ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កែច្នៃ​ដឹក​ដំឡូង​មី​មួយ​គ្រឿង​ផ្ទុះ​កង់​​ក្រឡាប់​​ស្លា.ប់​២​នាក់ និង​របួស​ធ្ងន់​-ស្រាល​៩​នាក់

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ រថយន្ត​កែច្នៃ​​ដឹក​ដំឡូង​មី​មួយ​គ្រឿង​បាន​ផ្ទុះ​​កង់​មុខ​ក្រឡាប់​ស្លា.ប់​មនុស្ស​ចំនួន​២​នាក់ ​និង​៩​នាក់​ទៀត​រង​របួស​ធ្ងន់ និង​ស្រាល ​ខណៈ​​ដែល​ពួក​គេ​​ជិះ​រថយន្ត​​​នេះ ចេញពី​ចម្ការ​​ដំឡូង​មី​មួយ​កន្លែង​​ត្រឡប់​ទៅ​ផ្ទះ​វិញ ​កាល​ពីវេលា​ម៉ោង​២​និង​១៥​នាទី​​រសៀល​ថ្ងៃទី​១៧ កក្កដា ២០១២ ​តាម​ផ្លូវ​​លំ​មួយ​ជិត​ដី​​ព្រលាន​​ ស្ថិត​ក្នុង​ភូមិ​អូរ​គន្ធាង​វ៉ា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។

ខេត្ត​ប៉ៃលិន ៖ រថយន្ត​កែច្នៃ​​ដឹក​ដំឡូង​មី​មួយ​គ្រឿង​បាន​ផ្ទុះ​​កង់​មុខ​ក្រឡាប់​ស្លាប់​មនុស្ស​ចំនួន​២​នាក់ ​និង​៩​នាក់​ទៀត​រង​របួស​ធ្ងន់ និង​ស្រាល ​ខណៈ​​ដែល​ពួក​គេ​​ជិះ​រថយន្ត​​​នេះ ចេញពី​ចម្ការ​​ដំឡូង​មី​មួយ​កន្លែង​​ត្រឡប់​ទៅ​ផ្ទះ​វិញ ​កាល​ពីវេលា​ម៉ោង​២​និង​១៥​នាទី​​រសៀល​ថ្ងៃទី​១៧ កក្កដា ២០១២ ​តាម​ផ្លូវ​​លំ​មួយ​ជិត​ដី​​ព្រលាន​​ ស្ថិត​ក្នុង​ភូមិ​អូរ​គន្ធាង​វ៉ា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។

​ប្រភព​ព័ត៌​មាន​​ពី​លោក​ហួយ ហិត អធិ​ការ​រង​ស្រុក​សាលា​ក្រៅ​បាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​ដែល​​ស្លាប់​បាត់​បង់​ជីវិត​​ ១-ឈ្មោះ​​ង៉ែត ​តី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​មុខ​របរ​កសិ​ករ មា​ន​ទី​លំនៅ​ភូមិ​ត្រល់ ​ឃុំ​ស្ទឹង​ត្រង់ ​ស្រុក​សាលា​ក្រៅ និង​២-ឈ្មោះ​​ប៉ុល ​ចាន់​ថា ភេទ​ប្រុស អាយុ​៧​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ជា​មួយ​គ្នា។ ​ចំណែក​ជន​រង​គ្រោះ​៩​នាក់​​​ទៀត​​រង​របួស​ធ្ងន់ និង​​ស្រាល ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​​សង្គ្រោះ​​​ជា​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត។ ​អ្នក​បើក​បរ​​​រថយន្ត​​ត្រូវ​​បាន​គេស្គាល់​ថា ឈ្មោះ​​ឃ្លុយ ភេទប្រុស អាយុ​​ប្រហែល​​២៤​ឆ្នាំ ​មិន​មាន​​រង​របួស​​អ្វី​ទេ ​មាន​ស្រុក​កំណើត​​នៅ​ភូមិ​ស្នឹង ឃុំ​ស្នឹង ស្រុក​បាណន់ ​ខេត្ត​បាត់​​ដំបង ​បច្ចុ​ប្បន្ន​​មក​ស្នាក់​​នៅ​​ភូមិ​វាល ឃុំ​សាលា​ក្រៅ ​​ស្រុក​សាលា​ក្រៅ ​បន្ទាប់ពី​​​កើត​ហេតុ​​បាន​ដាក់​មេ​​ប្រូច​រត់​គេច​ខ្លួន​បាត់​ស្រមោល ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