ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌​មាន​លម្អិត​​ស្តី​ពី​កូន​ប្រុស​​លោកឧកញ៉ា​ឌួង ងៀប ​គឺឌួង ឆាយ, ឌួង គឹមឡុង ប្រើ​កាំភ្លើង​វែង-ខ្លី​​ព្រួត​វាយ​គេ​ដោយ​សេរី​

11 ឆ្នាំ មុន

​​រាជធានីភ្នំពេញ ៖ ​ក្រុម​អ្នក​​លេ​ងកាំភ្លើង​​អនាធិបតេយ្យ​ដ៏​ខ្លាំង​ក្លា​​មួយ​ហ្វូង ​ជា​កូន​​​​ប្រុស​​របស់​លោក​ឧកញ៉ា ឌួង ងៀប ​​ឈ្មោះ​ឌួង ឆាយ ជា​បង និង​ឈ្មោះ​​ឌួង គឹមឡុង ជាប្អូន​ រួម​ជាមួយ​អង្គរក្ស​​​បក្សពួក​២-៣​នាក់ទៀត ​បានប្រើ​អំណាច​ជា​កូន​អ្នក​មាន​វាយធ្វើបាប​យុវជន​មួយ​ក្រុម​ទៀត ដោយ​សេរី​​ ព្រោះ​តែ​ខឹង​នឹងគេ​សប្បាយ​​ជួបជុំ​​ញាតិមិត្ត ក្នុង​ឱកាស​​ចូល​ឆ្នាំ​ថ្មី កាលពី​រាត្រី​​រំលង​អធ្រាត្រ​​ឈាន​

​រាជធានីភ្នំពេញ ៖ ​ក្រុម​អ្នក​​លេ​ងកាំភ្លើង​​អនាធិបតេយ្យ​ដ៏​ខ្លាំង​ក្លា​​មួយ​ហ្វូង ​ជា​កូន​​​​ប្រុស​​របស់​លោក​ឧកញ៉ា ឌួង ងៀប ​​ឈ្មោះ​ឌួង ឆាយ ជា​បង និង​ឈ្មោះ​​ឌួង គឹមឡុង ជាប្អូន​ រួម​ជាមួយ​អង្គរក្ស​​​បក្សពួក​២-៣​នាក់ទៀត ​បានប្រើ​អំណាច​ជា​កូន​អ្នក​មាន​វាយធ្វើបាប​យុវជន​មួយ​ក្រុម​ទៀត ដោយ​សេរី​​ ព្រោះ​តែ​ខឹង​នឹងគេ​សប្បាយ​​ជួបជុំ​​ញាតិមិត្ត ក្នុង​ឱកាស​​ចូល​ឆ្នាំ​ថ្មី កាលពី​រាត្រី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​១៣ មេសា ២០១៣ ​ស្ថិត​នៅ​​ក្នុង​ហាង​មួយ​មាន​យីហោ​ហ្គេឡាង ឡារ៉ង់ ​​តាមបណ្តោយ​​ផ្លូវ​លេខ​៦៣ សង្កាត់​បឹង​កេង​កង​១ ខណ្ឌចំការមន ។

ក្រោយ​ពី​វាយ​​គេ​ឱ្យ​​របួស​ធ្ងន់ធ្ងរ​​ហើយ កង​រាជ​​អាវុធ​ហត្ថ​​រាជ​ធានីភ្នំពេញ ​​ក៏​តាម​​ចាប់​ខ្លួន​បាន​ម្នាក់ គឺ​ឈ្មោះ​ឌួង គឹមឡុង ​ជា​​អនុ​ប្រធាន​​នាយក​ដ្ឋាន​​​អន្តោ​ប្រវេសន៍​​​ក្រសួង​​​មហា​ផ្ទៃ ​ ចំណែក​ឌួង ឆាយ​ បាន​គេច​ខ្លួន​​ កំពុង​​ត្រូវ​បាន​​​​សមត្ថ​​កិច្ច​​ស្វែង​រក​​​យ៉ាង​ដុត​ដៃ​ដុត​ជើង ។ ឌួង គឹមឡុង ត្រូវ​បាន​​បញ្ជូន​​មក​កាន់​តុលាការ​​ កាល​ពី​ថ្ងៃទី​១៦ មេសា ២០១៣ ​ត្រូវ​បាន​​ព្រះ​រាជ​​​អាជ្ញា​រង​ហៀង សុភក្ត្រ ​ចោទប្រកាន់​ពីបទ​​ប្រើ​ហិង្សា​ដោយ​ចេតនា មាន​កាំភ្លើង​​គំរាម។ ​ដោយឡែក​​បើ​​តាម​អង្គ​​ហេតុ គឺ​​កូន​ប្រុស​​អ្នក​មាន​ប្រាក់ ​និង​បក្ស​ពួកនេះប៉ុន​ប៉ង​​មនុស្ស​ឃាត​ ដោយ​ចេតនា ព្រោះ​​​រកបាញ់​​សម្លាប់​បំបិទ​មាត់ ។ បន្ទាប់​ពី​​​យក​ទៅ​ផ្ញើ​​នៅ​បញ្ជា​ការ​​ដ្ឋាន​កង​រាជ​អាវុ​ធ​ហត្ថ​​រាជ​ធានីភ្នំពេញ​រយៈ​ពេល​២​ថ្ងៃ​ គឺនៅព្រឹក​ថ្ងៃទី​១៨ ​មេសា ២០១៣ ​ត្រូវ​បាន​បញ្ជូន​មក​កាន់​តុលាការ​​វិញ ដើម្បី​ឱ្យ​ចៅ​ក្រម​​ធ្វើ​ការ​ចោទ​សួរ​បន្ត … ប៉ុន្តែ​​ឥឡូវ​​លទ្ធផល​​មិន​ទាន់​​មាន​ទេ… ​សូមឱ្យ​​យុត្តិ​ធម៌​ កុំ​មាន​សម្រាប់​តែពួក​​អ្នក​មាន​ប្រាក់​អំណាច​​​​ឱ្យសោះ ​សូម​​មាន​សម្រាប់​អ្នក​ស្លូត​ត្រង់ និង​អ្នកទាំង​អស់គ្នា ។

