ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចត​យាន​យន្ត​គ្រប់​ប្រភេទ​​លើ​ផ្លូវ​សាធារណៈ​ខាងជើង​ផ្សារ​សាមគ្គី​​ទីរួម​ខេត្ត​កំពត​​មានភាព​​រញ៉េរញ៉ៃ​ដដែល​

12 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ​ប្រជា​ពល​​រដ្ឋ​ អ្នក​ធ្វើ​ចរាចរណ៍​តាម​យាន​យន្ត និង​ភ្ញៀវ​​ទេស​ចរ​ ដែលធ្វើ​ដំណើរ​​មក​ពីភ្នំពេញ និងតាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​​​ ដែល​ចូល​មក​កម្សាន្ត​​តាម​រមណីយ​ដ្ឋាន​​នានា​ក្នុង​ទឹក​ដី​ខេត្ត​កំពត មាន​ការ​ត្អូញ​ត្អែរ​ និងរិះ​គន់​ពី​ការ​បាត់​បង់​សណ្តាប់​ធ្នាប់​លើ​ផ្លូវ​សាធារណៈ​ម្តុំ​ខាង​​ជើង​ផ្សារ​ទីរួម​ខេត្ត​កំពត ​ដែល​បង្ក​​ការ​កក​ស្ទះ​​យាន​យន្ត​​របស់​ភ្ញៀវ​​ដែល​ត្រូវ​ធ្វើដំណើរ​​ឆ្លង​កាត់​តាម​ផ្លូវ​មួយ​ខ្សែ​

ខេត្ត​កំពត​ ៖ ​ប្រជា​ពល​​រដ្ឋ​ អ្នក​ធ្វើ​ចរាចរណ៍​តាម​យាន​យន្ត និង​ភ្ញៀវ​​ទេស​ចរ​ ដែលធ្វើ​ដំណើរ​​មក​ពីភ្នំពេញ និងតាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​​​ ដែល​ចូល​មក​កម្សាន្ត​​តាម​រមណីយ​ដ្ឋាន​​នានា​ក្នុង​ទឹក​ដី​ខេត្ត​កំពត មាន​ការ​ត្អូញ​ត្អែរ​ និងរិះ​គន់​ពី​ការ​បាត់​បង់​សណ្តាប់​ធ្នាប់​លើ​ផ្លូវ​សាធារណៈ​ម្តុំ​ខាង​​ជើង​ផ្សារ​ទីរួម​ខេត្ត​កំពត ​ដែល​បង្ក​​ការ​កក​ស្ទះ​​យាន​យន្ត​​របស់​ភ្ញៀវ​​ដែល​ត្រូវ​ធ្វើដំណើរ​​ឆ្លង​កាត់​តាម​ផ្លូវ​មួយ​ខ្សែ​នេះ ។

បើ​តាម​​នគរបាល​ចរាចរ​ដែល​រៀបចំ​​សណ្តាប់​ធ្នាប់​នៅទីនោះ​ឱ្យ​ដឹង​ថា កម្លាំង​សមត្ថ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​​រៀបចំ​​មិន​ចង់​ឱ្យ​មាន​​ការ​ចត​យាន​យន្ត​គ្រប់​ប្រភេទ​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​​សណ្តាប់​ធ្នាប់​​សាធារណៈ​​លើ​ផ្លូវនេះ​ទេ ប៉ុន្តែ​​ពេល​សមត្ថ​កិច្ច​ឱ្យ​ក្រុម​រ៉ឺម៉ក​​ម៉ូតូ​ចេញ​ទៅចត​កន្លែង​ផ្សេង​ ដើម្បី​កុំ​ឱ្យ​ចង្អៀត​លើ​ផ្លូវ​​​បង​ប្អូន​ខាង​រ៉ឺម៉ក​​ម៉ូតូ​ពួក​គាត់​​ធ្វើ​ទៅ​តាម​ការ​សំណូម​ពរ​របស់​សមត្ថ​កិច្ច​ ។ តែ​​ដោយ​​ឡែក​រថយន្តភ្ញៀវ​​ទេស​ចរ​មួយ​ចំនួ​ន​ដែល​ជា​មន្ត្រី​ថ្នាក់​ដឹក​នាំ​ខ្លះ​ចត​រថយន្ត​ឈប់​​ទិញ​អីវ៉ាន់​​រយៈ​ពេល​យូរ​ម៉ោង​ហើយ​​ ​ប៉ូលិស​​ក៏​មិនហ៊ាន​​ដេញ​​​ជា​​ហេតុ​ធ្វើឱ្យ​កក​ស្ទះ​​ចរាចរណ៍​ផង​ដែរ ។ ឯ​​ក្រុម​រថយន្ត​ដទៃ​​ និង​រ៉ឺម៉ក​​ម៉ូតូ​​​ដទៃ​ទៀត​ឃើញ​ប៉ូលិស​មាន​ការ​យោគ​យល់​​អ្នក​ធំ​ខ្លួន​ក៏​ចេះ​​តែ​ឆ្លៀត​ឱកាស​​ចូល​ចត​នៅលើ​ចិញ្ចើម​​ផ្លូវ​ដែលជាហេតុ​​ធ្វើ​ឱ្យ​បាត់​​បង់​សណ្តាប់​ធ្នាប់​​សាធារណៈ​​រញ៉េ​រញ៉ៃ​​បែប​នេះ​តែម្តង។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