ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការណាសាច្រាន​ចោល​ព័ត៌​មាន​ពិភព​លោក​រលាយ​ថ្ងៃ21ធ្នូ

12 ឆ្នាំ មុន

ក្រោយ​ពី​​​មាន​ព័ត៌​​មាន​​ពី​ការ​ទស្សន៍​​ទាយ​របស់​​ពួក​​ម៉ា​​យ៉ាន​​ដែល​មាន​ជំនឿ​​​ស៊ប់​​​​ទៅ​លើ​​ទំនាយ​​របស់​ខ្លួន​​ថា​​ ពិភព​លោក​​នឹង​​បញ្ចប់​នៅ​ថ្ងៃ​ទី​​២១ ​ខែ​ធ្នូ ឆ្នាំ​​​​២០១២ ​ខាង​មុខ​​​នេះ​ អ្នក​​វិទ្យា​សាស្ត្រ​​នៃ​មន្ទីរ​​ពិសោធន៍​ Jet Propulsion ​របស់​​អង្គ​ការ​​​​​​ណា​សា ​​​បាន​ចេញ​​មុខ​​មក​អះ​អាង​​ថា​ នេះ​​ជា​ការ​ទស្សន៍​​ទាយ​ខុស​​ស្រឡះ ។​

ក្រោយ​ពី​​​មាន​ព័ត៌​​មាន​​ពី​ការ​ទស្សន៍​​ទាយ​របស់​​ពួក​​ម៉ា​​យ៉ាន​​ដែល​មាន​ជំនឿ​​​ស៊ប់​​​​ទៅ​លើ​​ទំនាយ​​របស់​ខ្លួន​​ថា​​ ពិភព​លោក​​នឹង​​បញ្ចប់​នៅ​ថ្ងៃ​ទី​​២១ ​ខែ​ធ្នូ ឆ្នាំ​​​​២០១២ ​ខាង​មុខ​​​នេះ​ អ្នក​​វិទ្យា​សាស្ត្រ​​នៃ​មន្ទីរ​​ពិសោធន៍​ Jet Propulsion ​របស់​​អង្គ​ការ​​​​​​ណា​សា ​​​បាន​ចេញ​​មុខ​​មក​អះ​អាង​​ថា​ នេះ​​ជា​ការ​ទស្សន៍​​ទាយ​ខុស​​ស្រឡះ ។​

​តាម​ការ​អះ​អា​ង​​របស់​អ្នក​វិទ្យា​​សាស្ត្រ​ អង្គ​ការ​​ណា​សា ​​លោក ​Yeoman បាន​បញ្ជាក់​​ថា​តាម​​ការ​​​ពិត​​​​នេះ​​គ្រាន់​​តែ​ជា​​ជំនឿ​​​​​នៃ​អារ្យ​ធម៌​បុរាណ​​របស់​ពួក​​ម៉ា​យ៉ាន​​តែ​ប៉ុណ្ណោះ​ ​ទាក់​ទង​​​នឹ​ង​​​ព្រឹត្តិ​ការណ៍​​ថ្ងៃ​អវ​សាន​​នៃ​ពិ​ភព​​លោក​ ​។ ប្រតិ​ទិន​​របស់​​ពួក​នេះ​​មិន​មែន​​បញ្ចប់​នៅ​​ថ្ងៃ​ទី​​២១ ​​ខែ​ធ្នូ ឆ្នាំ​​២០១២​​ទេ វា​គ្រាន់​​​​តែ​ជា​ការ​​​បញ្ចប់​នៃ​​​​វដ្ដ​មួយ​​ និង​ចាប់​​ផ្តើម​​វដ្ត​​​ថ្មី​មួយ​​ទៀត​ប៉ុណ្ណោះ ​។ ការ​ពិត​​​វា​ដូច​​​នឹង​​ប្រតិ​ទិន​​របស​​់​យើង​​ដែល​បញ្ចប់​​នៅ​ថ្ងៃ​ទី​​៣១​ ធ្នូ ​ហើយ​​ប្រតិ​ទិន​​ថ្មី​ចាប់​ផ្តើម​​នៅ​ថ្ងៃ​ទី​​១​ ខែ​មករា ​។​

