ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​ម៉ូតូ​ថា​ទៅលេងបង​ប្អូន​មួយ​ភ្លែត​បែរ​ជា​ស៊ី​ដាច់

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ជាង​​ជ​ួស​ជុល​ម៉ូតូ​ម្នាក់​បាន​ត្រូវ​គេ​បោក​​​យក​ម៉ូតូ​ទៅ​បាត់ តែ​សំណាង​ល្អ ម៉ូតូ​នេះ​បាត់​តែ​​​២​ថ្ងៃ​ ក៏ត្រូវ​ម្ចាស់​​តាម​រក​ឃើញ​វិញ​កាលពី​វេលា​ម៉ោង​​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១ តុលា​ ​ខណៈ​ជន​សង្ស័យ​យក​ទៅ​​ផ្ទះ​ជួល​ក្នុង​ភូមិ​សាមគ្តី សង្កាត់ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ ហើយ​ក៏ឃាត់​ខ្លួន​ជន​ឆបោក​រូប​នេះ​ប្រគល់​​ឱ្យ​​សមត្ថ​កិច្ច​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។​​​

​មន្ត្រី​ប៉ូលិស​​ព្រហ្មទណ្ឌ​​​​ខណ្ឌ​សែន​សុខ​​ ​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ខាង​លើ​ឈ្មោះ ម៉ុន ថារី ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ​ជា​កម្មករ​សំណង់​​ ស្នាក់នៅ​ផ្ទះ​ជួល​​ក្នុងក្រុម​ទី២ ផ្លូវ​លំ ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ​ខណ្ឌ​​ឫស្សីកែវ ។ ​ចំណែកម្ចាស់​​ម៉ូតូ​​ឈ្មោះ គ្រី ចាន់​ថន​ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ ជា​ជាង​ជួស​ជុល​ម៉ូតូ​ស្នាក់​នៅ​ភូមិ​ស្លែង​​​ដី​ដុះ ឃុំ​ព្រែក​តាទែន​ ស្រុក​ពញា​ឮ ​ខេត្ត​កណ្តាល​​ ។

មន្រី្ត​ប៉ូលិស​​បន្ត​ថា កាលពី​ថ្ងៃទី​២៩ កញ្ញា ​​ជន​សង្ស័យ​​បាន​ប្រើ​ល្បិច​ឱ្យ​ម្ចាស់​​ម៉ូតូ​​​ដែល​ជា​មនុស្ស​ធ្លាប់​ស្គាល់​គ្នា​យក​ម៉ូតូ​ហុង​ដា​គុប​ជ្រុង​ជូនខ្លួន​​ទៅ​ទិញ​គ្រឿង​​បន្លាស់​​ម៉ូតូ​នៅ​ផ្សារ​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ ។ ពេល​​ដល់​​ផ្សារ​ព្រែក​ព្នៅ ជនស​ង្ស័យ​​បាន​ប្រើ​ល្បិច​​ឱ្យ​ម្ចាស់​ម៉ូតូ​ចាំ​នៅ​មុខ​ផ្សារ​មួយ​ភ្លែត​​ដោយ​គេ​ខ្ចី​ម៉ូតូ​ទៅ​លេងបង​ប្អូន​​បន្តិច ​ក៏ជិះ​ម៉ូតូ​យក​ទៅ​បាត់​​ស្រមោល​​តែ​ម្តង ។​​

នៅ​ថ្ងៃទី​១ តុលា ម្ចាស់​ម៉ូតូ​បាន​តាម​រក​ជន​សង្ស័យ​ឃើញ​ជា​មួយ​ម៉ូតូ​របស់​​ខ្លួន​នៅ​ចំណុច​ខាងលើ ក៏​នាំ​ជន​សង្ស័យ​ប្រគល់​​ឱ្យ​ប៉ូលិស​​​ប៉ុស្តិ៍​ព្រែក​ព្នៅ​​ ដើម្បី​ចាត់​ការទៅ​តាម​ច្បាប់ ៕