ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​​ខេត្ត​​ឃាត់​ខ្លួន​ជន​ជាតិ​ថៃ​៧​នាក់ ខ្មែរ​២​នាក់ ​ពាក់​ព័ន្ធ​​ប្រើ​កាមេរ៉ា​​ពិនិត្យ​​សន្លឹក​បៀ​ក្នុង​កាស៊ីណូ​ម្កុដ​ពេជ្រ​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ​ក្រោយ​​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​​របស់​លោក​ណូ គីម​ស៊ុង ​ម្ចាស់​កាស៊ី​ណូ​ម្កុដ​ពេជ្រ ​លោក​ឧត្តម​សេនីយ៍​​ត្រី វ៉ាន់ ណាឡុង មេ​បញ្ជា​ការ​កង​រាជអាវុធហត្ថ​​ខេត្ត ​បាន​បញ្ជា​​ឱ្យ​លោក​វរ​សេនីយ៍​ត្រី នង វណ្ណនី អនុ​ប្រធាន​មន្ទីរ​​ស្រាវជ្រាវ​ និង​យុត្តិធម៌​ឱ្យ​​ដឹក​នាំ​​សមត្ថ​កិច្ច​ចំនួន​១៣​រូប ​ចុះទៅ​ធ្វើការ​ចាប់​​​ឃាត់​ខ្លួន​ជនសង្ស័យ​ប្រុស​ស្រីចំនួន​៩​នាក់ ក្នុង​នោះ​​ជនជាតិ​ថៃ​​៧​នាក់ (ស្រី​៣​នាក់) និង​ជន​ជាតិ​ខ្មែរ​​

ខេត្ត​ប៉ៃលិន ៖ ​ក្រោយ​​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​​របស់​លោក​ណូ គីម​ស៊ុង ​ម្ចាស់​កាស៊ី​ណូ​ម្កុដ​ពេជ្រ ​លោក​ឧត្តម​សេនីយ៍​​ត្រី វ៉ាន់ ណាឡុង មេ​បញ្ជា​ការ​កង​រាជអាវុធហត្ថ​​ខេត្ត ​បាន​បញ្ជា​​ឱ្យ​លោក​វរ​សេនីយ៍​ត្រី នង វណ្ណនី អនុ​ប្រធាន​មន្ទីរ​​ស្រាវជ្រាវ​ និង​យុត្តិធម៌​ឱ្យ​​ដឹក​នាំ​​សមត្ថ​កិច្ច​ចំនួន​១៣​រូប ​ចុះទៅ​ធ្វើការ​ចាប់​​​ឃាត់​ខ្លួន​ជនសង្ស័យ​ប្រុស​ស្រីចំនួន​៩​នាក់ ក្នុង​នោះ​​ជនជាតិ​ថៃ​​៧​នាក់ (ស្រី​៣​នាក់) និង​ជន​ជាតិ​ខ្មែរ​​ចំនួន​២​នាក់។ រីឯ​មួយ​ចំនួន​ទៀត​​​បាន​រត់​គេច​ខ្លួន​ទាន់​ពេល ដោយ​សង្ស័យថា ​ពួក​គេទាំង​អស់​​នេះ​ឃុប​ឃិត​​គ្នា​ប្រើ​ឧបករណ៍​​ពិនិត្យ​សន្លឹក​​បៀ (កាមេរ៉ា) ​ខណៈ​​​ចូល​លេង​ល្បែង​នៅ​ក្នុង​កាស៊ីណូ​កន្លងមក ។

ប្រាក់​ដែល​​ជនសង្ស័យ​​​​បាន​​លេងឈ្នះពី​ក្នុង​កាស៊ីណូ​​សរុប​ជាង​២៦​លានបាត (ប្រាក់ថៃ) ​ទើប​ម្ចាស់​​កាស៊ីណូ​មាន​ការ​សង្ស័យ​​ក៏​​ស៊ើបអ​ង្កេត និង​តាមដាន​ដឹងពី​ល្បិច​កំហូច​ទាំង​នេះ​រួច​ប្តឹង​សមត្ថ​កិច្ច​កងរាជអាវុធហត្ថ​​ខេត្ត​ឱ្យ​ចុះ​ចាប់​​ឃាត់​ខ្លួន​ពួកគេ​តែម្តង ។ ​​ហេតុ​ការណ៍​ចាប់​ឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពីវេលាម៉ោង​​១​រំលងអធ្រាត្រឈានចូលថ្ងៃទី​​១៣ មីនា ២០១៣ នៅក្នុងកាស៊ីណូ​ម្កុដ​ពេជ្រ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ៕