តាម​ការ​ស្តាប់​​​ចម្លើយ​​សាក្សី​ឈ្មោះ​មុត លីហូត ​បាន​ឱ្យ​ដឹង​ថា នៅវេលាម៉ោង៨ថ្ងៃ​ទី​១២ ​មេសា ២០១៣ ​ខ្លួន​និងមិត្ត​ភក្តិ​បាន​នាំ​គ្នា​ធ្វើ​​ពិធី​ជប់​លៀង​​​ឆ្លង​ឆ្នាំ​នៅអាផាត​មេន​មេឡារ៉ូស លេខ​៦៧ ​ផ្លូវ​៤៧៤ សង្កាត់​​បឹង​ត្របែក ​ខណ្ឌ​ចំការ​មន ​រាជ​ធានីភ្នំពេញ ។ មក​ដល់​​ម៉ោង​ប្រមាណ​​១ ​និង​៤៥​នាទី​​ថ្ងៃទី​១៣ មេសា ២០១៣ ខ្លួន​និងមិត្តភក្តិ​ឈ្មោះ​​អឿ ​រីដា (ភេទស្រី), ជា​​ សុខអូន (ភេទប្រុស) , ឈ្មោះ​​​មុំ ឌីណា ​(ជន​រងគ្រោះ) ​បាន​​នៅ​ក្នុង​ហាង​ ហើយ​ឈ្មោះ​មុំ ឌីណា ​បាន​បញ្ជា​​ឱ្យ​​​យក​ម្ហូប​​ ពេលនោះ​​ក្រុមជន​សង្ស័យ​​ស្រែក​ថា ​​ពួក​ឯង​​និយាយស្តី​ខ្លាំង​ម្លេ៉ះ ​ពេល​នោះ​​មិត្តភក្តិ​​របស់ខ្លួន​​នៅ​តែ​បន្ត​ហៅម្ហូប​​ធម្មតា ​និង​បន្ត​​ការ​សប្បាយ​ធម្មតា ​ដោយពុំ​បាន​​រវល់​ជាមួយ​ក្រុម​ជន​ដៃ​ដល់​​​​អ្វីទាំង​អស់ ព្រម​ទាំង​​នាំគ្នា​​ថតរូប​រួមគ្នា​​តាមទូរស័ព្ទ​​ដៃ​​ ស្រាប់​តែ​​ក្រុម​អ្នក​​លេង​​កូន​ប្រុស​​របស់​​លោក​ឧក​ញ៉ា​ឌួង ងៀប និង​បក្ស​ពួក​​​​ចំនួន​៨​នាក់ បាន​នាំគ្នា​​ដើរមក​រកតុ​របស់​ពួកខ្លួន ហើយ​ឈ្មោះ​ឌួង ឆាយ​ បាន​និយាយ​ខ្លាំងៗ ​និង​ទះ​តុរបស់ខ្លួន ​ដោយ​និយាយថា ​​​អ្នកណាឡូឡា ពេលនោះ​ឈ្មោះ​មុំ ឌីណា ​​បានងើបឈរ​ឡើងមិន​ទាន់​បាន​​និយាយ​អ្វី​ស្រួល​​បួល​ផង ភ្លាមនោះ​ឈ្មោះ​ឌួង ឆាយ ​បានព្រួត​វាយលើ​​ឈ្មោះមុំ ឌីណា ​និង​ឈរ​បាំង​​ ដោយ​បាន​ដក​កាំ​ភ្លើង​ខ្លី​គំរាម​​​មិន​ឱ្យ​អ្នកណា​​​ចូល​ជួយ​អន្តរាគមន៍​​​ ហើយ​បន្ត​វាយ​ឈ្មោះ​មុំ ឌីណា ​​និង​បញ្ជា​ឱ្យ​អង្គរក្ស​​​​​អូស​មុំ ឌីណា ​បំរុង​ដាក់​ចូល​ក្នុង​ឡាន​ និង​សម្លាប់​បំបិទ​មាត់ ​តែ​ឈ្មោះ​មុំ ឌីណា រើបំរះ​ រួច​ក៏រត់ចូល​ក្នុងបន្ទប់​ទឹក​ចាក់​សោ ​ពេលនោះ​ក្រុម​ជនសង្ស័យ​​​ក៏តាម តែ​ដោយពួក​វា​ពុំ​អាចបើក​សោបាន ​ពួកវា​​ក៏​នាំគ្នា​ឡើងជិះ​រថយន្តគេចខ្លួនបាត់អស់តែម្តង ។

