ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វុីណូ​វ៉ា​រឺុ​ម៉ក​ម៉ូតូ​ទៅ​បុក​គុប​ជ្រុង​​របួស​ធ្ងន់​3នាក់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ម៉ូតូ​ហ្វុីណូ​ ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់​បាន​វ៉ា​រឺុ​ម៉ក​ម៉ូតូ​​ជ្រុល​ទៅ​​បុក​ម៉ូតូ​គុប​​ជ្រុង​៧០​ ពណ៌​ទឹក​ប៊ិច​ ជិះ​គ្នា​២​នាក់​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​៣​នាក់ ស្រាល​ម្នាក់ កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៩ វិច្ឆិកា នៅ​ចំណុច​មហា​វិថី​ព្រះ​នរោត​្តម​​ក្នុង​សង្កាត់​ចតុ​មុខ ខណ្ឌ​ដូន​ពេញ ។

សាក្សី​​បាន​ឱ្យដឹងថា ម៉ូតូ​ហ្វុីណូ​ ​ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់​ ស្រី​ម្នាក់​ ប្រុសម្នាក់​​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រា​ស​ទិស​គ្នា​ ខណៈ​មក​ដល់​ចំណុច​ខាង​លើ​ម៉ូតូ​ហ្វុីណូ​បើក​វ៉ា​រឺ​ុ​ម៉ក​ជ្រុល​ទៅ​បុក​ម៉ូតូ​គុប​ជ្រុង​៧០ ដែល​ជិះ​ឌុប​គ្នា​២​នាក់​ដែរ​ធ្វើ​ឱ្យ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ខ្ទាត​ចេញ​ពី​គ្នា​ប្រ​មាណ​២០​ម៉ែត្រ រង​របួស​ធ្ងន់​៣​នាក់ ស្រី​២​នាក់ និង​របួស​ស្រាល​ម្នាក់ ។អ្នក​​របួស​ធ្ងន់​ត្រូវ​រថយន្ត​​សង្គ្រោះ​ដឹក​យក​ទៅ​ព្យា​បាល​នៅ​គ្លី​និក​ឯក​ជន ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ខូច​ខាត​យ៉ាង​ដំណាំ​ត្រូវ​សមត្ថ​កិច្ច​ធ្វើ​ការ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​ចំការ​មន ៕