ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដំបូងនឹង​​បើក​សវនការ​សំណុំរឿង​​កូន​ថៅកែ (ម៉ុង) លក់​រថយន្ត​ដេញ​បុក​និស្សិត

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សំណុំរឿងដ៏អាក្រក់​មួយ​ដែលជនត្រូវចោទ​ជាកូនថៅកែ​លក់រថយន្ត ហើយត្រូវបាន​មហាជន​ធ្វើអាជីវ​កម្មទិញ​លក់​រថយន្ត​ភាគ​ច្រើន​តែងស្គាល់​​ថា ជាជន​អន់​ចរិតបើក​រថយន្តទំនើប​ដេញបុកនិសិ្សត កាលពីពាក់កណ្តាល​ខែកុម្ភៈ កន្លងទៅ​​ ។ នៅ​​រសៀល​ថ្ងៃទី២៩ មេសានេះ សាលា​ដំបូង​រាជធានីភ្នំពេញ បាននឹង​គ្រោងលើក​យកមក​បើកសវនា​ការ​ជំនុំជម្រះ​តាមការចោទ​ប្រកាន់ពីបទប៉ុនប៉ង

​រាជធានីភ្នំពេញ ៖ សំណុំរឿងដ៏អាក្រក់​មួយ​ដែលជនត្រូវចោទ​ជាកូនថៅកែ​លក់រថយន្ត ហើយត្រូវបាន​មហាជន​ធ្វើអាជីវ​កម្មទិញ​លក់​រថយន្ត​ភាគ​ច្រើន​តែងស្គាល់​​ថា ជាជន​អន់​ចរិតបើក​រថយន្តទំនើប​ដេញបុកនិសិ្សត កាលពីពាក់កណ្តាល​ខែកុម្ភៈ កន្លងទៅ​​ ។ នៅ​​រសៀល​ថ្ងៃទី២៩ មេសានេះ សាលា​ដំបូង​រាជធានីភ្នំពេញ បាននឹង​គ្រោងលើក​យកមក​បើកសវនា​ការ​ជំនុំជម្រះ​តាមការចោទ​ប្រកាន់ពីបទប៉ុនប៉ង​ធ្វើមនុស្សឃាត ។

ប្រភព​ព័ត៌​មានបានឲ្យដឹង​ថា ប្រធានក្រុមប្រឹក្សា​នៃអង្គសវនាការ​ក្នុងសំណុំរឿង​ព្រហ្មទណ្ឌនេះ គឺលោកកោ វណ្ឌី តំណាងអយ្យការ លោក​ហៀង សុភ័ក្រ ព្រះរាជអាជ្ញារង​អមសាលាដំបូង ។ អង្គសវនាការ​នោះទំនងគ្មាន​ជនត្រូវចោទ​នៅចំពោះមុខរង្វង់ក្រចក​សេះទេ អាចជំនុំជម្រះ​តែសំណុំរឿង​​ ហើយ​ការ​​និយាយ​​យ៉ាងដូច្នោះ ព្រោះជនដែល​ត្រូវចោទ​ត្រូវបាន​គេរត់ការឲ្យតុលាការ​ស​វនាការ​បឋម​មុន​អង្គសេចក្តី​បាន​ចេញពី​ពន្ធនាគារប៉េហ្សី តាំង​ពីថ្ងៃទី​១២ មេសា ពោលគឺមុនចូល​ឆ្នាំខ្មែរ១ថ្ងៃ ។ មិនខុសពីពាក្យដែល​គេតែងនិយាយ​កន្លង​មកថា កូនអ្នកមានប្រាក់និង​មានអំណាច​មានរឿងធំប៉ុន​ណាក៏ដោយ តុលា​ការបានដាក់គុក​ត្រឹមតែល្អមើល​ទេ ពិតណាស់​មហា​ជនមើល​ឃើញជាទូទៅ (ចូលទ្វារ​មុខចេញទ្វារ​ក្រោយ) ដូច្នោះឯង ៕