បន្ទាប់មក​​ខ្លួន​បានទទួលដំណឹងពីបុគ្គ​លិក​ក្នុងហាង​បាន​ប្រាប់ថា ក្រុម​ជនសង្ស័យ​​​បានទូរស័ព្ទ​មក​អ្នក​មើល​​ការ​ខុសត្រូវ​ក្នុង​ហាង​ឱ្យ​លុប​​រូបភាព​​សកម្ម​​ភាព​របស់​ពួកវា​នៅក្នុង​​កាមេរ៉ា​​ចោល ហើយ​វានឹង​សង​ថ្លៃ​ការ​ខូចខាត ។ ​តាមការ​​ស្តាប់​ចម្លើយ​សាក្សី​ឈ្មោះ​អឿ ​​រីដា ​និងឈ្មោះជា សុខអូន បាន​​ឱ្យ​ដឹងទៀត​ថា កាលពី​​វេលាម៉ោង១រំលង​អធ្រាត្រ ​ថ្ងៃទី១៣ ​មេសា ២០១៣ ​ពួក​ខ្លួន​និងមិត្តភក្តិ​បាននាំគ្នា​ទៅ​ហាង​​ហ្គេឡាឯ​ឡារ៉ង់៩ ​ដើម្បី​ធ្វើពិធី​​ជួបជុំមិត្តភក្តិ​​ក្នុង​​ពេល​ចូលឆ្នាំថ្មី ​ពេលទៅ​​ដល់​ក្នុងហាង​ ខ្លួន​បានហៅ​បបរ​កង្កែប​មកហូប ​ដោយ​រង់​ចាំ​​យូរ​បន្តិច​ពួកខ្លួន​ក៏សួរ េហតុអ្វី​ម្ហូប​យូរម្ល៉េះ ​ក្នុង​ខណៈ​នោះ ក៏ស្រាប់​តែឮសំឡេង​ស្រែកថា ​អ្នក​ណា​ក៏​និយាយ​ឡូឡា​ឮ​ខ្លាំងម្ល៉េះ ​ពេល​នោះ ពួកខ្លួន​បាន​ស្ងាត់ ហើយ​លើក​កែវ​​ទឹក​​តែ​ជល់គ្នា ដើម្បី​​ថត​រូប​រួមគ្នា ​ភ្លាមនោះ​​មាន​មនុស្ស​ប្រុសម្នាក់​​បាន​ដើរ​តម្រង់​​មកតុរបស់ពួកខ្លួន ហើយ​វាយ​​តុ​​មួយ​ដៃ​យ៉ាង​ខ្លាំង​​ធ្វើ​ឱ្យ​កែវ ​និងចាន​ធ្លាក់ពីលើតុ ​បន្ទាប់​មក​បុរស​នោះ​​បានស្រែក​គំរាម​​​ ហើយ​ពួកខ្លួន​ក៏​ក្រោក​​ឈរ​ឡើង​​ ភ្លាមនោះ​​បុរ​សនោះ​ក៏ស្រែក​​​ហៅ​អង្គរក្ស​​​របស់គេ​ដែលឈរ​នៅ​ខាង​ក្រៅ​​ហាង​ឱ្យ​ចូលមក​ខាង​ក្នុង ហើយ​បញ្ជា​​ឱ្យ​អង្គ​រក្ស​​របស់​គេ​វាយ​​មកលើ​ពួកខ្លួន​​ មិន​តែ​ប៉ុណ្ណោះ បុរសនោះ​​បាន​យក​កាំភ្លើង​​​ខ្លី​មក​វាយ​​លើ​ឈ្មោះ​មុំ ឌីណា ​ បណ្តាល​ឱ្យ​​របួស​ក្បាល​​​ហូរ​ឈាម​​យ៉ាងច្រើន ​ហើយ​បុរស​នោះ​​ស្រែកគំរាម​​​​មិនឱ្យ​ពួក​ខ្លួន​ចូល​​ជួយ​​ជនរងគ្រោះ ។  ​​​

