ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​​2ក្រុម​​ទាស់​គ្នា​​ចាក់​​ស្លា.ប់​​ម្នាក់​​នៅ​កន្លែង​​រាំ​ធុង​​បាស់​​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​​​​​​​ ៖ ​ក្មេង​ទំនើង​​​២ក្រុម​បាន​​ផ្ទុះ​ហិ.ង្សា​ដាក់​គ្នា​​នៅ​​កន្លែង​​រាំធុង​បាស់​​ក្នុង​ពិធី​​សែន​ព្រេន​កូន​​កំលោះ​-ក្រមុំ​​១​គូ​ ​​​នៅ​ក្នុង​ភូមិស្វាយ​ពក ឃុំ​មៀន ស្រុក​​អូរ​រាំង​ឪ ​កាល​ពី​​វេលា​ម៉ោង​​៧​និង​​៣០នាទី​​យប់​ថ្ងៃ​ទី​​១៥ សីហា បណ្តាល​​ឱ្យ​យុវជន​​ម្នាក់​ឈ្មោះ​​ហឿន ​ជំនោរ ​អាយុ​​២១​ឆ្នាំ ​រស់​នៅ​ភូមិ​​មេឡូ​​ ​ឃុំ​​មៀន ​រង​របួស​​ធ្ងន់​​ និង​​ក្រោយ​មក​​ក៏​បាន​​ស្លា.ប់​​ពេល​បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​​

ខេត្ត​កំពង់​ចាម​​​​​​​ ៖ ​ក្មេង​ទំនើង​​​២ក្រុម​បាន​​ផ្ទុះ​ហិង្សា​ដាក់​គ្នា​​នៅ​​កន្លែង​​រាំធុង​បាស់​​ក្នុង​ពិធី​​សែន​ព្រេន​កូន​​កំលោះ​-ក្រមុំ​​១​គូ​ ​​​នៅ​ក្នុង​ភូមិស្វាយ​ពក ឃុំ​មៀន ស្រុក​​អូរ​រាំង​ឪ ​កាល​ពី​​វេលា​ម៉ោង​​៧​និង​​៣០នាទី​​យប់​ថ្ងៃ​ទី​​១៥ សីហា បណ្តាល​​ឱ្យ​យុវជន​​ម្នាក់​ឈ្មោះ​​ហឿន ​ជំនោរ ​អាយុ​​២១​ឆ្នាំ ​រស់​នៅ​ភូមិ​​មេឡូ​​ ​ឃុំ​​មៀន ​រង​របួស​​ធ្ងន់​​ និង​​ក្រោយ​មក​​ក៏​បាន​​ស្លាប់​​ពេល​បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​​ពេទ្យ​​បង្អែក​​ស្រុក​អូរ​រាំង​​​ឪ​ ។​

​លោក​ញែ៉​ម ​សុខុម ​អធិការ​​​នគ​របាល​​ស្រុក​អូររាំង​ឪ ​​ប្រាប់​​ឱ្យដ​ឹង​ថា នៅ​ភូ​មិ​​​-ឃុំ​ខាង​លើ​​នា​ថ្ងៃ​នោះ​មាន​​​​គេ​រៀប​ចំ​​​សែន​ព្រេន​ ដល់​​គូ​ស្វាមី​​​ភរិយា​​វ័យ​​ចំណាស់​​១​គូ ​តាម​​ប្រពៃ​ណី​​ខ្មែរ ​ហើយ​នៅពេល​​​យប់​​មាន​ជា​​ក់​ធុង​បាស់​​រាំ​កម្សាន្ត​​លេង ​ដោយ​មាន​អ្នក​​ភូមិ​​ផង​របងជាមួយ​​មក​ចូល​រាំ​​សប្បាយ​​ផង​ដែរ ។ ​ខណៈ​ពេល​កំពុងរាំ​លេង​នោះ​ ស្រាប់​តែ​​មានក្មេង​​ទំនើង​​២​ក្រុម​​ឈ្លោះ​​​ប្រកែក​គ្នា​​ទៅ​វិញ​ទៅ​មក​ ហើយ​​ក្រុម​​នៅភូមិ​​ព្រៃ​សំបួ​​រ ​ឃុំ​​មៀន​​នេះ​ដែរ ​បាន​យក​អាវុធ​ចុង​ស្រួច​​មក​ចាក់​ត្រូវ​ពោះ​​របស់​យុវជន​​​ឈ្មោះ​ជំនោរ ​នៅ​​ចម្ងាយ​​ប្រហែល​​២០​ម៉ែត្រ​​​ពី​វង់​រាំ​ ។ បន្ទាប់​មក​​អ្នក​រង​របួស​​​​ត្រូវ​បាន​​សាច់​ញាតិ​​នាំ​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យ​​បង្អែក​​ស្រុក​អូរ​រាំង​ឪ​ តែ​ដោយ​​របួស​ធ្ងន់​​ពេក​ គ្រូ​ពេទ្យ​​មិន​អាច​​សង្គ្រោះ​​បាន​ក៏​ស្លាប់​​ទៅ​ ។ ​

លោក​ញ៉ែម​ ​សុខុម​ ​បញ្ជាក់​ថា ​ចំពោះ​​មូល​ហេតុ​​ដែល​ឈាន​​ដល់​ផ្ទុះ​​ហិង្សា​​នេះ​ គឺបណ្តាល​មក​​ពី​​​មានជម្លោះ​​​រវាង​គ្នា​​ទៅ​វិញ​ទៅ​មក​​នា​ពេល​​កន្ល​ង​មក​ ។ ​លុះ​ពេល​​ឃើញ​​គ្នា​​នៅកន្លែង​រាំ​​សែន​ព្រេន​​​ក៏​បញ្ចេញ​​​កំហឹង​​ដាក់​គ្នា​​ ទើប​​ក្រុមភូមិ​​​ព្រៃ​សំបួរ​​​ យក​​អាវុធ​​ចុង​ស្រួច​​មក​​ចាក់​ត្រូវ​​​ពោះអ្ន​ក​រង​គ្រោះ​​​បណ្តាល​​ឱ្យ​ស្លាប់​ ។ ​​ពេល​នេះ​ មន្ត្រី​ជំនាញ​​កំពុង​ស្រាវ​ជ្រាវ​​តាម​ចាប់​ខ្លួន​​​ក្រុម​ជន​ដៃ​​ដល់​ ដើម្បី​​នាំ​ខ្លួន​​ម​ក​ផ្តន្ទា​ទោស​​តាម​ច្បាប់ ៕​​