ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​កម្មករ​ធ្វើ​ស្ពាន​​2នាក់​ស្រវឹង​​ឈ្លោះ​គ្នា​ និង​វាយ​ប៉ូលិស

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ៖ កម្មករ​ធ្វើ​ស្ពាន​​ពីរនាក់ ​​ក្នុងចំណោម​​៥នាក់ ​បាន​ត្រូវ​ឃាត់​ខ្លួន​ដោយ​សារ​ផឹក​​ស្រវឹង​​ស្រែក​ឡូឡា​រក​រឿង​ឈ្លោះ​ប្រកែក​​គ្នា​ផ្អើល​​​អ្នក​ស្រុក​​ និង​វាយ​ប៉ូលិស​ឱ្យ​មាន​របួស​ទៀត ​។ ករណីនេះ​បាន​កើត​ឡើង​កាលពី​វេលា​មោ៉ោង​​៥និង​៤០នាទី​ល្ងាច​​ថ្ងៃទី​៥​ កក្កដា ​នៅភូមិ​វត្ត​ពោធិ៍ ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង​ ។

ខេត្ត​ពោធិ៍សាត់ ៖ កម្មករ​ធ្វើ​ស្ពាន​​ពីរនាក់ ​​ក្នុងចំណោម​​៥នាក់ ​បាន​ត្រូវ​ឃាត់​ខ្លួន​ដោយ​សារ​ផឹក​​ស្រវឹង​​ស្រែក​ឡូឡា​រក​រឿង​ឈ្លោះ​ប្រកែក​​គ្នា​ផ្អើល​​​អ្នក​ស្រុក​​ និង​វាយ​ប៉ូលិស​ឱ្យ​មាន​របួស​ទៀត ​។ ករណីនេះ​បាន​កើត​ឡើង​កាលពី​វេលា​មោ៉ោង​​៥និង​៤០នាទី​ល្ងាច​​ថ្ងៃទី​៥​ កក្កដា ​នៅភូមិ​វត្ត​ពោធិ៍ ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង​ ។

មន្ត្រី​​ប៉ូលិស​ស្រុក​កណ្តៀង​ឱ្យ​ដឹងថា ​ជន​​​​ដែល​ឃាត់ខ្លួន​នេះម្នាក់ឈ្មោះ​​ ធឿន វឿន ភេទប្រុស អាយុ​២២​ឆ្នាំ ​និងម្នាក់ទៀតឈ្មោះ សេង ប៊ុន​​ថាន ភេទប្រុស អាយុ​​២៣ឆ្នាំ ​​ជាកម្ម​ករ​​ធ្វើ​ស្ពាន​​វត្ត​ពោធិ៍ ឃុំ​អន្លង់​​វិល ស្រុក​កណ្តៀង​ ​អំណោយ​របស់​​សម្តេច​​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន  នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​​ដែល​កំពុង​​ស្ថាបនាសព្វ​ថ្ងៃ​ ។​

​កម្ម​ករ​​ធ្វើ​ស្ពាន​​ម្នាក់​បាន​រៀប​រាប់​​ថា ​បន្ទាប់​ពី​មេកា​របើក​ប្រាក់​ខែ​ឱ្យ​​​កម​្មករ​គ្រប់​គ្នា​ភ្លាម​ នៅ​ល្ងាច​នោះ​ជន​ទាំ​ងពី​រនាក់​​​ខាងលើ និង​មិត្ត​​រួម​ការងារ​​៣នាក់​ទៀត ​​​សរុប​៥នាក់​​ បាន​​នាំ​គ្នា​ទិញ​ស្រា​​​​ផឹក​ដើម្បី​បង្ក​បរិយាកាស​​សប្បាយ​រីក​រាយ​ ។ លុះនៅ​ពេល​ស្រវឹង​ ជន​ទាំងពីរ​នាក់​​​បាន​ប្រកែក​គ្នា​​​​តឹង​មាត់​​ដែលនឹង​​អាចឈាន​ដល់​វាយ​កាប់​ចាក់​គ្នា​មិន​ខាន ដោយ​ឃើញ​ដូច្នេះ​​ប្រជា​ពលរដ្ឋ​​ក្នុង​ភូមិ​មានការ​ភ័យ​ខ្លាច​ក៏រាយ​ការណ៍​​ជូន​សមត្ថកិច្ច​​​ដើម្បី​​ជួយ​អន្តរាគមន៍ ។ ពេល​ប៉ូលិស​ប៉ុស្តិ៍​ទៅ​សួរ​នាំ​ឈ្មោះ វឿន បាន​​ច្រាន​ទ្រូង និង​​ដាល់​មួយ​ដៃ​ចំ​គុម្ព​ត្រចៀក​​ ឯឈ្មោះ​ប៊ុន ថាន ​​បាន​វាយ​មេ​ប៉ុស្តិ៍​​​មួយ​ដង​ចប​ជីក​យ៉ាង​ដំណំ ។ ម៉្យាងទៀត​នៅ​ពេល​​ចាប់​វាយ​ខ្នោះ​ដឹក​តាម​ម៉ូតូ​យក​ទៅ​ប៉ុស្តិ៍​ ស្រាប់​តែ​ឈ្មោះ​ វឿន ​យក​ដៃ​ទាំង​ពីរ​ដែល​ជាប់​ខ្នោះ​នោះអុក​ក្បាល​​ប៉ូលិស​ដែល​កំពុង​បើក​ម៉ូតូ​និង​អុក​កញ្ចឹងក​ បណ្តាល​​ឱ្យ​ដួលរង​របួស​​​​ទាំង​អស់គ្នា​ទៀត​ផង ។​

ជន​សង្ស័យ​ទាំង​ពីរនាក់​​ បន្ទាប់​ពី​សួរ​នាំរួច​ក៏​បាន​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅសាលា​ដំបូង​ខេត្ត​​​ នា​រសៀល​ថ្ងៃទី​៦ ​កក្កដា ​ដើម្បី​ចាត់​ការ​​​​ទៅ​តាម​​ច្បាប់ ។ ​នេះ​គឺ​ជា​ការ​ព្រហើន​មួយ​​ដែល​ជន​សង្ស័យ​ជា​កម្មករ​ធ្វើ​ស្ពាន​ហ៊ាន​វាយ​ប៉ូលិស​ ហើយ​​ក៏​​ជា​មេរៀន​និង​បទ​ពិសោធន៍​​មួយសម្រាប់​​មន្ត្រី​​ប៉ូលិស​គ្រប់​រូប​ដែល​​​​ដាក់​ខ្នោះ​ជន​សង្ស័យ​ទៅមុខ​​​  បើ​ដាក់​ខ្នោះ​​ក្រពាត់ដៃ​មកក្រោយ​ប្រហែល​​​​ជា​មិន​​អាច​ធ្វើ​អ្វី​បាន​ទេ​ ៕