ក្រោយពេល​​វាយលើមុំ ឌីណា ​​បណ្តាលឱ្យ​រង៥របួស​ហើយ ពួកគេ​បាន​ចាប់អូស​​ជនរងគ្រោះ​​ចេញទៅ​ខាងក្រៅហាង​បំរុង​​លើក​ដាក់​ក្នុង​​ឡាន តែដោយ​សារ​​ជនរងគ្រោះ​​រើបំរះ​​​រួច ក៏រត់​​ចូល​ក្នុង​ហាង​វិញ​​ហើយ​រត់​ទៅ​ពួនក្នុងបន្ទប់​​ទឹកចាក់គន្លឹះ​ទ្វារ​ជាប់​ ធ្វើ​ឱ្យ​ក្រុមជន​​ដៃ​ដល់​​​ពុំអាច​​ចូលរួច ​ក៏​នាំគ្នា​​ឡើង​ជិះ​រថ​យន្ត​​គេច​ខ្លួន​បាត់អស់ទៅ ។ ​ចំពោះ​ជន​​​សង្ស័យម្នាក់ ដែល​សមត្ថកិច្ច​​​ឃាត់​បាន គឺ​​ពិត​ជា​បក្សពួក​របស់​ជន​ល្មើស​​​​ដែល​ធ្វើ​សកម្ម​ភាព​វាយ​មកលើ​​​ជនរង​គ្រោះ​ឈ្មោះ​មុំ ឌីណា ពិតប្រាកដ​មែន ។

តាមការ​​ស្តាប់​ចម្លើយ​​​ជនសង្ស័យ​ឈ្មោះ​យី ​រ៉ាយុទ្ធ ហៅ​ត្រេន ​​បានឱ្យ​ដឹងថា ​ខ្លួន​ជា​សន្តិសុខ​យាម​ផ្ទះ​លោក​ឧកញ៉ា​​ឌួង ងៀប ​​ដែល​មាន​ទីតាំង​​​​នៅ​ផ្លូវ​លេខ​១០៥ ​សង្កាត់បឹង​ព្រលឹត ខណ្ឌ​៧មករា ។ កន្លងមក ​ខ្លួនធ្លាប់​ជិះ​ម៉ូតូ​បិទ​​គូទ​តាម​ពីក្រោយ​រថយន្ត​​កូន​របស់​លោកឧកញ៉ា​​ដែល​មាន​ឈ្មោះឌួង  ឧត្ត​ម​ឆវិន  ហៅ​​ឆាយ និង​ឈ្មោះ​ឌួង ​​គឹមឡុង ​តែ​ពុំ​សូវ​​ជាញឹកញាប់​ទេ ។ ​ខ្លួនពុំ​បាន​​ដឹង​ថា កូន​លោកឧកញ៉ា​​​​មាន​ទំនាស់​​ជា​មួយនរណា​​នោះទេ ​​ព្រោះ​ពុំ​បាន​ដើរតាមពួកគាត់​​ទេ ។

នៅថ្ងៃទី​១៤ ​មេសា ​២០១៣ ​​វេលាម៉ោង​ប្រមាណ​​៣រសៀល ​​ពេល​ខ្លួន​កំពុង​នៅ​យាមផ្ទះ​​លោកឧកញ៉ា​​​ ពេលនោះ​ឈ្មោះ​​ស្នា ជា សន្តិសុខ​​​​ដែរ បាន​​ប្រាប់​ខ្លួន​ឱ្យ​ជិះ​ម៉ូតូ​​ទៅយកឈ្មោះ​ម៉ាប់ ​ដែល​នៅ​យាម​ផ្ទះ​របស់ហ៊ាឆាយ ​ហើយ​ខ្លួន​បានជិះម៉ូតូម៉ាក YAMAHASIRUS ពណ៌​លឿង ​​លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1X 37 89 ម្នាក់ឯង​ទៅយក​ឈ្មោះ​​ម៉ាប់ នៅចាំ​ទីនោះ ​ខ្លួន​ក៏ជិះម៉ូតូ​​ចេញ​ទៅវិញម្នាក់ឯង ​ដើរ​លេង​តាមមាត់ទន្លេ ​​និង​ដើរ​លេង​កោះពេជ្រ ​រហូតដល់ម៉ោង​ប្រមាណ​៤​ និង​៣០នាទីរសៀល ទើប​ខ្លួន​ជិះម៉ូតូ​ចូលផ្ទះ​​ហ៊ាឆាយ នៅក្នុង IMPEREAL ក្នុង​​គោលបំណង​​សុំ​លុយ​ហ៊ាឆាយទៅ​ផ្ទះ តែពេល​ចូល​​ដល់​មុខផ្ទះ​ ស្រាប់តែ​​ឃើញ​មាន​សមត្ថ​កិច្ច​កំពុងតែ​ឆែកឆេរ​​ឡាន​របស់​ហ៊ា ឆាយ ​ពេល​នោះ​​ខ្លួន​ក៏​ចូល​ទៅ​មើល​ហើយ​​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​តែម្តង ។

