ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវប៉ូលិសស្រុកកោះអណ្តែតចាប់ខ្លួនបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តចាត់ការបន្តទៅតាមពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះដោយចោទប្រកាន់ពីបទលួងលោមក្មេងស្រីយកទៅបៀតបៀនកេរ្តិ៍ខ្មាស ដើម្បីសម្រេចតណ្ហារបស់ខ្លួន ខណៈដែលក្មេងស្រីដើរលេងតែម្នាក់ឯង រហូតសម្រេចបំណងរបស់ខ្លួនចំនួនបីលើក ។ រឿងរ៉ាវនេះត្រូវបានបែកធ្លាយបន្ទាប់ពីក្មេងស្រីបាននិយាយប្រាប់ឪពុកម្តាយ ទើបមានការប្តឹងប៉ូលិសឱ្យចាប់ខ្លួនតែម្តង កាលពីថ្ងៃទី២៥ វិច្ឆិកា វេលាម៉ោង១០ព្រឹកស្ថិតនៅភូមិពោន ឃុំពេជសារ ស្រុកកោះអណ្តែត ។
លោកអនុសេនីយ៍ឯកយុត ភិន អធិការស្តីទីនគរបាលស្រុកកោះអណ្តែតបានឱ្យដឹងថា ជនជាប់ចោទដែលឪពុកម្តាយក្មេងស្រីប្តឹងឱ្យចាប់ខ្លួននេះឈ្មោះភោ ប៉ូរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិខាងលើបានលួងលោមក្មេងស្រី អាយុ៥ឆ្នាំ យកទៅបៀតបៀនកេរ្តិ៍ខ្មាសដើម្បីសម្រេចតណ្ហារបស់ខ្លួនរហូតដល់៣លើក។
លោកអធិការស្តីទីស្រុកបានបន្តទៀតថា បើតាមសម្តីក្មេងស្រីរងគ្រោះនិយាយរៀបរាប់ប្រាប់ម្តាយរបស់គេ ហើយឪពុកម្តាយក្មេងស្រីដាក់ពាក្យបណ្តឹងមកប៉ូលិសបានរៀបរាប់ថា ជននេះបានហៅក្មេងស្រីឡើងទៅលើផ្ទះរបស់គេដែលនៅក្បែរគ្នាឱ្យចូលទៅក្នុងបន្ទប់ដេក រួចហើយជននេះបានឱ្យក្មេងស្រីដេកលើគ្រែ រួចដោះខោអាវនាងអស់ និងបានបៀតបៀនលើប្រដាប់ភេទក្មេងស្រីរងគ្រោះរហូតសម្រេចតណ្ហាចំនួន២លើក ទើបឱ្យក្មេងស្រីទៅផ្ទះវិញ ។
៣ថ្ងៃក្រោយមកទៀតនៅវេលាម៉ោង៤និង៣០នាទីរសៀល ជននេះបានហៅក្មេងស្រីឱ្យចូលទៅរោងគោយន្តរបស់អ្នកភូមិដែលនៅក្បែរគ្នារួចយកប្រដាប់ភេទរបស់គេទៅបៀតបៀនលើប្រដាប់ភេទក្មេងស្រីរហូតបានសម្រេចតណ្ហា១លើកទៀត ហើយ២ថ្ងៃក្រោយដែលជាលើកទី៣ ជននេះបានហៅក្មេងស្រីនិងក្មេងស្រីម្នាក់ទៀតជិះកង់ឌុបសំដៅទៅគុម្ពោធព្រៃខាងលិចភូមិចម្ងាយ១២០០ម៉ែត្រ ។ ពេលជិះទៅដល់ជននេះបានទុកកង់និងឱ្យក្មេងស្រីដែលទៅជាមួយឱ្យនៅចាំមើលកង់ ចំណែករូបគេក៏បាននាំក្មេងស្រីរងគ្រោះចូលទៅគុម្ពោធព្រៃអនុវត្តដូចលើកមុនៗរហូតបានសម្រចបំណង១លើកទៀត ។
នៅចំពោះមុខប៉ូលិសជនរូបនេះបាននិយាយសារភាពថា រូបគេពិតជាបានប្រព្រឹត្តទៅលើក្មេងស្រីរូបនោះដូចការចោទប្រាកដមែន ។ នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានបញ្ជូនជនជាប់ចោទរូបនេះទៅសាលាដំបូងខេត្ត៕
ចែករំលែកព័តមាននេះ