ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​ព្រហ្ម​ចារី​នាង​ក្រមុំ​កសិ​ករ​ពេល​នាង​ឃ្វាល​គោ​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង​បាន​សម្រេច​2​ដង

13 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ជនជាប់​សង្ស័យ​ពីបទ​​រំលោភ​​សេព​សន្ថវៈម្នាក់​ ​បានត្រូវ​សាលា​ដំបូង ​ខេត្ត​ ​​សម្រេច​ឃុំខ្លួន​នៅ​ពន្ធ​នាគារ​ខេត្ត​ កាល​​ពីល្ងាច​ថ្ងៃទី២៦​ តុលា​ ក្រោយ​ពីជន​នេះ​​​បាន​ធ្វើ​សកម្ម​​ភាព​​​ចាប់​រំលោភ​នារី​​​​វ័យ​១​៨ឆ្នាំ​ ម្នាក់នៅ​ឃុំ​ស្វាយជ្រះ​ ស្រុកស្នួល​ បាន​សម្រេច​ចំនួន​ពីរ​ដង​​ជា​បន្តបន្ទាប់គ្នា ។ ជន​សង្ស័យ​ដែល​តុលាការ​សម្រេច​ឃុំខ្លួន​នេះ​ឈ្មោះ​ ម៉ូត​ ថា​ អាយុ​២៧ឆ្នាំ​ មានទីលំនៅក្នុង​ភូមិ​​​រំពុក ឃុំស្វាយជ្រះ​​ ស្រុក​ស្នួល​ ​។

តាម​មន្រ្តី​នគរ​បាល​ព្រហ្ម​ទណ្ឌកម្រិត​ធ្ងន់​ខេត្ត​​ឲ្យ​ដឹង​ថា​ កាល​ពីព្រឹក​ថ្ងៃទី២៣​ តុលា​ ​ជន​សង្ស័យ​​បាន​ធ្វើ​សកម្ម​ភាព​ចាប់រំលោភ​នារី​រង​គ្រោះ​វ័យ​១៨​ឆ្នាំ​ម្នាក់ នៅក្នុង​ព្រៃ​ស្ថិត​ក្នុង​ឃុំ​ស្វាយជ្រះ​ ស្រុក​ស្នួល​ ​ខណៈ​ពេល​នារី​រង​គ្រោះ​​​ទៅ​ឃ្វាល​ក្របី​តែ​ម្នាក់​ឯង​ ។ ជន​សង្ស័យ​​រូប​នេះ​ ​បាន​ចាប់​រំលោភ​នារី​រង​​គ្រោះ​​បាន​សម្រេច​ចំនួន​ពីរ​ដ​ង​នៅ​ក្នុង​ពេល​ធ្វើ​សកម្ម​ភាព​នោះ ។

ក្រោយ​ពីធ្វើ​សកម្ម​ភាព​ចាប់រំ​លោភ​រួច ​ជន​នេះ​មិន​បាន​រត់​គេច​ខ្លួន​ទៅ​​ណា​ទេ​ ហើយ​​ត្រូវ​​ឪពុក​​របស់​​នារី​​រង​​គ្រោះ​ដឹង​​ក៏​​មក​ប្តឹង​សមត្ថកិច្ច​ទើប​ត្រូវកម្លាំង​​នគរ​បាល​ចាប់​ឃាត់​ខ្លួន​នៅ​ថ្ងៃ​បន្ទាប់ ។ លោក​វរសេនីយ៍ត្រី​ ហួត​ លឹមហ៊ាង​ ​នាយ​​រង​​ការិ​យាល័យ​នគរ​បាល​ព្រហ្មទណ្ឌកម្រិត​ធ្ងន់ខេត្ត​​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​ម្នាក់​នេះ​ត្រូវ​​កម្លាំង​នគរ​បាល​​ចាប់​ឃាត់​ខ្លួន​​កាលពីថ្ងៃទី២៤​ តុលា ​និង​​នាំខ្លួន​មក​កាន់​ការិយាល័យ​ ដើម្បី​សាក​សួរ​តាម​នីតិវិធីជំនាញ ។

បន្ទាប់​ពីប៉ូលិស​ព្រហ្មទណ្ឌ​ចាប់​​ខ្លួន​ ​និង​កសាង​​សំណុំរឿង​បញ្ជូន​​ទៅ​កាន់សាលា​​ដំបូង ​ជន​សង្ស័យ​ម្នាក់​នេះ​ ​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​​នៃសា​លា​ដំបូង​ខេត្ត​លោកស្រី​គឹម​ សុគន្ឋា ​សម្រេច​ឃុំខ្លួន​នៅពន្ធនាគារខេត្ត  កាល​ពីល្ងាច​ថ្ងៃទី២៦ តុលា ៕