​តាម​ការ​ស្តាប់​ចម្លើយ​ជនសង្ស័យ​​ឈ្មោះ​ឌួង គឹម​ឡុង ​បានឱ្យ​ដឹងថា នៅវេលា​ម៉ោង​​ប្រមាណ​​១​​រំលង​អធ្រាត្រ​​ថ្ងៃទី​​១៣ មេសា ២០១៣ ​ខ្លួន​ឈ្មោះ​​ឌួង ឆរិន ​ជាបង​​ប្រុស​ជីដូន​មួយ​, ឌួង ឧត្តម​ឆវិន ​ហៅ​ឆាយ, ដេត ម៉ាលីណា (ប្រពន្ធ​របស់​​ឌួង ឧត្តម​ឆវិន) ​​បាន​នាំ​គ្នា​ទៅ​ហូប​បបរ​កង្កែប​​នៅ​ហាង​ហ្គេ​ឡាង​ឡារ៉ង់​៩ ។ ពេល​ចូល​ទៅ​ក្នុង​​ហាង​​ខ្លួន​បាន​ឱ្យ​អ្នក​បើក​បរ​រថយន្ត​២​នាក់​ឈ្មោះ​ស្នា និងម៉ាប់ ​ឈរ​ចាំ​នៅ​ខាង​ក្រៅ​​ហាង ។

ពេល​កំពុង​​អង្គុយ​ហូប​​អាហារ​​មាន​ភ្ញៀវ​ចូល​ក្នុងហាង​​ជា​បន្ត​បន្ទាប់​ ពេល​នោះ​​ភ្ញៀវ​ដែល​មាន​ទំនាស់​ជា​​មួយ​ពួក​ខ្លួន​បាន​ចូល​អង្គុយ​តុ​ផ្នែក​ខាង​ឆ្វេង​​ដៃ​តុ​របស់​​ពួក​ខ្លួន បាន​ស្រែក​ឡូឡា​ធ្វើ​ឱ្យ​មាន​ការ​រំខាន​​ដល់​ភ្ញៀវ​​ផ្សេងៗ​ទៀត បន្ទាប​់​មក​ខ្លួន​បាន​ឃើញ​អ្នក​បម្រើ​ក្នុង​ហាង​បាន​ហាម​ឃាត់​ពួក​គាត់ តែ​ពួក​គាត់​មិន​ព្រម​​ស្តាប់ បន្ទាប់​​មក​ក្រុម​ភ្ញៀវ​នេះ​​បាន​វៀស​ដៃ​ប៉ះ​ចាន​លើ​តុ​ធ្លាក់ បណ្តាល​ឱ្យ​ត្រូវ​ចំ​ជើង​​ឈ្មោះ​ដេត ​ម៉ាលីណា ​ពេល​នោះ​ឈ្មោះ​ឆាយ និង​ខ្លួន​បាន​ហៅ​អ្នក​បើក​បរ​២​នាក់​ដែល​ឈរ​ចាំ​ឡាន​ខាងក្រៅ​ចូល​មក​សួរនាំ​ ​ខ​ណៈ​​នោះ​​ក៏​មាន​ការ​ទំនាស់​គ្នា​ឈាន​ដល់​​មាន​​ប្រវាយ​​ប្រតប់​​គ្នា​ទៅវិញ​ទៅ​មក និង​ធ្វើ​​ឱ្យ​តុ​​ដួល​ធ្លាក់​ចាន​​ កែវ បែក​រាយ​ប៉ាយ​ពាស​ពេញ​ដី ពេល​នោះ​ខ្លួន​បាន​ឃើញ​ភ្ញៀវ​ប្រុស​ម្នាក់​ដែល​​​វ៉ៃ​តប​់​ជា​មួយ​ពួក​ខ្លួន​មាន​ឈាម​​ហូរ​ប្រឡាក់​ឥដ្ឋ​ការ៉ូ​ក្នុងហាង តែ​ខ្លួន​ពុំ​បាន​ដឹងថា ភ្ញៀវ​នោះ​ត្រូវ​របួស​ត្រង់​ណា​នោះ​ទេ ។

