ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ខ្លួនឧក្រិដ្ឋ​ជន​​សម្លា.ប់ជំរិត​ទារ​ប្រាក់​ឡើង​តុលាការ​​នៅព្រឹកនេះ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោង​លើ​​ចម្លើយ ​និងភស្តុតាង​​​គ្រប់គ្រាន់​សម្រាប់​ដាក់​បន្ទុក​ជន​ដែលត្រូវចោទ​​​នៅព្រឹក​​នេះ (២៦ តុលា) ​​សមត្ថ​កិច្ច​​នគរ​បាល​ការិយាល័យព្រហ្មទណ្ឌ​​​​កម្រិត​ធ្ងន់​​រាជធានីភ្នំពេញ ​បានបញ្ជូន​​​ខ្លួនឧក្រិដ្ឋ​​ជន​សម្លា.ប់​​ជំរិត​ទារប្រាក់​​ទៅ​សាលា​ដំបូង​ ដើម្បី​ធ្វើ​ការ​​ចោទ​ប្រកាន់​​​ជា​ផ្លូវការ ។

រាជធានីភ្នំពេញ ៖ ​យោង​លើ​​ចម្លើយ ​និងភស្តុតាង​​​គ្រប់គ្រាន់​សម្រាប់​ដាក់​បន្ទុក​ជន​ដែលត្រូវចោទ​​​នៅព្រឹក​​នេះ (២៦ តុលា) ​​សមត្ថ​កិច្ច​​នគរ​បាល​ការិយាល័យព្រហ្មទណ្ឌ​​​​កម្រិត​ធ្ងន់​​រាជធានីភ្នំពេញ ​បានបញ្ជូន​​​ខ្លួនឧក្រិដ្ឋ​​ជន​សម្លាប់​​ជំរិត​ទារប្រាក់​​ទៅ​សាលា​ដំបូង​ ដើម្បី​ធ្វើ​ការ​​ចោទ​ប្រកាន់​​​ជា​ផ្លូវការ ។

​​​ឧក្រិដ្ឋជន​​ដែល​សមត្ថកិច្ច​​​​ត្រូវបញ្ជូន​ខ្លួន​ទៅសាលា​​ដំបូង​​រាជធានីភ្នំពេញនេះ ឈ្មោះ​​ស៊ឹម ​គឹមហេង ហៅ​ស៊ុន ជីងស៊ីង ​អាយុ​២៣​ឆ្នាំ ​ជា​មេ​ការ​​ឱ្យ​ក្រុម​ហ៊ុន​​ចិន​មួយ​លក់គ្រឿង​​​អេឡិច​ត្រូនិក ​ស្នាក់នៅ​ផ្ទះ​ជួល​លេខ​១១៤A ផ្លូវ​លេខ​៩៥ ​សង្កាត់បឹង​ត្របែក ​​ខណ្ឌចំការមន ។ ​លោកវរ​សេនីយ៍​​​ត្រីអេង ​សោភា ​​ប្រធាន​ស្តីទី​​ការិយាល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​​កម្រិតធ្ងន់​​រាជធានីភ្នំពេញ​​ឱ្យ​ដឹង​ថា ករណី​សម្លាប់ជនរងគ្រោះ​​​ឈ្មោះ​លីម ស្រី​ពេជ្រ ​​ ជំរិត​ទារប្រាក់​​​ជា​​បឋម​នេះ ​ឃាតក ឬ​ជនដៃ​ដល់​​ប្រព្រឹត្ត​​បទល្មើស​​នេះ​តែម្នាក់​ឯង​ទេ​​ដូចចម្លើយដែល​គេបានសារភាព​ដែរ ដូច្នេះ​​​សមត្ថ​កិច្ច​​នឹង​បញ្ជូន​​​​ជនសង្ស័យ​​ម្នាក់នេះ​ទៅកាន់សាលា​ដំបូង​រាជធានីភ្នំពេញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