​លោក​​​ Yeoman ក៏​បាន​​អំពាវ​នាវ​​​សុំ​​ឱ្យ​​ប្រជា​ជន​​ទាំង​អស់​ធ្វើ​​ចិត្ត​​ឱ្យ​បាន​ស្ងប់ ​​ចំពោះ​​ការ​​​ភ័យ​ខ្លាច​​​ណា​មួយ​​ទាក់​ទង​នឹង​​បុព្វ​ហេតុ​​នៃ​ការ​​ទស្សន៍​ទាយ​​ពី​ថ្ងៃ​អវសាន​​នៃ​ពិ​ភព​លោក​រ​បស់​ពួក​​ម៉ា​យ៉ាន​ ។ ​មាន​​មនុស្ស​​ម្នា​ជា​ច្រើន​​​នាំ​គ្នា​​ភ័យ​ព្រួយ​​ថា​នឹង​​មាន​អព្ភូត​​ហេតុ​​មួយ​នៅ​​ក្រៅ​​ប្រព័ន្ធ​ព្រះ​​អាទិត្យ​ នឹ​ង​ធ្លាក់​​មក​បុក​​​​​​ភព​​​ផែន​ដី​​នៅ​ក្នុង​ខែ​​ធ្នូ​នេះ ។ ​​លោក​​​ថ្លែង​ថា​ ​ប្រសិន​​បើ​កើត​មាន​​អព្ភូត​​​​​​ហេតុដូច្នេះ​​មែន​ ម៉្លេះ​​​​សម​​យើង​ឃើញ​​តាំង​ពី​​យូរ​យា​​រ​​មក​ហើយ​ ​។ ​​បើសិន​​​គេ​​ឃើញ​​មាន​មែ​ន​​នោះ​​យើង​ទំនង​​​ជា​នឹង​​ឃើញ​​ប្រតិ​កម្ម​​កម្លាំង​​ទំនាញ​​​នៃ​ភព​​នោះ​​ទៅ​លើ​ភព​​មួយ​​ទៀត​​ដែល​នៅ​​ជិត​ភព​​ផែន​ដី​យើង​នេះ​ ។ ​​តារា​វិទូ​​រាប់​ពាន់​នាក់​​ដែល​បាន​​ផ្តិត​​រូប​ភាព​​ហ្វូង​​តា​រារៀង​​រាល់​​ថ្ងៃ ​​មិន​បាន​​ឃើញ​​អព្ភូត​ហេតុ​​នេះ​ទេ ។ ​លោក​បាន​បន្ថែម​​ទៀត​​ថា​​​ណា​សា​​​​មិន​ដែល​​លាក់​​លៀម​​ព័ត៌​មាន​​​​ទាំង​នោះ​​ទ ។ តើ​​អ្នក​អាច​​ស្រមើ​​ស្រមៃ​​មើល​ថា​ ​តើ​ក្រុម​​តា​វិទូ​​​រាប់​​ពាន់​នាក់​​ដែល​បាន​​អង្កេត​​លំហ​​​​អាកាស​​ជា​រៀង​រាល់​​​​ថ្ងៃ ​​គេ​រក្សា​​ការ​​​សម្ងាត់​​​ជា​សាធារណៈ​​បាន​​ទេ ​រាប់​ឆ្នាំ​​មក​​ហើយ​​នោះ ។​