បន្ទាប់​ពី​ទំនាស់​គ្នា​​ ឆាយ, ឌួង ឆរិន, ដេត​ ម៉ាលីណា គ្មាន​អាវុធ​ទេ ​តែ​អ្នក​បើ​ក​បរ​ឈ្មោះ​ស្នា និង​ឈ្មោះ​ម៉ាប់ ​មាន​អាវុធ​ ហើយ​ពុំ​ដឹង​អាវុធ​ម៉ាកអ្វី​នោះ​ទេ ។ ចំពោះ​អាវុធ​​វែង​មួយ​ដើម​ម៉ាក​អាកា ដែល​សមត្ថ​កិច្ច​បាន​ឆែកឆេរ​ឃើញ​ក្នុង​រថយន្ត​ម៉ាក​មែរសឺដេស​ CLS550 ផ្នែក​ខាង​ក្រោយ​​នោះ ជាអាវុធ​​របស់​ប៉ា​របស់​​ខ្លួន​ឈ្មោះ​ឌួង ងៀប ​ហើយ​អាវុធ​នេះ​​មាន​បង់​​១ ​គ្រាប់​​ចំនួន​១៥​គ្រាប់ ​បន្ទាប់​ពី​សមត្ថ​កិច្ច​​ឆែក​​ឆេរ​រួច​ ទើប​ខ្លួន​បាន​ដឹង ។ ចំពោះ​អាវុធ​ខ្លី​​មួយ​ដើម​ម៉ាក​រ៉ូឡូ ​គ្រាប់​ចំនួន​៦​គ្រាប់​ដែល​សមត្ថ​កិច្ច​ឆែកឆេរ​ឃើញ​ក្នុង​សណ្ឋា​គារ​​ អឹុមភើរៀល ជា​កម្ម​សិទ្ធិ​​របស់​ប៉ា​របស់​ខ្លួន​ដែរ ​ហើយ​អាវុធ​ខ្លី​នេះ​ ប៉ា​របស់​ខ្លួន​បម្រុង​​ឱ្យ​ឈ្មោះ​ភ័ណ្ឌ ​ជាអង្គ​​រក្ស​​របស់​ឈ្មោះ​ឌួង ឧត្តមឆវិន ហៅ​ឆាយ តែ​សព្វថ្ងៃ​ឈ្មោះ​ភ័ណ្ឌ ​បាន​ទៅលេង​ស្រុក​កំណើត​​បាត់​ហើយ ។ ចំពោះ​រថយន្ត​​ម៉ាក​មែរសឺដេស​​ជា​កម្ម​សិទ្ធិ​​របស់​ឈ្មោះ​ឆាយ និង​រថយន្ត​ម៉ាក​អិុន​ភីនីធី QX56 ពណ៌ខ្មៅ ស្លាក​លេខ ខម២-១៣១៣ ជា​កម្ម​សិទ្ធិ​​របស់​ប៉ា​ខ្លួន (ឌួង ងៀប) ។
(អ្វីដែល​សំខាន់ គឺ​​មើល​កាមេរ៉ា​​ក្នុងហាង)  

សេចក្តី​សន្និ​ដ្ឋាន
-យោង​តាម​ការពិនិត្យ​​ជាក់​ស្តែង​​លើ​រឿងហេតុ​
-យោង​​តាម​បណ្តឹងរបស់​​​ជន​រងគ្រោះ​
-យោងតាម​​ការ​ស្តាប់​ចម្លើយ​​សាក្សី
-យោង​តាម​ការ​ស្តាប់​ចម្លើយ​ជនសង្ស័យ
-យោង​តាម​វត្ថុតាង​ចាប់​យក​បាន
បង្ហាញ​ឱ្យ​ឃើញ​ថា
១-ឈ្មោះ​ឌួង គឹមឡុង (មាន​ខ្លួន)
២-ឈ្មោះឌួង ឧត្តម​ឆវិន ហៅឆាយ (គេច​ខ្លួន)
៣-ឈ្មោះ​ស្នា (គេច​ខ្លួន)
៤-ឈ្មោះ​ម៉ាប់ (គេច​ខ្លួន)
៥-បក្ស​ពួក​មួយ​ចំនួន​​គេច​ខ្លួន (គេច​ខ្លួន)

