ថ្ងៃ ១១ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

ធ្វើ​​អ្នក​​ចិត្ត​បុណ្យ​​ជួយ​​អ្នក​ដួល​​ម៉ូតូ​​បន្លំ​លួច​​ម៉ូតូ​​ទៅ​លាក់​​ក្នុង​ផ្ទះ​​

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃសុក្រ ទី៣ ខែសីហា ឆ្នាំ២០១២ ម៉ោង ០៩:៣០

ពីរ​នាក់​ប្តីប្រពន្ធ​ត្រូវ​បាន​ឃាត់​ខ្លួន ម៉ូតូ​ដែល​យក​លាក់​ទុក

កោះសន្តិភាព

ពីរ​នាក់​ប្តីប្រពន្ធ​ត្រូវ​បាន​ឃាត់​ខ្លួន

ខេត្ត​កំពង់​​ឆ្នាំង​​​​​  ជន​សង្ស័យ​​​២​នាក់​ប្តី​ប្រពន្ធ​​វ័យ​ក្មេង​​មួយ​គូ​​ត្រូវ​បានប៉ូលិស​​ព្រហ្ម​ទណ្ឌ​​​ក្រុង​កំពង់​ឆ្នាំង​​​​​​ធ្វើ​ការ​​ចាប់​ឃាត់​ខ្លួន​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​​១ សី​ហា ​​​ដោយ​​​ប្តី​ត្រូវ​​ចោទ​ពី​បទ​​ចោរ​កម្ម​ និ​ងប្រពន្ធ​​ពី​បទ​សម​គំនិត​​ ដែល​ប្រព្រឹត្ត​​​ឡើង​កាល​ពី​វេលា​ម៉ោង​​១១​និង​​៣០​​នាទី​​យប់​ថ្ងៃ​ទី​​៣១ ​កក្កដា ​ដោយ​បន្លំ​​លួ​ច​យក​​​ម៉ូតូ​ម៉ាក​​​ហុង​ដា​សេ​​១២៥ ស៊េរី​​​២០០៩ ​មួយ​គ្រឿង​ពី​ជន​រង​គ្រោះ​​ ខណៈ​​​ដែល​មាន​​គ្រោះ​​​ថ្នាក់​ចរាច​រណ៍​​​បាន​កើត​ឡើង​​នៅ​លើ​កំណាត់​​ផ្លូវ​​ជាតិ​លេខ​៥ ត្រង់​ចំណុច​​មុខ​ផ្សារ​ទួល​ក្រឡាញ់ ​ក្នុង​ភូមិ​​ទួល​ក្រឡាញ់ ​សង្កាត់​កំពង់​​ឆ្នាំង ​ក្រុង​កំពង់​ឆ្នាំង ។​

​លោក​ហ៊ុល វាសនា ​អធិការ​រង​​ក្រុង​កំពង់​ឆ្នាំង ​បាន​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​​​ធ្វើ​ជា​​អ្នក​ចិត្ត​បុណ្យ​​ តែ​ក្នុង​ខ្លួន​​មាន​ចិត្ត​​បាបនោះ​ឈ្មោះ​​អឿង ​សុធារ៉ា អាយុ​​២៦​ឆ្នាំ ​មាន​ទី​លំនៅ​​ភូមិ​ស្រែ​​ព្រីង ​សង្កាត់​កំពង់​ឆ្នាំង ​ចំណែក​ប្រ​ពន្ធ​​ឈ្មោះ​​ឈុន ស្រី​រុំ ​អាយុ​២៦​ឆ្នាំ ​។ មុន​​ពេល​កើេ​តហេតុ​មាន​​យុវជន​ម្នាក់​​ឈ្មោះ​ឆាយ​ ប៉ាវ ​អាយុ​​​១៨​ឆ្នាំ ​មាន​ទី​លំនៅ​​ភូមិ​​ម៉ុងបារាំង ​សង្កាត់​ប្អេរ ​ក្រុង​​កំពង់​ឆ្នាំង ​​បាន​​ខ្ចី​ម៉ូតូ​​គេ​មួយ​​គ្រឿង​​ម៉ាក​ហុង​ដា​សេ​​១២៥ ​សេ៊រី​​២០០៩​ ​ពណ៌​​ខ្មៅ​ ​ជិះ​ទៅ​ទិញ​​ទឹក​បរិស​ុទ្ធ​ ហើយ​បាន​ជិះ​​បន្ត​​ទៅ​​​​ភូមិ​ទួល​ក្រឡាញ់​​ ក្នុង​ល្បឿន​យ៉ាង​លឿន​ ។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​បាន​វ៉ា​​​រថយន្ត​​មួយ​​​គ្រឿង​​ទៀត​​​​ ​ក៏​ស្រាប់​តែ​​ដួល​​បណ្តាល​​ឱ្យ​រង​របួស​​ធ្ងន់​តែ​ម្នាក់​ឯង​ ​ហើយ​រថយន្ត​​បាន​ព្យា​យាម​​​បើក​គេ​ច​​ផុត ។ លោក​​បាន​បន្ត​ថា ​​នៅ​ពេល​នោះ​​​​ជន​សង្ស័យ​​ឈ្មោះ​​អឿង សុធារ៉ា ​បាន​រត់​មក​ជួួ​យ​​ជន​រង​គ្រោះ​​ ប៉ុន្តែ​​ឆ្លៀត​​ឱកាស​​ឃើញ​ជន​រង​គ្រោះ​​កំពុង​រង​របួស​​ធ្ងន់​មិន​ទាន់​ដឹង​ខ្លួន​​​ ក៏​ប​ន្លំ​​អូស​យក​ម៉ូតូ​​ទៅ​លាក់​ទុក​​ក្នុង​បន្ទប់​​ផ្ទះ​របស់​ខ្លួន ​ដោយ​​គ្រប​ភួយ​​ និង​អាវ​ធំពី​លើ​ថែម​ទៀត ។

