រាជធានីភ្នំពេញ ៖ ប្អូនប្រុសតារាចម្រៀងលោកអ៊ុក ណារីម បានដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនៅនឹងកន្លែង ខណៈពេលកំពុងជិះម៉ូតូត្រូវរថយន្តកៀរបណ្តាលឱ្យដួលចូលក្រោមរថយន្តកិន កាលពីវេលាម៉ោង២ និង៤៥នាទីរសៀលថ្ងៃទី៥ មករា ២០១៣ នៅខាងជើងសាលាខណ្ឌសែនសុខ តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ទោះបីយ៉ាងណា ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះ ប៉ូលិសចរាចរឃាត់រថយន្តបង្ក និងអ្នកបើកបរបានភ្លាមៗផងដែរ ។
ប្រភពព័ត៌មានពីប៉ូលិសចរាចរខណ្ឌសែនសុខបានឱ្យដឹងថា ជនរងគ្រោះឈ្មោះអ៊ុក តារា ហៅសំអែល អាយុជាង២៦ឆ្នាំ ជាប្អូនប្រុសតារាចម្រៀងអ៊ុក ណារីម បានជិះម៉ូតូស្របទិសគ្នាជាមួយរថយន្តបង្ក លុះដល់ចំណុចកើតហេតុ រថយន្តបត់ឆ្វេង ក៏ទៅប៉ះដៃចង្កូតម៉ូតូ បណ្តាលឱ្យដួលខ្ទាតចូលកង់មុខរថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែង ។ រថយន្តបង្ក និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