ពលិក​មកពី​៧១​ប្រទេស​ចូល​រួម ។ ព្រឹត្តិ​ការណ៍​នេះ​រួម​មាន​១៧​ប្រភេទ​កីឡា​និង​មាន​២៦១​ប្រភេទ​វិញ្ញា​សា៕