ដោយ​ឡែក​​ ជន​រង​គ្រោះ​​ដែល​ខ្ចី​ម៉ូតូ​​គេ​ជិះ​​​វិញ ក្រោយ​​​ពី​ដឹង​​ខ្លួន​​បាន​បន្តិ​ច​​ពេល​​គេ​សួរ​នាំ​ប្រាប់​​គេ​ថា ​មាន​ចោរ​​​វាយ​ប្លន់​​​ម៉ូតូ​​ ​ធ្វើ​​ឱ្យ​ប៉ូលិស​​កាន់​តែ​​​ឈឺ​ក្បាល​​ថែម​​ទៀត ​តែ​​តាម​ការ​ពិត​​ជន​រង​គ្រោះ​​ស្រវឹង​​ជិះ​​ម៉ូតូ​លឿន​ដួល​ខ្លួន​ឯង​សោះ​​ ។​លោក​អធិការ​រង​រូប​នោះ​បាន​បន្ត​​​ថា លុះ​​ព្រឹក​​ឡើង​លោក​បាន​ដឹក​នាំ​កម្លាំង​​ចុះ​​ស្រាវ​ជ្រាវ​ ​ដោយ​ផ្អែក​លើ​​សាក្សី​​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ផង​នោះ ​ទើប​លោក​​បាន​ទៅ​​​ឆែក​ផ្ទះ​​​ឈ្មោះ​​អឿង សុធារ៉ា ​ហើយ​ឈ្មោះ​​នេះ​បាន​សារភាព​ថា ​ខ្លួន​គឺ​​ជា​អ្នក​យក​ម៉ូតូ​​ជន​រង​គ្រោះ​​​ទៅ​រក្សា​ទុក​​​ឱ្យ​ ប៉ុន្តែ​​លោក​ថា ​នេះ​មិន​មែន​​យក​ទៅ​ទុក​​ឱ្យ​ទេ ​គឺលួ​ច​យក​ទៅ​​លាក់​ទុក​​ក្នុង​បន្ទប់​​ ព្រោះ​​មាន​យក​​​​ភួយ​​​គ្រប​ពីលើ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​​ថែម​ទាំង​​ដោះ​ក្បាល​​ច​ង្កៀង​​មុ​ខ​ម៉ូតូ​​លាក់​ទុក​​កន្លែង​​ផ្សេង​ទៀត​​ផង​ ហើយ​​បើកុំ​តែ​​មាន​សាក្សី​ចង្អុល​​ប្រាប់​និ​ង​​ឆែក​ឃើញ​​ គឺបាត់​តែម្តង​​​ ។

ដោយ​​ហេតុ​នេះ​​ហើយ​ និង​ដោយ​​យោង​តាម​​បណ្តឹង​​របស់​ម្ចាស់​ម៉ូតូ​​ផង​នោះ ​ទើប​លោក​​សម្រេច​​កសាង​សំណុំ​រឿង​​​​បញ្ជូន​ទៅ​​តុលា​ការ​​តាម​ផ្លូវ​ច្បាប់ ​ចំណែក​ឯ​ប្រពន្ធ​​ក៏​ជាប់​​ក្នុង​បទ​​សម​គំនិត​​ដែរ ព្រោះ​​​ពេល​ប្តី​​អូស​ម៉ូតូ​​គេ​ទៅ​លាក់​ទុក​ប្រពន្ធ​​ក៏​​ជួួ​យ​លាក់​​បាំង​​ និង​​លាក់​ប៉ូលិស​​ពេល​ទៅ​​សួរ​នាំ​ផ​ងដែរ ៕​​

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 14-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0784,085
បាត ថៃឡង់ (1USD)30.7530.85
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104104.5
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.832
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133133.5
ផោន អង់គ្លេស (100GBP)156.3156.7
ដុល្លារ អូស្ត្រាលី (100AUD)95.295.7
ដុល្លារ កាណាដា (100CAD)97.898.3
ហ្វ្រង់ ស្វ៊ីស (100CHF)107.8108.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6751,685