ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយមិនស្ទើរ ! ឆេះឃ្លាំងស្តុកស្រាបៀរមួយកន្លែង ម្ចាស់ភ័យព្រលឹ.ងចុងសក់

1 ថ្ងៃ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មនុស្ស​ម្នា​ក្មេង​ចាស់​ប្រុស​ស្រី បាន​នាំ​គ្នា​ភ្ញាក់ផ្អើល​ដោយ​ឃើញ​ឃ្លាំង​ស្តុក​ស្រា​បៀរ​របស់​លោក ញ៉ វេ​ង មួយ​កន្លែង​នៅ​ភូមិ​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ចេញ​ជា​អណ្ដាតភ្លើង​ក្មួ​ល​ខ្មាញ់…

ខេត្តកំពង់ចាម ៖ មនុស្ស​ម្នា​ក្មេង​ចាស់​ប្រុស​ស្រី បាន​នាំ​គ្នា​ភ្ញាក់ផ្អើល​ដោយ​ឃើញ​ឃ្លាំង​ស្តុក​ស្រា​បៀរ​របស់​លោក ញ៉ វេ​ង មួយ​កន្លែង​នៅ​ភូមិ​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ចេញ​ជា​អណ្ដាតភ្លើង​ក្មួ​ល​ខ្មាញ់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៧​និង​២៥​នាទី​យប់ ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០២៥ ហើយ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មាន​ករណី​អគ្គិភ័យ​ឆេះ​ឃ្លាំង​ស្រា​បៀរ ស្ថិត​នៅ​ចំណុច​ភូមិ​ជ្រោយ​ថ្ម​មក​កាន់​លោក​វី​រៈ​សេនីយ៍​ឯក​អ៊ឹ​ង ប៊ុ​ន អធិការ​នគរបាល​ក្រុង​កំពង់ចាម ភ្លាម​ៗ​នោះ​ក៏​បាន​ដឹកនាំ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម សហ​ការណ៍​ជាមួយ​កម្លាំង​ការិយាល័យ​បង្កា​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ខេត្ត​ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៌​ត្រី មិន សុគន្ធ​វិបុល ស្នងការ​រង​នគរបាល​ខេត្ត​លោក​លី សុវណ្ណ អភិបាលក្រុង​កំពង់ចាម បញ្ជា​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង ដែល​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង រួម​ទាំង​រថយន្ត​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង​ចេញ​ទៅ​បាញ់​ទឹក​ពន្លត់​ជា​បន្ទាន់ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ប្រតិបត្តិការ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ ដោយ​ទទួលបញ្ជា​ពីរ​ឧត្តមសេនីយ៍ទោ​ហេង វុ​ទ្ធី ស្នងការ​នគរបាល​ខេត្ត​ក៏​បាន​បញ្ជា​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម មួយ​គ្រឿង​ទៀត ចេញ​មក​ជួយ​បាញ់​ទឹក​ពន្លត់ ។

ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​កម្លាំង​ចម្រុះ​ក្នុង​ស្មារតី​សាមគ្គីភាព ដោយ​បាន​បាញ់​ទឹក​ពន្លត់​លើ​ភ្លើង​ដែល​កំពុង​ឆាបឆេះ​នោះ​បាន​ធ្វើ​ឲ្យ​រលត់​បន្តិច​ម្ដង​ៗ បាន​ធ្វើ​ឲ្យ​អគ្គិភ័យ​ត្រូវ​បាន​រលត់​១០០% នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ដដែល ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ បាន​ប្រើប្រាស់​ឡាន​ពន្លត់​អគ្គិភ័យ​០៤​គ្រឿង គឺ​រថយន្ត​ពន្លត់​អគ្គិភ័យ​ខេត្ត​០២​គ្រឿង​, ស្រុក​កំពង់សៀម​០១​គ្រឿង និង​រថយន្ត​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​០១​គ្រឿង ។ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ប្រើប្រាស់​ទឹក​ជួយ​ពន្លត់​អស់​ចំនួន ០៧​រថយន្ត ចំពោះ​មូលហេតុ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អំ​ពូ​ល​អគ្គិសនី ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ មិន​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​ឆ្លង​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ណាមួយ​នោះ​ទេ ។ នេះ​ដោយសារ​កិច្ច​អន្តរាគមន៍​ទាន់​ពេលវេលា ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​នោះ​ក៏​ដូច​ជា ម្ចាស់​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​រីករាយ​ក្នុង​ចិត្ត​ ទោះជា​យ៉ាងណា​ក៏​ដោយ​កម្លាំង​ពន្លត់​អគ្គិភ័យ​បាន​នៅ​កន្លែង​កើតហេតុ​ រហូត​ដល់​វេលា​ម៉ោងជាង​៩​យប់​ទើប​ត្រឡប់​ទៅ​កាន់​អង្គភាព​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