ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូ​រ៉េ​​២​តោនកន្លះ​ពន្លះ​​ឌ្រីម សេ​១២៥ ស្លា.ប់​២​នាក់​ របួស​ធ្ងន់​ម្នាក់​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១១

12 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​​ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​​ប្រុស​២​នាក់​បាន​ស្លា.ប់​​​ភ្លាមៗ​នៅ​នឹង​កន្លែង​​ និង​ក្មេង​ស្រី​ម្នាក់​ទៀត​រង​របួស​ធ្ងន់​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាកកូរ៉េ​​២​តោន​កន្លះ​មួយ​គ្រឿង​​ បាន​បើក​ទៅ​បុក​ម៉ូតូ​​ឌ្រីម សេ​១២៥ ដែល​​កំពុង​​ឈប់​ស្ងៀម​នៅលើ​ចិញ្ចើម​ផ្លូវ ។

ខេត្ត​ព្រៃ​វែង​​ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​​ប្រុស​២​នាក់​បាន​ស្លាប់​​​ភ្លាមៗ​នៅ​នឹង​កន្លែង​​ និង​ក្មេង​ស្រី​ម្នាក់​ទៀត​រង​របួស​ធ្ងន់​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាកកូរ៉េ​​២​តោន​កន្លះ​មួយ​គ្រឿង​​ បាន​បើក​ទៅ​បុក​ម៉ូតូ​​ឌ្រីម សេ​១២៥ ដែល​​កំពុង​​ឈប់​ស្ងៀម​នៅលើ​ចិញ្ចើម​ផ្លូវ ។

​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង​​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិ​កា ២០១២ ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១១ ត្រង់​ចំណុច​ស្ពាន​ទី​១ ​ស្ថិត​​ក្នុង​សង្កាត់​កំពង់​លាវ ក្រុង​ព្រៃ​វែង ។ ​សមត្ថកិច្ច​​​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុ​ការណ៍​​​មាន ១-​ឈ្មោះ សោម លន់ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​ឪពុក ២-​ឈ្មោះ ព្រំ សុ​ធី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​កូន អ្នក​ទាំង​២​​ត្រូវ​រថយន្ត​បង្ក​បុក​ហើយ​កិន​អូស​ពី​លើ បណ្តាល​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ។ ​និង​ជន​រ​ងគ្រោះ​ទី​៣​ឈ្មោះ បញ្ញា ភេទ​ស្រី ​អាយុ​៤​ឆ្នាំ ត្រូវ​ជា​កូន​ និង​ចៅ​របស់​អ្នក​ស្លាប់​ទាំង​២​ត្រូវ​រថយន្ត​បុក​ខ្ទាត​ធ្លាក់​ទៅ​ក្រោម​ថ្នល់​​សន្លប់​ស្តូក​ស្តឹង​។ ​ជន​រ​ង​គ្រោះ​ទាំង​៣​នាក់​មាន​ទី​លំ​នៅ​ក្នុង​ភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ(ក) ស្រុក​ពាម​រក៍ ខេត្ត​ព្រៃ​វែង ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