ពិត​ជា​បាន​​ប្រព្រឹត្ត​​អំពើ​ហិង្សា​ដោយ​ចេតនា​​មាន​ស្ថាន​ទម្ងន់​ទោស​ (ដោយ​ប្រើ​អាវុធ) វាយ​ទៅ​លើ​ជន​រងគ្រោះ​​ឈ្មោះ​មុំ ឌីណា កាន់​កាប់​អាវុធ និង​រក្សា​​អាវុធទុក​ដោយ​​ខុស​ច្បាប់​ប្រាកដ​មែន ។
​ចំណែក​ឈ្មោះ​​យី រ៉ាយុទ្ធ ​ហៅត្រេន ​ពិតជាបាន​ជន្លៀស​​ក្រុម​ជនសង្ស័យ​​ចេញពី​ការ​តាម​ចាប់​​របស់​សមត្ថ​កិច្ច​ប្រាកដមែន  ។
២-ឈ្មោះ​​យី រ៉ាយុទ្ធ ​ហៅត្រេន ​ភេទប្រុស ឆ្នាំ​កំណើត​​១៩៩២ ​ជនជាតិ​ខ្មែរ ​មុខរបរ​សន្តិ​​សុខ​យាម​ផ្ទះ​ឧកញ៉ា​ ឌួង ងៀប ​ស្រុក​កំណើត​​ភូមិ​​រការ​ក្រោម ​ឃុំ​សំបួរ​មាស ស្រុក​កំពង់​ចាម ខេត្ត​កំពង់ចាម ​ទីលំនៅ​បច្ចុប​្បន្ន​​ស្នាក់​នៅផ្ទះលេខ​១៥បេ ផ្លូវ​លេខ​១០៥ ​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ។ ដែល​ជនទាំង​នេះ​​អាចទទួល​រង​នូវ​​ការចោទប្រកាន​់​ពី​បទល្មើស​ព្រហ្ម​ទណ្ឌ​ចំពោះ​អង្គ​ហេតុ​​ដូច​បាន​រៀបរាប់​ខាងលើ ។

អង្គ​ហេតុ និងការ​ស៊ើប​អង្កេត​អាចសង្ខេប​ដូចតទៅនេះអង្គហេតុយោង​តាម​​ដីកា​បញ្ជា​ឱ្យ​ចូល​​ខ្លួន​លេខ​៦៧ អ.ឃ.ញ ចុះ​ថ្ងៃទី​១៤ មេសា ២០១៣ ​របស់​លោក​ហៀង សុភក្ត្រ ​ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ​កាលពីថ្ងៃទី​១៤ មេសា ២០១៣ ​នៅចំណុច​ផ្លូវ​២៤០ ​កែងផ្លូវ​សុធារស ​សមត្ថ​កិច្ចជំនាញ​​ការិយា​ល័យ​​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម​ទណ្ឌ​ កង​រាជ​អាវុធហត្ថ​ រាជធានី​ភ្នំពេញ សហ​ការ​ជា​មួយ​មូល​ដ្ឋាន​ កង​រាជ​អាវុធហត្ថ​ ខណ្ឌ​ដូនពេញ ដោយ​មាន​ការ​​ដឹក​នាំ​​ផ្ទាល់​របស់​លោក​ហៀង សុភក្ត្រ ​ព្រះ​រាជ​អាវុធ​រង​អម​សាលា​ដំបូង​រាជធានីភ្នំពេញ បាន​ចុះ​ប្រតិ​បត្តិ​ការ​​ឃាត់​ខ្លួន​​ជនស​ង្ស័យ​​ចំនួន​៤​នាក់ និង​រថយន្ត​ចំនួន​២​គ្រឿង ​រថយន្ត​១​គ្រឿង​ម៉ាក​មែរសឺដេស CLS550 ពណ៌ស គ្មាន​ស្លាក​លេខ រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​អិុនភីនីធី QX56 ពណ៌ខ្មៅ គ្មាន​ស្លាឆក​លេខ, អាវុធ​វែង​​១​ដើម​ម៉ាក​អាកា ស្វ័យ​បត់ ​លេខ​១៩៧២ MH 6318 គ្រាប់​ចំនួន​​១៥​គ្រាប់ បង់​ចំនួន​១, អាវុធ​ខ្លី​១​ដើម​ម៉ាក​រ៉ូឡូ ​លេខ​៣៧៣៧ គ្រាប់​ចំនួន​១៨​គ្រាប់, ម៉ូតូ​១​គ្រឿង​ម៉ាក​ YAMAHA SIRIUS ពណ៌ខ្មៅ​លាយ​លឿង ពាក់ស្លាក​លេខ​ភ្នំពេញ 1X-3987 និង​ម៉ូតូ​១​គ្រឿងទៀត​ម៉ាក YAMAHA FZI ពណ៌ស គ្មាន​ស្លាក​លេខ​ និង​អាវុធ​​អាកា​មួយ​ដើម រួច​បញ្ជូន​មក​បញ្ជា​ការ​ដ្ឋាន​កង​រាជអាវុធហត្ថ​​រាជធានីភ្នំពេញ ដើម្បី​ស្តាប់​​ចម្លើយ​ ។

