ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ពន្លត់​អគ្គិភ័យ​​ជាង​១០​គ្រឿង​បា.ញ់​ទឹក​ពន្លត់​​ភ្លើង​ឆេះ​​ផ្ទះ​​ថៅកែខោអាវ​ជជុះ​មិន​ទាន់​រលត់​ទេ

12 ឆ្នាំ មុន

​​ក្រុងប៉ោយប៉ែត ៖ ​រថយន្ត​​ពន្លត់​​អគ្គិភ័យ​​របស់​អាជ្ញា​ធរ​ក្រុង​ប៉ោយប៉ែត ​និង​រថយន្ត​ពន្លត់​​អគ្គិ​ភ័យ​​របស់​ក្រុម​ហ៊ុន​​កាស៊ីណូ​​​ ព្រម​ទាំង​​រថយន្ត​ពន្លត់​​អគ្គិ​ភ័យ​​របស់​អាជ្ញា​ធរ​​ថៃ​ដែល​មាន​ព្រំ​ប្រទល់​​ជាប់​គ្នា​សរុប​ជាង​១០​គ្រឿង​បាន​​វាយ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​​ក្លា​បង្ក្រាប​អគ្គិភ័យ​ដែល​ឆាបឆេះ​​ផ្ទះថ្មធំមួយ​​ជា​របស់​ថៅកែ​​ខោ​អាវ​ជជុះ​ល្បី​ឈ្មោះ​ម្នាក់​​រក​ស៊ី​លក់​ដូរ​នៅ​ផ្សារ​រុង​ក្លឿ ​ប្រទេស​ថៃ ជាប់​ក្រុង​​ប៉ោយ​​ប៉ែត ​ប្រទេស​

​​​ក្រុងប៉ោយប៉ែត ៖ ​រថយន្ត​​ពន្លត់​​អគ្គិភ័យ​​របស់​អាជ្ញា​ធរ​ក្រុង​ប៉ោយប៉ែត ​និង​រថយន្ត​ពន្លត់​​អគ្គិ​ភ័យ​​របស់​ក្រុម​ហ៊ុន​​កាស៊ីណូ​​​ ព្រម​ទាំង​​រថយន្ត​ពន្លត់​​អគ្គិ​ភ័យ​​របស់​អាជ្ញា​ធរ​​ថៃ​ដែល​មាន​ព្រំ​ប្រទល់​​ជាប់​គ្នា​សរុប​ជាង​១០​គ្រឿង​បាន​​វាយ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​​ក្លា​បង្ក្រាប​អគ្គិភ័យ​ដែល​ឆាបឆេះ​​ផ្ទះថ្មធំមួយ​​ជា​របស់​ថៅកែ​​ខោ​អាវ​ជជុះ​ល្បី​ឈ្មោះ​ម្នាក់​​រក​ស៊ី​លក់​ដូរ​នៅ​ផ្សារ​រុង​ក្លឿ ​ប្រទេស​ថៃ ជាប់​ក្រុង​​ប៉ោយ​​ប៉ែត ​ប្រទេស​កម្ពុជា​​ មក​ដល់​ពេល​នេះ​​ជិត​៣​ម៉ោង​ហើយ​​ភ្លើង​​បាន​ប្រើ​អំណាច​ទំពា​លេប​សាច់​​ក្រណាត់​​ខោអាវ​ជជុះ​​យ៉ាង​​​ហំហាន​​​ ហាក់​មិន​ញញើត​កម្លាំង​​ទឹក​​របស់​សមត្ថ​កិច្ច​បន្តិច​​ណា​ឡើយ… ​ពោល​គឺ​មិន​ទាន់​​រលត់​ទេ… ​ការ​ឆេះ​នេះ​បាន​បង្ក​ឱ្យ​​មាន​​អណ្តាត​ភ្លើង​ និង​ផ្សែង​ខ្មៅអាប់​​ខ្មួល​ខ្មាញ់​​អណ្តែត​ត្រសែត​​​ទៅលើ​អាកាស​​វេហាស៍ ។

អគ្គិ​ភ័យ​ដែល​​មើល​ទៅ​ខ្មៅ​អាប់​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើត​ឡើង​​នៅ ភូមិ​ក្បាល​ស្ពាន​២ សង្កាត់​ប៉ោយប៉ែត ​កណ្ដាលក្រុង​ប៉ោយប៉ែត​ បង្កឱ្យមាន​ការភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង​ដល់អ្នកក្រុងប៉ោយប៉ែត​​ កាលពីវេលា​ម៉ោង​១១និង៣៥នាទី​ ថ្ងៃទី១៥​ កម្ភៈ ២០១៣ ហើយពេលនេះ​ប៉ូលិសកំពុង​ចាត់ចែងបាញ់​ទឹកពន្លត់​យ៉ាងញាប់ដៃ​ញាប់ជើង… រថយន្ត​ពន​្លត់​​អគ្គិភ័យ​​ជាង​១០​​គ្រឿង​បាន​ផ្លាស់​ប្តូរ​វេន​គ្នា​បាញ់​ទឹក​ពន្លត់​​យ៉ាង​សកម្ម​​… ​បាន​​ជា​​មិន​ងាយ​រលត់​​ ពី​ព្រោះ​​តែភ្លើង​​ឆេះ​សាច់​ក្រណាត់​​ខោអាវ​​ជជុះ​​ដែល​ដាក់​ស្តុប​ពេញ​ផ្ទះ ដូច្នេះ​​ធ្វើ​ឱ្យ​ភ្លើង​ឆេះ​ងំ​មិន​ងាយ​រលត់​ទេ  ។
ថៅកែ​​ខោអាវជជុះ​​ដែល​ភ្លើង​កំពុង​ឆេះ​ផ្ទះ​របស់​គាត់​​នេះ​ឈ្មោះ​​ម៉េង ហ៊ាង ​អាយុ​៤៥​​ឆ្នាំ ​មាន​ប្រពន្ធ​ឈ្មោះ​​ម៉ី…. ​ពេល​ដែល​អគ្គិភ័យ​​ចាប់​ផ្តើម​ឆាប​ឆេះ ប្តី​-ប្រពន្ធ​​ថៅកែ​​ខោអាវ​ជជុះ​នេះ​មិន​នៅ​ផ្ទះទេ គឺ​ចេញ​ទៅ​លក់​ដូរ​នៅផ្សារ​រុង​ក្លឿ ប្រទេសថៃ ​អស់​ហើយ ​នៅសល់​តែ​កូន​ៗ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ចាំ​ផ្ទះ។

​មូល​ហេតុ​ដែល​​ឆាបឆេះ​មិន​ទាន់ត្រូវ​បាន​សមត្ថ​កិច្ច​អះអាង​ជា​ផ្លូវការ​ថា បណ្តាល​មកពី​អ្វី​នៅឡើយ​ទេ ប៉ុន្តែ​​​បើ​តាម​អ្នក​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​និយាយថា ​មុន​ពេល​ឆាប​ឆេះ​គេ​ឮ​ស្នូរ​សំឡេង​ផ្ទុះ​លាន់​​ឡើង​​ដូច​ជា​​​ផ្ទុះ​ហ្គាស​ ហើយ​បន្តិច​ក្រោយ​មក​មាន​ការ​ឆាបឆេះ​​តែម្តង… ​សណ្ឋាន​ផ្លូវ​នៅទី​នោះ​​ហាក់​ពិបាក​​ចេញចូល​បន្តិច ពីព្រោះ​​តែរបង​ថ្ម​ធ្វើ​សម្រាប់​តែ​រថយន្ត​តូចរបស់​ម្ចាស់​ផ្ទះ​ចេញ-ចូល​ផ្ទះ​ប៉ុណ្ណោះ… ចៀស​វាង​ភ្លើង​ឆេះ​រាល​ដាល​ធ្ងន់​ធ្ងរ​​ អាជ្ញា​ធរ​​បាន​បញ្ជា​​ឱ្យ​​យក​អិុច​ស្កា​វាទ័រ​ វាយ​កម្ទេច​របង​ថ្ម​រប​ស់​​ម្ចាស់​ផ្ទះ​ចោល​ ដើម្បី​បើក​ផ្លូវ​​ឱ្យ​រថយន្ត​​ពន្លត់​អគ្គិភ័យ​ចូល​បាញ់​ទឹក ៕