​ទាក់​ទង​​នឹង​​អណ្តាត​ភ្លើង​​របស់​​ព្រះ​​អាទិត្យ​​វិញ លោក​ ​​​​​​Yeoman ពន្យល់​​ថា​ វា​​ពិត​​​​ជា​កើ​ត​មាន​​មែន ។ ​តាម​ពិត​​ ​​អណ្តាត​ភ្លើង​​ព្រះ​​អាទិត្យ​​២​ធំ​ៗ​​បាន​ផ្ទុះ​ឡើង​​កាល​ពី​​ច្រើន​​ថ្ងៃ​​មុន​​មក​​ម៉្លេះ​​បង្ក​​ឱ្យ​​មាន​ចំហាយ​​ក្តៅ​​ចូល​ទៅ​ក្នុង​​លំហ​​អាកាស​ ​។ ប៉ុន្តែ​នេះ​គ្រាន់​តែ​​​​ជា​វដ្ដ​​ធម្ម​តា​​មួយ​នៃ​​ព្រះ​​អាទិត្យ​​រៀង​​រាល់​​​១១​ឆ្នាំ​​ម្តង​តែ​ប៉ុណ្ណោះ​ ​។ ចំហាយ​​នៃ​អណ្តាត​​ភ្លើង​​ព្រះ​អាទិត្យ​​ អាច​កម្ទេច​​ផ្កាយរណប​​ក្នុង​គន្លង​​គោចរ​បាន​​ ប៉ុន្តែ​​បរិយា​កាស​​ដែន​​ម៉ា​ញ៉េ​​​ទិក​​របស់​ផែន​​ដី​អាច​​​ការ​ពារ​មិន​​ឱ្យ​​ផ្ទុះ​បាន​ ហើយ​អណ្តាត​​ភ្លើង​នោះ​​មិន​បង្ក​​​បញ្ហា​ដល់​​សុខ​ភាព​​នោះ​ទេ ។​

​​អ្នក​​វិទ្យា​​សាស្ត្រ​​​រូ​ប​នេះ​​រៀប​រាប់​បន្ត​​ថា​ មាន​អ្នក​​ទស្សន៍​ទាយ​​ពី​អវ​សាន​​ពិភព​​លោក​ជា​​​ច្រើន​​ជឿ​​ថា​ ភព​មួយ​​​ផ្សេង​​ទៀត​និង​​ព្រះ​អាទិត្យ​​នឹ​ង​ត្រួត​​ស៊ី​គ្នា​ជាមួយ​​ភព​​ផែន​ដី​​នៅ​ក្នុង​​ខែ​ធ្នូ​​នេះ ហើយ​​​បង្ក​​​ឱ្យមាន​​មហន្ត​រាយ​​​​រលក​រញ្ជួយ​​ព្រះ​ធរណី​ ។ លោក​​បាន​​ពន្យល់​ថា​ ​គ្មាន​​ការ​​ត្រួត​ស៊ី​គ្នា​​​​នៃ​ភព​​នោះ​ទេ ​នៅ​ក្នុង​​ខែ​ធ្នូ​ ឆ្នាំ​​២០១២​​នេះ ។ ​បើ​ទោះ​​បី​ជា​មាន​​មែន​ ​ក៏​​មិន​​មាន​រលក​រញ្ជួយ​​​​អ្វី​​ប៉ះ​ពាល់​​លើ​​ភព​​​ផែន​ដី​​នេះ​​ដែរ ។ ​ពពួក​ផ្កាយ​​​​តែ​ពីរ​ពួក​​ប៉ុណ្ណោះ​​នៅ​ក្នុង​​ប្រព័ន្ធ​​ព្រះ​អាទិត្យ​​ដែល​​អាច​ប៉ះ​ពាល់​​ដល់​​ផែន​​ដី​ គឺ​ព្រះ​​ចន្ទ​​ដែល​នៅ​ជិត​​បំផុត​​​និង​ព្រះ​អា​​ទិត្យ​ ។ ប៉ុន្តែ​​ភព​ផ្សេងៗ​​ទៀត​មាន​​ផល​​ប៉ះ​ពាល់​​តិច​តួច​​ស្តួច​ស្តើង​​មក​លើ​​​ភព​​​ផែន​ដី​ ។ ​​

ជាមួយ​​គ្នា​នេះ​ ​ទាក់​ទិន​​​ទៅ​នឹង​ព័ត៌​មាន​​​ដែល​ថា​​​​ភព​ផែន​ដី​​​​នឹ​ង​ងងឹត​​​៣​​យប់​​៣​ថ្ងៃ​​ ចាប់​ពី​​ថ្ងៃ​ទី​​២៣ ​ដល់​​២៥​ ធ្នូ ​ក៏​មិន​មាន​​​អព្ភូត​​ហេតុ​នេះ​​កើត​ឡើង​​នោះ​ទេ ​ហើយ​ព័ត៌​មាន​​​​ដែល​ថា​​​​អង្គ​ការ​​ណាសា​​ប្រកាស​​នោះ​​គឺ​​មិន​ពិត​​ទេ ៕​