បន្ទាប់​​ពី​បាន​ស្តាប់​ចម្លើយ​​ឃើញថា ជន​សង្ស័យ​ឈ្មោះ​សិទ្ធី ​បញ្ញា​វុធ ភេទប្រុស និង​ឈ្មោះ​ឌួង លក្ខស្មី ភេទស្រី ពុំ​មាន​ការ​ពាក់​ព័ន្ធ​​ក្នុងអំពើ​​ហិង្សា​ដោយ​ចេតនា​ កាលពីថ្ងៃទី១៣ មេសា ២០១៣ ​វេលា​ម៉ោង​​១​និង​៤០​​នាទី​​រំលង​អធ្រាត្រ នៅចំណុច​​ហាង​លក់​បបរ.ស ​យីហោ​​ហ្គេឡាងឡារ៉ង់៩ ​សមត្ថ​កិច្ច​បាន​អនុ​ញ្ញាត​​ឱ្យ​វិល​ត្រឡប់​ទៅវិញ ចំណែកឈ្មោះ​​ឌួង គីមឡុង និងឈ្មោះ​យី រ៉ាយុទ្ធ ​មាន​ការពាក់​ព័ន្ធ​​ក្នុងអំពើ​ហិង្សា​ដោយ​ចេតនា​ សមត្ថ​កិច្ច​​បាន​ឃាត់​ខ្លួន​ដើម្បី​ស្តាប់​ចម្លើយ​​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ចាត់​ការ​តាម​ផ្លូវច្បាប់ ។

ការ​ស៊ើប​អង្កេតតាម​​បណ្តឹង​របស់​ជនរងគ្រោះ​​ឈ្មោះ​មុំ ឌីណា បាន​ឱ្យ​ដឹង​ថា កាលពីថ្ងៃទី១៣ មេសា ២០១៣ ​វេលា​ម៉ោង​​១​និង​៤០​នាទី ខ្លួន និង​មិត្តភក្តិ​​ចំនួន​៣​នាក់​ទៀត ក្រោយ​​​ពេល​​ចប់​ពិធីជប់​លៀង​​បាន​នាំ​គ្នា​ទៅ​​ហូប​បបរ​​នៅភោជនីយដ្ឋាន​ ហ្គេឡាង​ឡារ៉ង់៩ ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ត្រសក់​ផ្អែម ​សង្កាត់​បឹង​កេង​កង​១ ខណ្ឌចំការ​មន ​រាជធានីភ្នំពេញ ។ ពេល​ចូល​ដល់​​ក្នុងហាង​ពួក​ខ្លួន​បាន​អង្គុយ​នៅ​តុ​លេខ​៧ និង​ហៅ​បបរ​កង្កែប​ហូប​ តែពុំទាន់​​បាន​ហូប​ទេ ​ពួក​ខ្លួ​ន​បាន​អង្គុយ​ជជែក​គ្នាលេង ពេល​នោះ​ស្រាប់តែឈ្មោះ​​ឌួង ឆាយ ដែល​គេស្គាល់ថា ​ជាកូន​ឧកញ៉ា ឌួង ងៀប ​បាន​ដើរ​សំដៅ​រក​តុ​ពួក​ខ្លួន ហើយ​សួរថា អាណា​ឡូឡា និង​វាយ​តុ​មួយដៃ បណ្តាល​​ឱ្យ​ជ្រុះ​កែវ និងចាន ភ្លាម​នោះ​​ឈ្មោះឌួង ឆាយ បាន​​ដក​អាវុធ​ខ្លី​ម៉ាក​រ៉ូឡូ ពណ៌ស ​​មក​វាយ​​លើ​ក្បាល​របស់​ខ្លួន​ជា​ច្រើន​​កន្លែង បណ្តាល​ឱ្យ​រង​របួសជាទម្ងន់​ ព្រមទាំង​​បញ្ជា​ឱ្យ​​​អង្គ​រក្ស​​របស់​វា​ចំនួន​២​នាក់​ចាប់​អូស​ខ្លួន​ចេញ​មក​ខាងក្រៅ​ហាង​បម្រុង​​​លើក​ខ្លួន​ដាក់​លើ​ឡាន​របស់​ខ្លួន​យក​ទៅ​បាញ់​សម្លាប់​ចោល​បំបិទ​មាត់​ តែ​ដោយ​សារ​ខ្លួន​រើ​បំរះ​រួច​ក៏រត់​​ចូលទៅ​ក្នុងហាង​វិញ ហើយ​រត់​ទៅ​ពួន​នៅក្នុងបន្ទប់​ទឹក​ចាក់​គន្លឹះ​ជាប់​ធ្វើ​ឱ្យ​ពួក​វា​ពុំ​អាច​បើក​រួច បន្ទាប់​មក​ពួក​វា​នាំគ្នា​ឡើង​រថយន្តគេច​ខ្លួន​បាត់​អស់​ទៅ​ តែ​ក្រោយ​មក​ត្រូវកង​រាជអាវុធហត្ថ​​តាម​ប្រមាញ់​បាន​ជា​ច្រើន​នាក់​មក​វិញ៕