ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិ​ទ​​ការ​​ប្រ​កួត​​កីឡា​​អូ​​ឡាំ​​ពិក​​រដូវ​​ក្តៅ​​ទី​​ក្រុង​ឡុង​ឆ្នាំ​​២០១២

11 ឆ្នាំ មុន

បន្ទាប់​​ពី​​បាន​​​ឆ្លង​​កាត់​​ការ​​ប្រ​កួត​​អស់​​រយៈ​​ពេល​​១៦​​ថ្ងៃ​​ចាប់​ពី​ថ្ងៃ​ទី​ ២៧​កក្ក​ដា​ដល់​ថ្ងៃ​ទី​១២​សី​ហា​រួច​មក ព្រឹត្តិការ​ណ៍​អូ​ឡាំពិក​រដូវ​ក្តៅ​លើក​ទី​៣០​នៅ​ទី​ក្រុង​ឡុង ប្រ​ទេស​អង់​គ្លេស​បាន​ប្រា​រព្វ​ពិ​ធី​បិទ​ការ​ប្រ​កួត​ជា​ផ្លូវ​ការ​ណ៍​របស់​ខ្លួន​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី​១២សី​ហា​ នៅ​ទី​ក្រុង​ ប្រ​ទេស​អង់​គ្លេស​ដោយ​មានការ​ចូល​រួម​ពី​មនុស្ស​ប្រ​មាណ​ជា ៨​ម៉ឺននាក់ ។​

បន្ទាប់​​ពី​​បាន​​​ឆ្លង​​កាត់​​ការ​​ប្រ​កួត​​អស់​​រយៈ​​ពេល​​១៦​​ថ្ងៃ​​ចាប់​ពី​ថ្ងៃ​ទី​ ២៧​កក្ក​ដា​ដល់​ថ្ងៃ​ទី​១២​សី​ហា​រួច​មក ព្រឹត្តិការ​ណ៍​អូ​ឡាំពិក​រដូវ​ក្តៅ​លើក​ទី​៣០​នៅ​ទី​ក្រុង​ឡុង ប្រ​ទេស​អង់​គ្លេស​បាន​ប្រា​រព្វ​ពិ​ធី​បិទ​ការ​ប្រ​កួត​ជា​ផ្លូវ​ការ​ណ៍​របស់​ខ្លួន​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ​ទី​១២សី​ហា​ នៅ​ទី​ក្រុង​ ប្រ​ទេស​អង់​គ្លេស​ដោយ​មានការ​ចូល​រួម​ពី​មនុស្ស​ប្រ​មាណ​ជា៨​ម៉ឺននាក់ ។​

ឆ្លង​កាត់​ការ​ប្រ​កួត​ពេញ​១៦​ថ្ងៃ សហ​រដ្ឋ​អា​មេរិក​គឺ​ជា​ប្រ​ទេស​នាំ​មុខ​គេ​លើ​តារាង​មេដាយ​សរុប​ដោយ​បាន​មាន​​មេដាយ​​ ១០៤​គ្រឿង​ក្នុង​នោះ​មាស ៤៦​គ្រឿង​។ ចិន​ដែល​ជា​​​ប្រ​ទេស​នាំ​មុខ​គេ​កាល​ពីព្រឹត្តិការ​ណ៍​​​អូ​ឡាំ​ពិក​ក្រុង​ប៉េ​កាំង​ឆ្នាំ ២០០៨ ស្ថិត​នៅ​លំ​ដាប់​ទី​២​ដោយ​មាន​មេដាយ​សរុប ៨៧​គ្រឿង​ ក្នុង​នោះ​មាស ៣៨​គ្រឿង ។ ដោយ​ឡែក​ម្ចាស់​ផ្ទះ​អង់​គ្លេស​ស្ថិត​នៅ​លំ​ដាប់​ទី​៣​ មាន​មេដាយ​មាស​២៩​គ្រឿង​ ប្រាក់​១៧ សំ​រឹទ្ធិ ១៩ សរុប​៦៥​គ្រឿង ។​ ស្ថិត​នៅ​លំ​ដាប់​ទី​៤ គឺ​ប្រ​ទេស​រុស្ស៊ី ។ រុស្ស៊ី​ថ្វី​ដ្បិត​តែ​ដណ្តើម​បាន​មេដាយ​សរុប​ដល់​ទៅ​៨២​គ្រឿង ប៉ុន្តែ​ចំ​នួន​មេដាយ​មាស​ចាញ់​អង់​គ្លេស​៥​គ្រឿង​ នាំ​មុខ​កូ​រ៉េ​ខាង​ត្បូង​មាន​មេដាយ​មាស ១៣​គ្រឿង ប្រាក់​៨ និង​សំ​រឹទ្ធិ ៧​គ្រឿង​។ សរុបមេដាយ​ ២៨​គ្រឿង ។​

ប្រ​ធាន​គណៈ​កម្មា​ធិការ​អូ​ឡាំ​ពិក​អន្តរជាតិ​លោក​ហ្សាក់ រ៉ូស​ដែល​បាន​ចូល​រួម​ក្នុង​ពិ​ធី​បិទ​ការ​ប្រ​កួត​មាន​រយៈ​ពេល​៣​ម៉ោង​ថ្លែង​សរសើរ​ព្រឹត្តិការ​ណ៍​លើក​នេះ​ថា ពោរ​ពេញ​ដោយ​ការរីក​រាយ​និង​ភាព​រុង​រឿង​ ។​ លោក​បញ្ជាក់​ថា ៖«តាម​រយៈ​ការ​ប្រ​កួត​ដោយ​យុត្តិ​ធម៌​របស់​អស់​លោក​អ្នក​  ការ​គោ​រព​​លើ​គូ​ប្រ​កួត ព្រម​ទាំង​ភាព​អនុគ្រោះ​របស់​អស់​លោក​អ្នក​ពេល​បរា​ជ័យ​ក៏​ដូចជា​ទទួល​បាន​ជ័យ​ជម្នះ​គឺ​មានន័យ​ថា អស់​លោក​អ្នក​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​មួយ​ក្នុង​នាម​ជា​អត្ត​ពលិក​អូ​ឡាំ​ពិក ។

ទាំង​នេះ​គឺ​ជា​ព្រឹត្តិការ​ណ៍​ដែល​ពោរ​ពេញ​ដោយ​ភាព​សប្បាយ​រី​ក​រាយ​​និង​ភាព​រុង​រឿង »។​អំ​ឡុង​ពិ​ធី​នោះ​ ក៏​មាន​ការ​ប្រ​គល់​ទង់​អូ​ឡាំ​ពិក​ឱ្យ​ទៅ​អភិ​បាល​ក្រុង​រី​យ៉ូ​ ប្រ​​ទេស​ប្រេស៊ីល​ផង​ដែរ​ដែល​ទី​ក្រុង​នេះ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ឆ្នាំ ២០១៦ ៕