ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ទូរស័ព្ទ​​ដៃ​មើល​រឿង​សិច​ រួច​ចាប់​ក្មេង​​ស្រី​អាយុ​៨​ឆ្នាំ​រំលោ.ភ​

12 ឆ្នាំ មុន

​ខេត្ត​កំពង់ចាម ៖ ក្មេងប្រុស​ជំទង់ម្នាក់ឈ្មោះ​​យឹម រតនា ហៅប៉ាវ អាយុ​១៤​ឆ្នាំ រស់នៅ​​ឃុំអំពិល ស្រុកកំពង់​សៀម ត្រូវបាន​សមត្ថ​កិច្ចចាប់​ខ្លួន កាលពី​វេលា​ម៉ោងជាង១​​រសៀលថ្ងៃទី​៣ មេសា ២០១៣ ​ដោយសារតែប្រើ​ទូរស័ព្ទដៃមើល​រឿងសិច ហើយបាន​ចាប់ក្មេង​អាយុ៨ឆ្នាំ រំលោ.ភសេព​សន្ថវៈ រហូត​​បាន​​សម្រេចនៅក្នុង​ផ្ទះតៀមរបស់​ខ្លួន ។

​ខេត្ត​កំពង់ចាម ៖ ក្មេងប្រុស​ជំទង់ម្នាក់ឈ្មោះ​​យឹម រតនា ហៅប៉ាវ អាយុ​១៤​ឆ្នាំ រស់នៅ​​ឃុំអំពិល ស្រុកកំពង់​សៀម ត្រូវបាន​សមត្ថ​កិច្ចចាប់​ខ្លួន កាលពី​វេលា​ម៉ោងជាង១​​រសៀលថ្ងៃទី​៣ មេសា ២០១៣ ​ដោយសារតែប្រើ​ទូរស័ព្ទដៃមើល​រឿងសិច ហើយបាន​ចាប់ក្មេង​អាយុ៨ឆ្នាំ រំលោភសេព​សន្ថវៈ រហូត​​បាន​​សម្រេចនៅក្នុង​ផ្ទះតៀមរបស់​ខ្លួន ។

តាមលោក​អនុសេនីយ៍​ឯក ចក់ សុខកៅ អធិការរងនគរ​បាលស្រុកកំពង់​សៀម ប្រាប់ឲ្យ​ដឹងថា ដើមហេតុ​ដំបូង​ក្មេង​ប្រុស​ជំទង់ដែល​ជា​ជន​សង្ស័យ​បាន​ប្រើក្មេងស្រីរង​គ្រោះ​ឲ្យទៅទិញ​ទឹកកក​ដុំ៥០០រៀល យកមក​ឲ្យរូបគេ​ដាក់ទឹក​ផឹក ព្រោះតែ​អាកាស​ធាតុក្តៅពេក។ លោក​​អនុសេនីយ៍​ឯក ចក់ សុខកៅ ​បន្តថា ស្របពេល​ដែលក្មេងប្រុស​ជំទង់ឈ្មោះ​​ប៉ាវ ទទួលយក​ទឹកកកទៅ​លាងមកដាក់​ក្នុងធុងរួចក៏​ទាញ​យក​ទូរស័ព្ទដៃម៉ាកសាំង​សុង១គ្រឿង បើករឿងសិចឲ្យ​ក្មេងស្រីរងគ្រោះ​មើល ព្រមទាំងបាន​ទាញ​ដៃនាង​ចូលទៅ​ក្នុងផ្ទះ​តៀមរបស់​គេ។ ពេលដែល​កំពុងតែមើល​នោះ ក្មេងស្រីរងគ្រោះ​បាន​​ស្រែកឡើងតែត្រូវ​ក្មេងប្រុស​ជំទង់ ចាប់ខ្ទប់មាត់​ជាប់មិនឲ្យ​ស្រែក ព្រមទាំងឲ្យ​ដេកនៅ​លើគ្រែហើយ​ចាប់រំលោភសេព​សន្ថវៈរហូត​បាន​សម្រេច ៕