ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​រដ្ឋ​មន្ត្រី​សូរ ឃុន ដង្ហែ​អង្គ​កឋិន​ទាន​វេរ​​ប្រគេន​ព្រះ​សង្ឃ​វត្ត​​ត្រពាំង​គង ឃុំ​ត្រពាំង​ក្រសាំង​

12 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖ នៅក្នុង​ឱកាស​ដែល​ប្រជា​ពុទ្ធ​សាសនិក​កម្ពុជា​យើង​នៅ​ទូ​ទាំង​ប្រទេស​ប្រារព្ធ​ពិធី​បុណ្យ​កឋិន​ទានទៅ​តាម​គន្លង​​ប្រពៃ​ណី​​ព្រះ​ពុទ្ធ​សាសនា និយាយ​រួម​​ និយាយ​ដោយ​ឡែក​​​នៅ​ព្រឹក​ថ្ងៃទី​២៧​ វិច្ឆិកា ​ឆ្នាំ​២០១២ ត្រូវ​នឹង​​ថ្ងៃ​១៤​កើត ខែ​កក្តិក ឆ្នាំ​រោង ចត្វា​​ស័ក ពុទ្ធ​សករាជ​២៥៥៦ លោក​បណ្ឌិត​សូរ ឃុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និងទូ​រគម​នាគមន៍​កម្ពុជា​​​ និងលោក​ជំទាវ​ លោក​ម៉ូវ​​

ខេត្ត​តាកែវ​ ៖ នៅក្នុង​ឱកាស​ដែល​ប្រជា​ពុទ្ធ​សាសនិក​កម្ពុជា​យើង​នៅ​ទូ​ទាំង​ប្រទេស​ប្រារព្ធ​ពិធី​បុណ្យ​កឋិន​ទានទៅ​តាម​គន្លង​​ប្រពៃ​ណី​​ព្រះ​ពុទ្ធ​សាសនា និយាយ​រួម​​ និយាយ​ដោយ​ឡែក​​​នៅ​ព្រឹក​ថ្ងៃទី​២៧​ វិច្ឆិកា ​ឆ្នាំ​២០១២ ត្រូវ​នឹង​​ថ្ងៃ​១៤​កើត ខែ​កក្តិក ឆ្នាំ​រោង ចត្វា​​ស័ក ពុទ្ធ​សករាជ​២៥៥៦ លោក​បណ្ឌិត​សូរ ឃុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និងទូ​រគម​នាគមន៍​កម្ពុជា​​​ និងលោក​ជំទាវ​ លោក​ម៉ូវ​​ ចរិយា ប្រធាន​បញ្ញត្តិ​ករ​ទូរ​គមនា​​គមន៍​កម្ពុជា និងលោកជំទាវ ព្រម​ទាំង​អស់​លោក​ លោក​ស្រី ជា​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ក្រោម​ឱវាទ​ក្រសួង​ បាន​អញ្ជើញ​ចូល​រួម​ជា​មួយ​ពុទ្ធ​បរិ​ស័ទ​​ចំណុះ​ជើង​វត្ត ក្នុង​ពិធី​ដង្ហែ​អង្គ​កឋិន​ទាន​សាមគ្គី​ ដើម្បី​ប្រមូល​បច្ច័យ​វេរ​ប្រគេន​ព្រះ​សង្ឃ​គង់​ចា​ំ​ព្រះ​វស្សា​អស់​កាល​ត្រី​មាស​ក្នុង​ព័ទ្ធ​សីមា​​វត្ត​ត្រពាំង​គង ស្ថិត​​​ក្នុង​ឃុំ​ត្រពាំង​ក្រសាំង ស្រុកបាទី ខេត្ត​តាកែវ ។

លោក​បណ្ឌិត​សូរ ឃុន មាន​ប្រសាសន៍​ថា ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​ និង​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​រាជ​រដ្ឋា​ភិបាល​ ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​យើង​ទទួល​បាន​នូវ​សុខ​សន្តិ​ភាព និង​ស្ថេរ​ភាព​​នយោ​បាយ​ពេញ​លេញ​នៅ​ទូ​ទាំង​ប្រទេស សម្រាប់​ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​ឱ្យ​ុយើង​ទាំង​អស​់​គ្នា​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម​ជាតិ មាន​ការ​រីក​ចម្រើន​លូត​លាស់​ទាំង​ផ្នែក​ពុទ្ធ​ចក្រ និង​ផ្នែក​អាណា​ចក្រ រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ពល​រដ្ឋ ។ ទន្ទឹម​នឹង​នេះ នៅ​ពាក់​កណ្តាល​ខែ​​វិច្ឆិកាកន្លង​ទៅ​ថ្មី​ៗ​នេះ ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះក្នុងការ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ និង​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ​រវាង​អាស៊ាន​ និង​បណ្តា​ប្រទេស​​មហា​អំណាច​ធំ​ៗ​ក្នុង​​ពិភព​លោក ដោយ​ទទួល​បាន​ជោគ​ជ័យ​​​ដ៏​ធំ​ធេង​ជូន​ប្រទេស​ជាតិ មាតុ​ភូមិ និង​ប្រជា​ពល​រដ្ឋ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​យើង​កាន់​តែ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ ​ទាំង​ក្នុង​ឆាក​តំបន់​ និង​អន្ត​រជាតិ ។

បន្ទាប់​ពី​បាន​ដង្ហែ​អង្គ​កឋិន​ទាន​​​សាមគ្គី​ប្រទក្សិណ​ចំនួន​៣​ដុំ ទៅ​តាម​ទំនៀម​ទម្លាប់​ប្រពៃ​ណី​ព្រះពុទ្ធ​សាសនា​​ដ៏​រុង​រឿង​​នៃយើង​​រួច​មក​ លោក​បណ្ឌិត​សូរ ឃុន និង​លោក​ជំទាវ​ លោក​ម៉ូវ ចរិយា និង​លោក​ជំទាវ​ ក៏​បាន​វេរ​ទេយ្យ​​​វត្ថុ និង​បច្ច័យ​សរុប​ចំនួន​២២​លាន​រៀល និង​១.៨០០​ដុល្លារ​អាមេ​រិក ប្រគេន​ព្រះ​សង្ឃ​វត្ត​ត្រពាំង​គង សម្រាប់​ប្រើ​ប្រាស់​ជា​គុណ​ប្រយោជន៍ដល់​ការ​ចូល​រួម​កសាង​សមិទ្ធ​ផល​នានា​ក្នុង​ទី​អារាម​ជន​បទ​នេះ ឱ្យ​​សក្តិ​សម​ជា​​ទី​គោរព​សក្ការៈ​បូជា​នៃ​ពុទ្ធ​សាស​និក​កម្ពុជា​យើង៕