ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុង​បុក​ជា​មួយ​កុងតឺន័រ​​ស្លា.ប់​២ របួស​ធ្ងន់​ជា​ច្រើន​នាក់​

11 ឆ្នាំ មុន

​ខេត្ត​កំពង់ស្ពឺ ៖ ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើតឡើង​​ បណ្តាល​មក​ពី​ការ​បើក​​បរ​ធ្វេស​ប្រហែស​​របស់​អ្នក​បើក​បរ​រថយន្ត​ក្រុង​​ធ្វើ​​ឱ្យ​​មនុស្ស​ចំនួន​៦​នាក់​រង​របួស​ធ្ងន់ និង​ស្រាល​ជិត​៣០​នាក់ ដោយ​សារ​រថយន្ត​ក្រុង​មួយ​គ្រឿង​បាន​បុកគ្នា​​ជា​មួយ​រថយន្ត​សណ្តោង​​រ៉ឺម៉ក​​ពេញ​មួយ​ទំហឹង ​​កាលពីវេលា​ម៉ោង៣​និង​៣០​នាទី​​រសៀល​ថ្ងៃទី​២៣ មេសា ២០១៣ ​ស្ថិត​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​​ចំបក់ ឃុំ​​

​ខេត្ត​កំពង់ស្ពឺ ៖ ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើតឡើង​​ បណ្តាល​មក​ពី​ការ​បើក​​បរ​ធ្វេស​ប្រហែស​​របស់​អ្នក​បើក​បរ​រថយន្ត​ក្រុង​​ធ្វើ​​ឱ្យ​​មនុស្ស​ចំនួន​៦​នាក់​រង​របួស​ធ្ងន់ និង​ស្រាល​ជិត​៣០​នាក់  ដោយ​សារ​រថយន្ត​ក្រុង​មួយ​គ្រឿង​បាន​បុកគ្នា​​ជា​មួយ​រថយន្ត​សណ្តោង​​រ៉ឺម៉ក​​ពេញ​មួយ​ទំហឹង ​​កាលពីវេលា​ម៉ោង៣​និង​៣០​នាទី​​រសៀល​ថ្ងៃទី​២៣ មេសា ២០១៣ ​ស្ថិត​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​​ចំបក់ ឃុំ​​វល្លិស ស្រុក​​សំរោង​ទង ។

​​លោក​អធិការ​​ស្រុក​សំរោង​ទង បាន​ប្រាប់​ឱ្យ​ដឹងថា រថយន្ត​ដែល​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ខាងលើ​ជា​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​​ចំណុះ​៤៥​កៅអី ម៉ាក DAE WOO ពណ៌ខៀវ ​អ្នក​បើក​បរ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​បាន​រត់​គេច​ខ្លួន​បាត់ ដោយ​រថយន្ត​នេះ​ជារបស់​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​​មួយ មាន​អ្នក​រង​របួស​ធ្ងន់​ចំនួន​២​នាក់ និង​ស្រាល​​ប្រមាណ​៣០​នាក់ ។ ​ប្រភព​បន្ត​ថា រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាកហ៊ីយ៉ាន់​ដាយ ពណ៌ខៀវ ​អ្នក​បើក​បរ​មិន​ស្គាល់​ឈ្មោះ​​​មានអ្នក​ជិះ​ក្នុង​នោះ​៣នាក់​​ទៀត​រង​របួស​ធ្ងន់​​ដែល​មាន​សង្ឃឹម​រស់​តិច​​តួច​បំផុត ហើយ​​រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​២៤ មេសា នេះ អ្នក​​របួសទាំង​២​​​នាក់​បាន​ស្លាប់​ហើយ ។

តាម​ការ​ឱ្យ​ដឹង​ពី​សាក្សី​​នៅជិត​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹងថា មុន​ពេល​កើតហេតុ​គេ​​​ឃើញ​រថយន្ត​ក្រុង​ធ្វើ​ដំណើរ​​ពី​លិច​ទៅ​កើត​ចំណែក​​រថយន្ត​កុង​តឺន័រ​ធ្វើ​ដំណើរ​​បញ្ច្រាស​​ទិស​គ្នា លុះ​​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ក្រុង​បាន​ជែង​រថយន្ត​ផ្សេង​ទៀត​ជ្រុល​ចូល​ទៅ​ចំណែក​ផ្លូវ​​របស់​រថយន្ត​កុងតឺន័រ ​ក៏បុក​រថយន្ត​កុងតឺន័រ​​ពេញទំហឹង​លាន់​ដូចរន្ទះ បណ្តាល​ឱ្យ​​កាប៊ីន​​រថយន្ត​កុងតឺន័រ​​ដាច់​ចេញពី​កុងតឺន័រ និងអ្នក​បើក​បរ​រង​របួស​​ធ្ងន់ ​​ហើយ​រថយន្ត​​ក្រុង​ក៏​បាន​រេ​ចង្កូតធ្លាក់​​ចូលក្នុង​ប្រឡាយ​​អម​ផ្លូវជាតិ​​លេខ​៤​តែម្តង ៕