ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សនិស្សិត​​កម្ពុជា​៤រូប​ទទួល​​ជ័យលាភី​​ទៅចក្រភព​អង់គ្លេស​​ក្នុងការ​ប្រកួត​និយាយ​​ភាសាអង់គ្លេស​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សិស្ស និស្សិត​ចំនួន​១៧នាក់​ ដែ​ល​មកពី​វិទ្យាល័យ​ សាកលវិទ្យា​ល័យ​រដ្ឋ ​និង​ឯក​ជន​​បាន​ចូល​រួមប្រកួត ​ជ្រើស​រើស​​ជើងឯក​និយាយ​ភាសា​អង់គ្លេស​ជា​សាធារណៈ​​ក្នុងវគ្គ​​ផ្តាច់ព្រ័ត្រ​ ដែល​បាន​ប្រព្រឹត្ត​​ទៅ​ កាលពី​​ល្ងាច​ថ្ងៃទី​២៤ មករា ២០១៣ ​នៅសាល​មហោស្រព​ចតុមុខ រាជ​ធានីភ្នំពេញ ដែល​​បាន​រៀបចំឡើង​​ដោយស្ថាប័នស្ព្រីង​បត​ប្រចាំ​កម្ពុជា ក្រោម​អធិបតី​​ភាព​​លោក​

រាជធានីភ្នំពេញ ៖ សិស្ស និស្សិត​ចំនួន​១៧នាក់​ ដែ​ល​មកពី​វិទ្យាល័យ​ សាកលវិទ្យា​ល័យ​រដ្ឋ ​និង​ឯក​ជន​​បាន​ចូល​រួមប្រកួត ​ជ្រើស​រើស​​ជើងឯក​និយាយ​ភាសា​អង់គ្លេស​ជា​សាធារណៈ​​ក្នុងវគ្គ​​ផ្តាច់ព្រ័ត្រ​ ដែល​បាន​ប្រព្រឹត្ត​​ទៅ​ កាលពី​​ល្ងាច​ថ្ងៃទី​២៤ មករា ២០១៣ ​នៅសាល​មហោស្រព​ចតុមុខ រាជ​ធានីភ្នំពេញ ដែល​​បាន​រៀបចំឡើង​​ដោយស្ថាប័នស្ព្រីង​បត​ប្រចាំ​កម្ពុជា ក្រោម​អធិបតី​​ភាព​​លោក​អ៊ុក ​គឹមសេង ​​តំណាង​លោក​​ខៀវ កាញារីទ្ធ ​រដ្ឋ​មន្ត្រី​​ក្រសួង​ព័ត៌មាន និងមាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក Mark  Gooding ឯកអគ្គ​​រដ្ឋ​ទូត​​អង់គ្លេស ​​ប្រចាំនៅកម្ពុជា ។

ក្នុង​​ការប្រកួតនេះ ​គឺ​មានបែង​ចែក​​​ជា​៥​ក្រុម ​ដែល​មាន​ដូចជា​ក្រុម​មកពីបណ្តា​​វិទ្យាល័យ​រដ្ឋ និង​ឯក​ជន ​ក្រុម​និស្សិត​​​មកពីបណ្តា​​សាកល​វិទ្យា​ល័យ និង​គ្រឹះ​ស្ថាន​​ឧត្តម​សិក្សា ​ក្រុម​សា​ធារណៈ​​ ក្រុម Spring Board Kaplan ​និងក្រុម​អន្តរជាតិ ។ ​ចំពោះ​បេក្ខជន​​​ បេក្ខ​នារី​​​ដែល​ជា​​អ្នកឈ្នះ​នៅ​​តាម​ក្រុម​នីមួយៗ​នឹង​​ទទួល​​បាន​​ការ​ធ្វើ​ដំណើរ​​​​​ទស្សនកិច្ច​​​​សិក្សា​នៅ​ចក្រភព​អង់គ្លេស​​​រយៈ​ពេល​១សបា្តហ៍​ ហើយ​រាល់ការ​ចំណាយ​​ទាំងអស់ គឺ​ស្ថាប័ន​ស្ព្រីង​​បត​ជា​អ្នក​ទទួលខុសត្រូវ ។

​​​សិស្ស និស្សិត​​​កម្ពុជា​​​ទាំង៤​រូប ដែល​បា​ន​ទទួល​​ជ័យលាភី​ក្នុង​ការប្រកួត​​មាន​ដូចជា​​កញ្ញាមាស ច័ន្ទសត្យា ​មកពីមូលនិធិ Hapswell ប្អូនស្រី​សំ សាលីតា ​មកពី​សាលា​អន្តរជាតិ ICS លោកអ៊ុង ​ទីកិត្យា ​មកពីវិទ្យាស្ថាន​​ភា​សា​បរ​ទេស​ និងកញ្ញា​អ៊ា ​អៃលួង ​មកពី​សាកលវិទ្យាល័យ​ប៊ែលធី អន្តរ​ជាតិ ​។ បេក្ខជន​ទាំង៤រូបនេះ នឹង​ចេញដំណើរទៅ​​​ប្រទេស​​អង់គ្លេស​​នៅអំឡុង​​ខែកក្កដា ២០១៣ ​ដើម្បី​សិក្សា​ស្រាវជ្រាវ​​ និងដកបទ​ពិសោធន៍​​​ខ្លះៗ​ទាក់​ទង​នឹង​​វិស័យ​អប់រំ​នៅទីនេះ ៕