ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងទំនើង​​ដេញវាយ​គ្នា​ដូច​​គោ​ហ្វូង​លើ​សួន​ច្បារ​២​នាក់​លោត​ចូល​ស្ទឹង​២៥​នាក់​ត្រូវ​សមត្ថ​កិច្ច​​​ក្របួច​ជាប់​

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ក្រុម​ក្មេង​ទំនើងរាប់​សិប​នាក់​បាន​ដេញ​វាយគ្នា​ដូច​​គោ​ហ្វូង​នៅលើ​សួន​ច្បារ​លោក​ ស ខេង ​ខាង​មុខ​ភូមិ​គ្រឹះ​​លោក​អភិ​បាល​​ខេត្ត ​ក្នុង​សង្កាត់​រតនៈ ​ក្រុង​បាត់​ដំបង ​កាល​ពី​វេលា​ម៉ោង​​១១​និង​១៥​នាទី​​យប់​ថ្ងៃ​​ទី​៨ កញ្ញា ២០១២ ហើយ​​ត្រូវ​កម្លាំង​​បង្កា​​បង្ក្រាប​របស់​ស្នង​ការ​ខេត្ត​ស្ទាក់​ក្របួច​ជាប់​​បាន​ចំនួន​២៥​នាក់ និង​ជា​ច្រើន​​នាក់​ទៀត​​បាន​រត់​រួច​ តែ​មាន​២​នាក់​ត្រូវ​​ពួក​​គេ​អះ​​អាងថា លោត​​ចូល​ទឹក​ស្ទឹង​សង្កែ ។

​លោក​អនុ​សេនីយ៍​​ឯក​គឹម ពន្លក ​ដែល​ដឹក​នាំ​​​កិច្ច​ប្រតិ​បត្តិ​ការ​​នេះ​និយាយ​ថា ហេតុ​ការណ៍​នេះ​បាន​កើតឡើង​ក្នុង​គ្រា​ដែល​​ក្រុម​សមត្ថ​កិច្ច​​កំពុង​ចេញ​ល្បាត​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង ។ ក្រុម​នេះ​បាន​ដេញ វាយ​គ្នា​​រត់​កាត់​ពី​មុខ​រថយន្ត​របស់លោក​ដូច​គោ​ហ្វូង​ ទើប​​​បង្ក្រាប​បាន​ភ្លាមៗ ។ ​លោក​ប្រាប់ថា ​ពួក​គេ​មាន​២​ក្រុម​​ដែល​ខ្លះ​ប្រើ​ស្នាប់​ដៃ និង​ខ្លះ​មាន​ប្រើ​ដាវ​ផង តែ​ពេល​ត្រូវ​សមត្ថ​កិច្ច​ដេញ​ចាប់​ពួក​គេបាន​​បោះ​​ចោលទៅ​​ក្នុង​ព្រៃ​មាត់​ស្ទឹង​អស់ ។ លោក​បន្ត​​ថា មាន​​ភាគី​អ្នក​ចាញ់​២​នាក់​​​បាន​រត់​លោត​ចូល​​ទឹក​ស្ទឹង ព្រោះ​ទាល់​ច្រក​​ពេល​សត្រូវដេញ​ពី​ក្រោយ ឯ​មួយ​ចំនួន​ទៀត​​រត់​​រួច​​​ត្រូវ​កម្លាំង​​របស់​លោក​ចាប់​បាន​​ដែល​សរុប​ទាំង​២​ភាគី​មាន​ចំនួន​២៥​នាក់​​ភាគច្រើ​ន​មាន​អាយុ​ក្រោម​២០​ឆ្នាំ ។

​ភាគីដែល​ចាញ់​ប្រាប់ថា ​ពួកគេ​មាន​គ្នា​​១១​នាក់ មកពី​ឃុំអូរ​ដំបង​១ ស្រុក​សង្កែ ។ ពួក​គេ​ថា ភាគី​ម្ខាង​ទៀត​មាន​បក្ស​ពួក​​ប្រហែល​​៣០​នាក់ ​បាន​មក​ឡោមព័ទ្ធ​​វាយពួក​ខ្លួន ក្នុង​គ្រា​​ដែល​ពួក​ខ្លួន​កំពុង​លាត​វង់​ផឹក​ស៊ី​លើ​សួន​ច្បារ ។ ក្រុម​នេះ​បន្តថា គ្រា​នោះ​ពួក​វា​បាន​ស្រែក​ថា «ពួក​អ្ហែង​ព័ទ្ធ​វា​ឱ្យ​ជាប់​ ហើយ​វាយ​វា​ទៅ?» ដោយ​ឃើញពួក​គេ​មាន​ស្នាប់​ដៃ ​និង​ដាវ​សាម៉ូរ៉ៃ​​ផង​ពួក​ខ្លួន​ក៏​ងើប​រត់​ចោល​ដប​ស្រាតែ​ម្តង ។ ​ពួកគេ​អះអាង​ថា ពួក​ខ្លួន​ម្នាក់​ត្រូវ​គប់​ចំជើង និង​​២​នាក់​ទៀត​​បាន​រត់​លោត​ចូល​​ទឹក​ស្ទឹង​បាត់​ស្រមោល ព្រោះ​ភ័យ​​ពេក ពេល​ពួក​វា​ដេញពី​ក្រោយ ព្រម​ទាំង​​រត់​ចោល​​កង់​មួយ​គ្រឿង​ផងដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