ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​លេប​ត្រ​បាក់​លំនៅ​​ឋាន​មួយ​ខ្នង​សង្ស័យ​មាន​គេ​​លួច​ដុត

12 ឆ្នាំ មុន

ខេត្ត​កំពត ៖ លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​ខ្មែរ​អ៊ិស្លាម ​មួយ​ខ្នង​​​​មានទំហំ​៨មែ៉ត្រគុណ​១១​មែ៉ត្រ ​សង់​អំពី​ឈើ​​​ ដំបូល​ប្រក់​​ហ្វី​ប្រូ​ស៊ី​ម៉ង់ត៍​​​ ជញ្ជាំង​ក្តារ រនាប​ក្តារ បាន​ត្រូវ​អគ្គិ​ភ័យ​លេបត្របាក់​ហ្មត់ កាលពី​វេលាម៉ោង​​​១១​យប់​ថ្ងៃទី​២៧ វិច្ឆិកា ស្ថិត​នៅ​ក្នុង​ភូមិ​​ម៉ាក់​ប្រាង ឃុំ​កំពង់​គ្រែង ​ស្រុក​ទឹក​ឈូ ​។​តាម​សម្តី​ម្ចាស់​​ផ្ទះ​ឈ្មោះ ​លី ម៉ាត់ ​អាយុ​​៤៩​ឆ្នាំ ជា​ប្តី​ និង​ឈ្មោះ វ៉ា វី ​អាយុ​៤៦​ឆ្នាំ ​ជា​ប្រពន្ធ​​បាន​ឱ្យ​ដឹង​​

ខេត្ត​កំពត ៖ លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​ខ្មែរ​អ៊ិស្លាម ​មួយ​ខ្នង​​​​មានទំហំ​៨មែ៉ត្រគុណ​១១​មែ៉ត្រ ​សង់​អំពី​ឈើ​​​ ដំបូល​ប្រក់​​ហ្វី​ប្រូ​ស៊ី​ម៉ង់ត៍​​​ ជញ្ជាំង​ក្តារ រនាប​ក្តារ បាន​ត្រូវ​អគ្គិ​ភ័យ​លេបត្របាក់​ហ្មត់ កាលពី​វេលាម៉ោង​​​១១​យប់​ថ្ងៃទី​២៧ វិច្ឆិកា  ស្ថិត​នៅ​ក្នុង​ភូមិ​​ម៉ាក់​ប្រាង ឃុំ​កំពង់​គ្រែង ​ស្រុក​ទឹក​ឈូ ​។​តាម​សម្តី​ម្ចាស់​​ផ្ទះ​ឈ្មោះ ​លី ម៉ាត់ ​អាយុ​​៤៩​ឆ្នាំ  ជា​ប្តី​ និង​ឈ្មោះ វ៉ា វី ​អាយុ​៤៦​ឆ្នាំ ​ជា​ប្រពន្ធ​​បាន​ឱ្យ​ដឹង​​ថា  មុន​ពេល​​កើត​​​​​ហេតុ​ផ្ទះ​ដែល​​ត្រូវ​ភ្លើ​ង​ឆេះ​នេះ​ ពុំមាន​មនុស្ស​ស្នាក់​​នៅ​ទេ ​​រី​ឯ​សម្ភារ ប្រើ​ប្រាស់​លុយ​កាក់​ក៏​គ្មាន​ទុក​នៅ​ក្នុង​ផ្ទះ​នេះ​ដែរ ​ដោយ​ក្រុម​គ្រួសារ​​​គាត់​ទៅ​ស្នាក់​នៅ​ផ្ទះ​ថ្មី​​ ដែល​ទើបនឹង​សង់​ហើយ​មាន​ចម្ងាយ​ជាង​៣០០​មែ៉ត្រ​​ពី​ផ្ទះ​ឆេះ​នេះ ។

ម្ចាស់​​ផ្ទះ​ឱ្យ​ដឹង​​ថា  ​ផ្ទះ​របស់​ខ្លួន​ពុំ​មាន​​តភ្លើង​​​​អគ្គិសនី​​ចូល​ទេ ​ប្រហែល​ជា​មាន​គេ​លួច​​ដុត​ទើប​ឆេះ​អស់​យ៉ាង​នេះ ។ ពួក​គាត់​មាន​ការ​សោក​ស្តាយ​​យ៉ាង​ខ្លាំង​​ ទោះ​បី​ជា​គ្មាន​បាត់​បង់​​​សម្ភារ​ ឬ​ទ្រព្យ​សម្បត្តិ​លុយ​កាក់​ក៏​ដោយ​ចុះ។​ ជុំ​វិញ​ករណី​អគ្គិភ័យ​ឆេះ​លំនៅ​ឋាន​ខាង​លើ​​ សមត្ថកិច្ច​​ប៉ុស្តិ៍​រដ្ឋ​​បាល​​​​​ឃុំ​​បាន​សន្និដ្ឋាន​​ថា ពិត​ជា​មានជន​​កំហូច​​​លួច​ដុត​​បំផ្លាញ​ដោយ​មាន​គំនិត​ឈ្នានីស​​​​លើ​​​​ម្ចាស់​ផ្ទះ​​នេះ ។ ទោះ​​ជា​យ៉ាងណា ​​សមត្ថកិច្ចកំពុង​​​​ស្រាវជ្រាវ​រក​មុខ​ជនដៃ​ដល់ ដើម្បី​ចាប់​ខ្លួន​យក​​​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