សម្ដេចតេជោ ៖ បើនៅតែប្រមា.ថកម្ពុជានឹងឈានទៅឈប់ប្រើទំនិញថៃទាំងស្រុងនៅកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជាសារការព្រមាន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលេីកឡេីងថា ប្រសិនបើថៃ នៅតែប្រមាថកម្ពុជា…
រាជធានីភ្នំពេញ ៖ ជាសារការព្រមាន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលេីកឡេីងថា ប្រសិនបើថៃ នៅតែប្រមាថកម្ពុជា…
រាជធានីភ្នំពេញ ៖ ជាសារការព្រមាន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលេីកឡេីងថា ប្រសិនបើថៃ នៅតែប្រមាថកម្ពុជា នឹងឈានទៅឈប់ប្រើទំនិញថៃទាំងស្រុង ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញពីប្រទេសផ្សេងវិញ។
ការលេីកឡេីងបស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះ ឆ្លើយតបនឹង Comment របស់លោក ឌួង ឆាយ ក្នុងសារផ្ដល់យោបល់ បិទការផ្សាយភាពយន្តថៃ នឹងឈានដល់ការបញ្ឈប់ការនាំចូលទំនិញថៃមកកាន់កម្ពុជានៅយប់ថ្ងៃទី១២មិថុនា។
តាមរយៈសារ Comment ឆ្លេីយតប សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ថ្ងៃមុនពុកទប់ស្កាត់ កូនលើកឡើងលើការធ្វើពហិការមិនប្រើទំនិញថៃ ព្រោះមិនទាន់ដល់ពេលនិងទុកពេលចរចាសិន។ ពេលនេះដល់ពេលហើយ ដែលយើងត្រូវធ្វើ។ អុីនធើណែតថៃ បាត់ចំណូលក្នុង មួយឆ្នាំប្រមាណជាង ១០០លានដុល្លារ។ ខ្សែភាពយន្តលែងបានបញ្ចាំងដែលខាតលុយផង មិនបានផ្សព្វផ្សាយវប្បធម៍ខ្លួនផង។ ប្រសិនបើនៅតែប្រមាថកម្ពុជាយើង និងឈានទៅឈប់ប្រើទំនិញថៃទាំងស្រុងជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញពីប្រទេសផ្សេងវិញដែលធ្វើឲ្យអ្នកផលិតរបស់ថៃបាត់បង់ទីផ្សារដែលមួយឆ្នាំ ប្រមាណជាង ៤ពាន់លានដុល្លារ”។
សម្ដេចតេជោ ហ៊ុន សែន បន្ដថា “យើងចង់ទំនាក់ទំនងល្អតែបើគេមិនចង់ធ្វើមិត្តជាមួយយើង គឺយើងត្រូវតែឆ្លើយតបដោយហ្មឺងម៉ាត់ក្នុងឋាន:ជាជាតិសាសន៍មួយថ្លៃថ្នូរ។
គេគំរាមយើងបែបអ្នកលេងតែយើងគឺអ្នកមែនគឺធ្វើតែម្តង”៕
ចែករំលែកព័តមាននេះ