ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជន​បរ​ទេស​បើក​​ឡិច​ស៊ីស​ហៀរ​ចូល​ចំណែក​ផ្លូវ​បុក​អ្នក​ជិះ​ម៉ូតូស្លា.ប់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​ស្លា.ប់​បាត់​បង់​​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ខណៈ​​ពេល​​ជិះ​ម៉ូតូ​មួយគ្រឿង​​​ម៉ាក​ឌ្រីម​សេ១២៥ ពណ៌ខ្មៅ ​ត្រូវរថយន្ត​ឡិច​ស៊ីស RX300 បើក​​បរដោយ​ជន​បរ​ទេស​ម្នាក់ទៅ​បុក​​ពេញ​​​ទំហឹង​នៅ​​​តាម​​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ទល់​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​សូគីមិុច ​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​កាលពី​វេលា​ម៉ោង​៨​​និង​៤៥​នាទី​យប់​ថ្ងៃទី​១២ កក្ក​ដា។

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​បាត់​បង់​​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ខណៈ​​ពេល​​ជិះ​ម៉ូតូ​មួយគ្រឿង​​​ម៉ាក​ឌ្រីម​សេ១២៥ ពណ៌ខ្មៅ ​ត្រូវរថយន្ត​ឡិច​ស៊ីស RX300 បើក​​បរដោយ​ជន​បរ​ទេស​ម្នាក់ទៅ​បុក​​ពេញ​​​ទំហឹង​នៅ​​​តាម​​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ទល់​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​សូគីមិុច ​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​កាលពី​វេលា​ម៉ោង​៨​​និង​៤៥​នាទី​យប់​ថ្ងៃទី​១២ កក្ក​ដា។

​ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹងថា ​មុន​ពេល​កើតហេតុ ​រថយន្ត​​ឡិច​ស៊ីស​RX300 ​ពណ៌​ទឹក​ប្រាក់ មួយគ្រឿង ​បើក​បរ​ដោយ​ជន​បរ​ទេស​​ម្នា​ក់​ក្នុង​ទិសដៅ ពីត្បូង​ទៅជើង​ ចំណែក​ម៉ូតូ​សេ​១២៥ ​ស៊េរី​២០០៧ ពណ៌​ខ្មៅ មួយគ្រឿង បើក​បរ​ដោយ​បុរស​ម្នាក់​​​ពី​ជើង​ទៅ​ត្បូង ​​ក្នុង​ទិស​ដៅ​​បញ្រ្ចាស​គ្នា​ ខណៈ​​មក​ដល់​ចំណុច​​ខាងលើ​រថយន្ត​ឡិច​ស៊ីស ​​​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត ហៀរ​ចូល​​ចំណែក​ផ្លូវខាង​​​ម៉ូតូ​ក៏​បុកគ្នា​ពេញ​ទំហឹង​បណ្តាល​​​​ឱ្យ​អ្នក​បើក​ម៉ូតូ​ដួល​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​បោក​ក្បាល​ស្លាប់​បាត់​បង់​​ជីវិត​​នៅ​កន្លែង​​កើត​ហេតុ ។​​ រថយន្ត​បង្ក​​ខូច​ខាត​មួយ​ចំហៀង​ខាង​ឆ្វេង ​និង​បែក​កញ្ចក់​​ផ្នែក​​ខាង​មុខ​ រី​ឯ​ម៉ូតូ​​របស់​ជន​រងគ្រោះ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​ ​។​

​ភ្លាមនោះ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​បាន​បន្តិច​ទៅ​មុខ​លែង​រួច​ត្រូវ​សមត្ថ​កិច្ច​​​ឃាត់​បាន​​​រួម​ជាមួយ​ម៉ូតូ​យកទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក  ​។ ចំណែក​សព​មិន​ស្គាល់​​អត្ត​សញ្ញាណ​ទេ ​ដោយ​សារ​​នៅជាប់​ខ្លួន​ជន​រងគ្រោះ​មិន​មានលិខិត​សម្គាល់​ខ្លួន ហើយ​ត្រូវ​បាន​សមត្ថកិច្ចយក​ទៅ​តម្កល់​ទុក​នៅវត្ត​ទឹក​ថ្លា​រង់ចាំ​បងប្អូន​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